Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​អស្ចារ្យ​ណាស់​! កូន​ខ្មែរ​ម្នាក់​បាន​យក​ផេះ​មក​ច្នៃ ចេញ​ជា​រូបរាង​ប្រាសាទអង្គរវត្ត យ៉ាង​ស្រស់ស្អាត ដូច​រូប​ពិតៗ​អ៊ីចឹង ជួយ​ស៊ែរ​លើកទឹកចិត្ត​គាត់​មួយ​ផង​!

spot_img

​ភ្នំពេញ​៖ កូន​ខ្មែរ​ម្នាក់​បាន​កំពុង​ធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម បង្ហាញ​នូវ​កោតសរសើរ​ជាខ្លាំង និង​ចែករំលែក​យ៉ាងច្រើន ចំពោះ​ការបញ្ចេញ​ស្នាដៃ​ដ៏​អស្ចារ្យ​របស់គេ ដែល​បាន​សង់​លេចចេញ​ជា​រូង​រាង​ប្រាសាទ​អង្គ​វត្ត ដែលជា​តំណាង​ដួងព្រលឹង​ជាតិខ្មែរ យ៉ាង​ស្រស់ស្អាត​ដូច​រូបភាព​ពិតៗ​អ៊ីចឹង ដោយ​គ្រាន់តែ​យក​ផេះ​មក​ធ្វើ​ប៉ុណ្ណោះ​។​

​យុវជន​ដ៏​ពូកែ​រូបនេះ​មាន​ឈ្មោះថា ប្រេ​ស ប្រាណ ជា​អ្នក​រស់នៅក្នុង​ខេត្តសៀមរាប ។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ngoun Chan Dara បាន​បង្ហោះ​រូបភាព​ដ៏​អស្ចារ្យ​ទាំងនេះ ដោយ​ភ្ជាប់​នូវ​ការកោតសរសើរ​យ៉ាង​ដូច្នេះ​ថា​៖ “​ពិតជា​អស្ចារ្យ​ណាស់ កូន​ខ្មែរ​ម្នាក់ បាន​យក​ផេះ​មក​ច្នៃ​ចេញ​ជា​រូបរាង​ប្រាសាទអង្គរវត្ត ដែលជា​តំណាង​ដួងព្រលឹង​ជាតិខ្មែរ សូម​សរសើរ​ស្នាដៃ​កូន​ខ្មែរ​ពិតៗ​។ ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់​ដែល​ប្អូនប្រុស​ម្នាក់​ឈ្មោះ ប្រេ​ស ប្រាណ រស់នៅ​ខេត្តសៀមរាប​ផ្ទាល់​តែម្តង បាន​បញ្ចេញស្នាដៃ​ដ៏​អស្ចារ្យ​យក​ផេះ​មក​ច្នៃ​ចេញ​ជា​រូបរាង​ប្រាសាទអង្គរវត្ត ដែលជា​តំណាង​ដួងព្រលឹង​ជាតិខ្មែរ សូម​សរសើរ​ស្នាដៃ​កូន​ខ្មែរ​ពិតៗ ។ សូមជួយ​ស៊ែរ​ចែករំលែក​ម្នាក់​មួយ​ផង​បាទ​”៕

ដោយ​៖ លឹម ហុង​


spot_img
×