Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួស​ពីសា​ហាវ​! ឪពុក​អប្រិយ​ប្រើ​អំពើហិង្សា​លើ​កូនស្រី វាយ​ទាត់​ធាក់​ចាប់​អូស លើក​គ្រវែង​លើដី និង​សូម្បី​យក​ជើង​ជាន់ឈ្លី​ដូច​សត្វ​ធាតុ (​វីដេអូ​)

spot_img

​វីដេអូ​ថ្មី​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ឪពុក​កំណាច ចិត្ត​តិរច្ឆាន​ម្នាក់បាន​ប្រើ​អំពើហិង្សា​មកលើ​កូនស្រី​តូច​ម្នាក់​របស់ខ្លួន​អាយុ​ប្រហែល ៣, ៤ ឆ្នាំ យ៉ាង​សាហាវព្រៃផ្សៃ​បំផុត បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ស្លុតចិត្ត និង​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ។

​តាមរយៈ​វីដេអូ គេ​បានឃើញ​បុរស​ជា​ឪពុក​រូបនេះ បាន​ប្រើ​រំពាត់​វ៉ៃ ទាត់​ធាក់​ក្បាល និង​ដងខ្លួន​កូនស្រី​ដ៏​ធ្ងន់ៗ​បំផុត និង​សូម្បី​ចាប់ទាញ​លើក​គ្រវាត់​ទៅលើ​ដី រួច​យក​ជើង​ជាន់ឈ្លី​ដូច​សត្វ​ធាតុ គួរ​ឲ្យ​អាសូរ​បំផុត​។​

​ប៉ុន្តែ អ្វីដែល​ហួសចិត្ត​បំផុត​នោះ គេ​កោត​ត្រង់​ថា ពេល​បានឃើញ​ស្ថានភាព​ដ៏​សាហាវ​បែបនេះហើយ តែ​អ្នកជិតខាង​ជាប់​របង​ជាមួយ ពុំបាន​ចូលទៅ​ឃាត់ ដោយបាន​ត្រឹម​ឈរ​មើល និង​ថត ហើយ​គ្រាន់តែ​ស្រែក​បង្គាប់​ឲ្យ​បញ្ឈប់​សកម្មភាព​ការ​ធ្វើបាប​កូនស្រី ដែលជា​ហេតុ​ធ្វើ​ឲ្យ​ឪពុក​ចិត្ត​អប្រិយ​រូបនេះ បានចិត្ត​បន្ត​វាយ​ទាត់​ធាក់​លើ​កូនស្រី​តាមតែ​អំពើ​ចិត្ត​កាន់តែខ្លាំង​។ វីដេអូ​នេះ​ត្រូវបាន​បញ្ចប់ ខណៈ​កូនស្រី​នោះ​ដើរទៅ​ងូតទឹក​នៅ​អណ្តូង​មុខផ្ទះ​របស់​នាង​។​

​តាមរយៈ​វីដេអូ​ចែករំលែក​ដ៏​ស្លុតរន្ធត់​នេះ​ផងដែរ មនុស្ស​ជាច្រើន​ដែល​បាន​បញ្ចេញ​កំហឹង បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ ទៅលើ​ឪពុក​ចិត្តកំណាច​តិរច្ឆាន​នេះ​ឲ្យ​ខាងតែបាន ព្រោះ​បើ​មិន​អ៊ីចឹង​ទេ កូនស្រី​ម្នាក់នេះ និង​ក៏ដូចជា​កូនៗ​របស់គេ​ប៉ុន្មាន​នាក់​ទៀត នឹង​ច្បាស់​ជា​ជួប​បញ្ហា​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ពួកគេ​ក៏​ថា​បាន​។​

ទោះយ៉ាងណា ហេតុការណ៍នេះ គេពុំបានដឹងថាបានកើតឡើងនៅទីកន្លែងណានោះទេ ប៉ុន្តែបើតាម​ការ​ស្តាប់​សំឡេង​នៅក្នុង​វីដេអូ គឺជាខ្មែរ​កម្ពុជា​ក្រោម​។ ហើយក៏មិនដឹងថា កូនស្រីនោះរងរបួសកំរិតណានោះទេ បន្ទាប់ពីរងការវាយធ្វើបាបពីនាងឪពុករបស់នាង ដែលមានចិត្តសាហាវជាងសត្វយ៉ាងនេះ៕

ដោយ​៖ លឹម ហុង​

spot_img
×