Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ហុងកុង ព្រមាន​អា​មេ​រិច​ថា ការដក​ឋានៈ​ពិសេស​ចេញពី​ទីក្រុង​ជា​ដាវ​មុខ​ពីរ​

spot_img

​រដ្ឋាភិបាល​ទីក្រុង​ហុងកុង បានធ្វើ​ការព្រមាន​ទីក្រុង​វ៉ាស៊ីនតោន​ថា ការដក​ឋានៈ​ពិសេស​របស់​អា​មេ​រិច​ចេញពី​ទីក្រុង​ហុងកុង​អាចជា​អាវុធ​មុខ​ពីរ ហើយ​រដ្ឋាភិបាល​បាន​ជំ​រុ​ញា​មេ​រិច ឲ្យ​ឈប់​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង​។​

​ការព្រមាន​ពី​ផលវិបាក​ទាំងសងខាង​នេះ កើតឡើង​ក្រោយពេល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ គ្រោង​នឹងធ្វើ​ស​ន្និសិទ​សារពត៌មាន​នៅ​ថ្ងៃ​សុក្រ ដើម្បី​បញ្ជាក់​ពី​វិធានការ​ឆ្លើយតប​ទៅកាន់​ទីក្រុង​ប៉េកាំង ជុំវិញ​ការស្នើច្បាប់​ស​ន្និ​សុខ​ជាតិ​សម្រាប់​ហុងកុង​។ អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ថា ច្បាប់​នោះ​នឹង​គំរាមកំហែង​សល់​សេរីភាព​របស់​ហុងកុង​។​

​ហុងកុង ដែលជា​អតីត​ដែនដី​អាណានិគម​ន៍​របស់​អង់គ្លេស ទទួលបាន​ស្វ័យភាព​កម្រិត​ខ្ពស់​តាម​រូបមន្ត “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​” ចាប់តាំងពី​វា​ត្រូវបាន​អង់គ្លេស ប្រគល់​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​វិញ​ក្នុង​ឆ្នាំ ១៩៩៧​។​

​រដ្ឋាភិបាល​ហុងកុង​ថ្លែង​ក្នុង​សេចក្តី​ប្រកាសថា “​រាល់​ទណ្ឌកម្ម​ទាំងអស់​ជា​ដាវ​មុខ​ពីរ ដែល​គំរាមកំហែង​មិន​ត្រឹមតែ​ផលប្រយោជន៍​ហុងកុង​ឡើយ ប៉ុន្តែ​ទាំង​ផលប្រយោជន៍​របស់​អា​មេ​រិច​”​។​

​សេចក្តីប្រកាស​បន្ថែមថា ចាប់តាំងពី​ឆ្នាំ ២០០៩ ដល់ ២០១៨ ពាណិជ្ជកម្ម​អា​មេ​រិច​ជាមួយនឹង​ហុងកុង គឺ​ធំជាងគេ​បំផុត​ក្នុងចំណោម​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់ របស់​អា​មេ​រិច ដោយមាន​ទំហំ​ពាណិជ្ជកម្ម​សរុប​ចំនួន ២៩៧​ពាន់​លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​អា​មេ​រិច​ចំនួន ១.៣០០​មាន​មូលដ្ឋាន​នៅ​ហុងកុង​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ទីក្រុង​ប៉េកាំង បាន​និយាយថា ការស្នើច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង គឺ​ដើម្បី​សោះ​ស្រាយ​បញ្ហា​អបគមន៍ ការបះបោរ សកម្មភាព​ភេរវកម្ម និង​ការជ្រៀតជ្រែក​របស់​បរ​ទេស ចូលក្នុង​កិច្ចការ​របស់​ទីក្រុង​។ បើ​ច្បាប់​ដំណើរការ គេ​នឹង​អាច​ឃើញ​ភ្នាក់ងារ​ស៊ើបអង្កេត បើក​មូលដ្ឋាន​នៅក្នុង​ទីក្រុង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×