Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ ជំរុញ​អោយ​លោកគ្រូ​អ្នកគ្រូ​ពិនិត្យឡើងវិញ លើ​ម៉ោង​បង្រៀន​របស់ខ្លួន ខណៈ​ដែល​ក្នុង​ឆ្នាំ ២០១៧​នេះ អាត្រា​សិស្ស​ជាប់​បាក់​ឌុប​មានតែ ៤៩​ភាគរយ​

spot_img

តាកែវ​៖ ថ្លែង​នៅក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​វាយតម្លៃ​លទ្ធផល​ការងារ​អប់រំ​យុវជន​និង​កីឡា​ឆ្នាំ​សិក្សា ២០១៦-២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា ២០១៧-២០១៨ នេះ​នៅ​សាលប្រជុំ​មជ្ឈមណ្ឌល​កោ​រុគ​សល្យ​ខេត្ត​តាកែវ​កាលព្រី​ពឹក​ថ្ងៃទី ២៥ មករា ២០១៨។ លោក ឡោ វី​រិទ្ធិ ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ បាន​ជំរុញ​អោយ​គ្រូបង្រៀន​នៅ​គ្រប់​មូលដ្ឋាន​សិក្សា​ទាំងអស់​ត្រូវតែ ពិនិត្យ​លើ​ម៉ោង​បង្រៀន​ខ្លួន​ឯង​ឡើង​វិញ រួមជាមួយ​និង​វិន័យ ខណៈ​ដែល​ក្នុង​ឆ្នាំ ២០១៧ នេះ​ចំនួន​អាត្រា​សិស្ស​ធ្លាក់​បាក់​ឌុប​មាន​ច្រើន ហើយ​ចំនួន អ្នក​ជាប់​បាក់​ឌុប​មាន​តិចជាង ដោយ​ក្នុង​ឆ្នាំ​សិក្សា​២០១៧ នេះ​អាត្រា​សិស្ស​ជាប់​បាក់​ឌុប មាន​ចំនួន ៤៣៨៨​នាក់ ដោយ​គិត​ជា​ភាគរយ​ស្មើ​និង ៤៩,៧% បើ​ធៀប​និង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ សិក្សា ២០១៦ វិញ អាត្រា​សិស្ស​ជាប់​បាក​ឌុប​មាន​ចំនួន ៤៧៣៥​នាក់ គិត​ជា​ភាគរយ​ស្មើ​និង ៥៦,៦៤% ពោល​គឺ​មាន​ការថយចុះ​ជាង​ឆ្នាំ​សិក្សា​២០១៦ ចំនួន ៦,៩៤% ។

​លោក ឡោ វី​រិទ្ធិ បាន​បន្តថា ការថយចុះ​នេះ គឺជា​ចំណុច​សំខាន់​មួយ​ដែល​យើងទាំងអស់គ្នា​ត្រូវតែ​ជួបជុំគ្នា​ពិនិត្យ​និង​វាយតម្លៃ​ឡើងវិញ​នៅក្នុង​ថ្ងៃ នេះ​ដើម្បី​អោយ​ឆ្នាំ សិក្សា​២០១៨​នេះ​ទទួលបាន​នៅ​លទ្ធផល​ល្អប្រសើរ​ឡើងវិញ ចំពោះ​អាត្រា​ជាប់​របស់​សិស្ស​ថ្នាក់​ទី​១២ ដូច្នេះ​លោកគ្រូ​អ្នកគ្រូ ត្រូវតែ​កែប្រែ​នៅ​ឥរិយាបទ​មួយចំនួន​ដែល​ជា​ចំនុច​អសកម្ម​ផ្ទុយ​ពី​វិជ្ជាជីវៈ​របស់​ខ្លួន​នោះ​ចោល ដើម្បី​យើង​ទាំងអស់គ្នា ងាក​មក​ប្រមូលផ្តុំ​ជា​គំនិត​និង​យោបល់​ថ្មីៗ បទពិសោធ​ន៏​ល្អៗ​ជាច្រើន​ទៀត សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការជួយ​ពង្រឹង​លើ​សមត្ថភាព​គ្រូបង្រៀន​របស់​យើង​កាន់តែ​មាន​ភាពរឹងមាំ និង​បំណិន​ប្រ​ស​ប់ ក្នុង​ការចាត់ចែង​ដឹកនាំ គ្រប់គ្រង​ថ្នាក់រៀន ជា​ពិ​សេ​សេ​នោះ​ការបង្រៀន និង​រៀន​របស់​សិស្ស​អោយបាន​ល្អ​ប្រសើរ ៕ តាកែវ​

spot_img
×