Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ចោទ​កូរ៉េខាងជើង និង​ចិន ថា​ជា​មេខ្លោង លាង​លុយ​រាប់ពាន់​លាន​ដុល្លារ​

spot_img

​ក្រសួងយុត្តិធម៌​អា​មេ​រិច បានធ្វើការ​ចោទប្រកាន់ ជនជាតិ​កូរ៉េខាងជើង​ចំនួន ២៨​នាក់ និង​ជនជាតិ​ចិន ៥​នាក់ ជា​មេខ្លោង​នៃ​ការលាង​លុយ ដែល​ចរាចរណ៍​លុយរាប់​ពាន់​លាន​ដុល្លារ តាម​ធនាគារ​ជុំវិញ​ពិភពលោក ដើម្បី​ចៀស​ផុតពី​ទណ្ឌកម្ម​ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង​។​

​បណ្តាញ​ពួកគេ​បាន​ដំណើរការ​ទឹកប្រាក់​ប្រមាណ ២,៥​ពាន់​លាន​ដុល្លារ តាម​ក្រុមហ៊ុន​ច្រើនជាង ២៥​នៅ​ប្រទេស​ថៃ លី​ប៊ី អូទ្រីស រុស្សី ចិន និង​គុយ​វ៉ែត ដើម្បី​បញ្ចៀស​ទណ្ឌកម្ម ទិញ​ទំនិញ​ណា​ដែល​កូរ៉េខាងជើង ត្រូវការ និង​ដើម្បី​ធ្វើ​ឲ្យ​ជនសង្ស័យ​មានបាន​។ នេះ​បើ​យោងតាម​ការចោទប្រកាន់ ដែល​បានដាក់​ប្តឹង​នៅ​តុលាការ​សហព័ន្ធ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​។​

​ការចោទប្រកាន់​ស្ទើរតែ​ទាំងអស់ ពាក់ព័ន្ធ​ទៅនឹង​សាខា​នៃ​ធនាគារ​ពាណិជ្ជកម្ម​បរទេស របស់​កូរ៉េខាងជើង ដែល​ស្ថិតក្នុង​បញ្ជីខ្មៅ និង​រួមមាន​មនុស្ស ២​នាក់​ដែល​បាន​ធ្វើជា​ប្រធាន​ធនាគារ ហើយ​អ្នក​ទាំងនោះ​មាន​ឈ្មោះថា Ko Chol Man និង Kim Song Ui និង​មាន​អនុប្រធាន ២​នាក់​ទៀត​។​

​ពួកគេ​ទាំងនោះ​រង​ការចោទប្រកាន់ថា បាន​ប្រើប្រាស់​ក្រុមហ៊ុន​ជួរមុខ ដើម្បី​បោសសម្អាត​ប្រតិបត្តិការ​សាច់ប្រាក់​ដុល្លារ តាមរយៈ​បណ្តាញ​ហិរញ្ញវត្ថុ ដែល​ឆ្លងកាត់​អា​មេ​រិច ដែល​វា​គឺជា​រឿង​ខុសច្បាប់ សម្រាប់​ធនាគារពាណិជ្ជ​កម្ម​បរទេស របស់​កូរ៉េខាងជើង និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ដែល​រង​ទណ្ឌកម្ម​ពាណិជ្ជកម្ម និង​នុយក្លេអ៊ែរ ប្រឆាំងនឹង​កូរ៉េខាងជើង​។​

​នៅក្នុង​សេចក្តី​ចោទប្រកាន់​បន្តទៀថថា នៅក្នុង​គម្រោង​ការដែល​ដំណើរ​ចាប់ពី​ឆ្នាំ ២០១៣​រហូតដល់​ឆ្នាំនេះ ចុងចោទ និង​អ្នក​រួមគំនិត​បានធ្វើកា​រលាក់​បាំង ការពាក់ព័ន្ធ​របស់​ធ​នាគារ​ពាណិជ្ជកម្ម​បរទេស​កូរ៉េខាងជើង (FTB) ជាមួយនឹង​ការទូទាត់​ប្រាក់​ដុល្លារ​អា​មេ​រិច ពី​ធនាគារ​ផ្សេងៗ ដើម្បី​បញ្ឆោត​ធនាគារ​ពី​ដំណើរការ​ទូទាត់​។​

​ក្នុង​រយៈពេល​នោះ អា​មេ​រិច​បាន​រឹបអូស​លុយ​បាន​ចំនួន ៦៣​លាន​ដុល្លារ​។​

​សូមបញ្ជាក់ថា របប​គីម ជុង​អ៊ុន បាន​រង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ ពី​អង្គការសហប្រជាជាតិ​ជុំវិញ​កម្មវិធី​នុយ​ក្លេ​អ៊េ​រ​របស់ខ្លួន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×