Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វេ​ង សាខុន​ណែនាំ ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័​ញ ស្តុក ឱ្យ​យកចិត្តទុកដាក់​អនុវត្ត​ផែនការ​សកម្មភាព ដែល​ក្រសួង​បាន​ឯកភាព​ឱ្យបាន​ពេញលេញ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន នា​ថ្ងៃ​សុក្រ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ អនុញ្ញាតឱ្យ​លោក ចាំង លុ​ជឺ នាយក​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័​ញ ស្តុក និង​សហការី​ចូលជួប ពិភាក្សា​ការងារ និង​រាយការណ៍​ជូនជ្រាប អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច ដែលមាន​ទីតាំងនៅ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

​យោងតាម​របាយការណ៍ របស់​អគ្គលេខាធិការ​ដ្ឋា​ន​ដី​សម្បទាន​សេដ្ឋកិច្ច បាន​បង្ហាញថា ក្រុមហ៊ុន បានទទួល​ការអនុញ្ញាត​ធ្វើការ​អភិវឌ្ឍ​លើដី​សម្បទាន​សេដ្ឋកិច្ច ពី​រាជរដ្ឋាភិបាល​ចំនួន ៩០៦៨ ហិកតា នៅ​ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​ការដាំដុះ​ដំណាំ​ឧស្សាហកម្ម​។

​យោង​លើ​លទ្ធផល​នៃ​ការចុះពិនិត្យ និង​វាយតម្លៃ​ជារួម​អំពី​វឌ្ឍនភាព នៃ​ការអនុវត្ត​គម្រោង​អភិវឌ្ឍ អគ្គលេខាធិការដ្ឋាន​យល់ឃើញថា​ក្រុមហ៊ុន នៅមាន​ការយឺតយ៉ាវ​លើ​ការអនុវត្តន៍​ផែនការ​សកម្មភាព ដែល​បាន​ឯកភាព​ជាមួយ​ក្រសួង និង​មាន​ជួប​បញ្ហា​នៃ​ការផ្លាស់ប្តូរ​មុខ​ដំណាំ ដោយ​ជួបនឹង​បញ្ហា​ប្រឈម​ទាក់ទង​ទៅនឹង​គុណភាព​ដី ហើយ​និង​ការសម្អាត​ដីធ្លី ដែល​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​ពិចារណា​ឱ្យបាន​ល្អិតល្អន់ គ្រប់​ជ្រុងជ្រោយ​ឡើងវិញ​លើ​ឯកសារ បច្ចេកទេស គតិយុត្ត សារាចរ​ណែនាំ និងសេចក្តីសម្រេច និង​ការណែនាំ​ដែល​ចេញ​ដោយ​ក្រសួង ដើម្បី​ចៀសវាង​បាតុភាព​អវិជ្ជមាន​ណាមួយ​ដែល​អាច​កើតមានឡើង និង​ជាពិសេស​ធ្វើឱ្យ​ដំណើរការ​នៃ​គម្រោង​វិនិយោគ​មាន​ភាពយឺតយ៉ាវ​។​

​ចំពោះ​ករណីនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានធ្វើ​ការណែនាំ ដល់​ក្រុមហ៊ុន​ឱ្យ​យកចិត្តទុកដាក់​អនុវត្ត​ផែនការ​សកម្មភាព ដែល​ក្រសួង​បាន​ឯកភាព​ឱ្យបាន​ពេញលេញ ទាន់ពេល និង​មាន​ប្រសិទ្ធភាព ដើម្បី​ចៀសវាង​បាតុភាព​អសកម្ម​។

​ក្រុមហ៊ុន​ត្រូវ​ចូលរួម​សហការ​ឱ្យបាន​ល្អប្រសើរ ជាមួយ​អគ្គលេខាធិការដ្ឋាន​ដើម្បី​បំពេញបែបបទ ស្នើសុំ​អនុវត្តន៍​ផែនការ​សកម្មភាព​អនុវត្ត​គម្រោង​បន្ត ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជៀសវាង​ឲ្យ​ខាន​តែ​បាន​នូវ​រាល់​សកម្ម​ណា​ដែល​ខុសច្បាប់​។​

​ជាការ​ឆ្លើយតប ក្រុមហ៊ុន​រីករាយ​ទទួល យក​អនុសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ទៅ​អនុវត្ត ហើយ​បាន​សន្យាថា​នឹងចូលរួម សហការ​អនុវត្ត​ឱ្យបាន​ពេញលេញ​លើ​ឯកសារ​គតិយុត្ត ធ្វើយ៉ាងណា​ឱ្យ​គម្រោង​វិនិយោគ​នេះ សម្រេច​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក​៕

ដោយ​៖​សម្ផស្ស​

spot_img
×