Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​រំជួលចិត្ត​ណាស់​! ក្រោយ​ទទួលជោគជ័យ​ក្នុងការ​សិក្សា កូនស្រី​បាន​នាំយក​សញ្ញាបត្រ មក​សំពះ​បាតជើង​ឪពុកម្តាយ​ដល់​កន្លែង​ស៊ីឈ្នួល (​វីដេអូ​)

spot_img

​ជាការ​ពិតណាស់ ភាពជោគជ័យ​ក្នុងការ​សិក្សា គឺជា​រឿង​ដ៏​សំខាន់​មួយ ដែល​យើង​គ្រប់គ្នា ជាពិសេស​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​ចង់​បាន​ខ្លាំង​បំផុត ព្រោះថា ចំណេះ​នេះឯង​គឺជា​ស្ពាន​ដែល​អាច​ចម្លង​យើងទាំងអស់គ្នា​ឲ្យ​មាន​ក្តីសង្ឃឹម​ខ្ពស់​នៅ​ថ្ងៃ​អនាគត​។ ជាមួយនឹង​ភាពជោគជ័យ​នេះ​ផងដែរ គេ​ក៏​ច្រើន​សង្កេតឃើញ​យុវជន​ភាគច្រើន នាំគ្នា​ធ្វើ​រឿង​សប្បាយៗ ដូចជា​ជប់លៀង​ជួបជុំគ្នា​ជាដើម​។​

​ដោយឡែក ប្អូនស្រី​ម្នាក់នេះ បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម រំជួលចិត្ត និង​រំភើប​ជំនួស​ជាខ្លាំង ចំពោះ​សកម្មភាព​មួយ​ដែល​នាង​បានធ្វើ​ឲ្យ​ឪពុកម្តាយ របស់​នាង​ស្រឡាំងកាំង​សឹង​រក​ពាក្យ​ថ្លែង​ពុំ​ចេញ​ព្រោះតែ​ពុំ​នឹកស្មាន​ដល់​ថា កូនស្រី​ស្រាប់តែ​ចូលមក​ពញ្ញាក់​អារម្មណ៍​ជាមួយ​សញ្ញាបត្រ រួច​ក្រាប​សំពះ​បាតជើង​ពួកគាត់​នៅឯ​កន្លែង​ស៊ីឈ្នួល​ក្នុង​ចម្ការ​អំពៅ​បែបនេះ បន្ទាប់ពី​នាង​ទទួលជោគជ័យ​ក្នុងការ​សិក្សា​។​

​ប្អូនស្រី​ខាងលើ​មានឈ្មោះ អូ​រ៉ា​ណង អិន​ផេ​ត អាយុ ២០ ឆ្នាំ ។ នាង​ទើបតែ​បានទទួល​សញ្ញាបត្រ​កាល​ពី​ពេល​ថ្មីៗ​នេះ បន្ទាប់​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​ឧស្សាហកម្ម និង​សហគមន៍​អប់រំ Sribunrueang ស្ថិតនៅក្នុង​ខេត្ត Bua Lamphu ប្រទេស​ថៃ​។​

​នេះ​ពិតជា​សម្តែង​នូវ​ការដឹងគុណ​និង​ភាពជា​កូន​ក​ត្ត​ញូ​ខ្លាំងណាស់ សម្រាប់​ប្អូនស្រី​ម្នាក់នេះ ដែល​បានធ្វើ​ជូន​ចំពោះ​ឪពុកម្តាយ​របស់​នាង ដែល​បាន​ខំប្រឹងប្រែង​ធ្វើការ​រកស៊ី​មិន​គិត​ជាការ​នឿយហត់ ដើម្បី​ចិញ្ចឹម​ទំនុកបម្រុង​កូនស្រី​ម្នាក់នេះ រហូត​ទទួលបាន​លទ្ធផល​ដ៏​ត្រចះត្រចង់​ដូច​ថ្ងៃនេះ​។ ហេតុ​ដូច្នេះហើយ ក្នុងនាម​យើង​ជា​កូន​ត្រូវតែ​តបស្នង​សងគុណ​ពួកគាត់​ទាំងពីរ​វិញ និង​មិន​ត្រូវធ្វើ​ឲ្យ​គាត់​ពិបាកចិត្ត និង​អស់សង្ឃឹម​មកលើ​យើង​នោះឡើយ​៕

ដោយ​៖ លឹម ហុង​

spot_img
×