Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ចូល​វះកាត់​សម្រាលកូន​បាន​ពីរ​ថ្ងៃ ស្លាប់ចោល​កូន ក្នុង​គ្លីនិក​និង​សម្ភព អ៊ី​លី​ត នៅ​ខណ្ឌមានជ័យ​

spot_img

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​ចូល​សម្រាលកូន​នៅក្នុង​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព អ៊ី​លី​ត តែ​ដោយ​សម្រាល​តាមបែប​ធម្ម​ជាតិ មិនកើត​ក្រុមគ្រូពេទ្យ បានធ្វើការ​វះកាត់​បាន​កូនប្រុស​ម្នាក់ តែ​ជា​អកុសល​ក្រោយពេល​វះកាត់ បាន​ពីរ​ថ្ងៃ​ក៏​ស្លាប់ចោល​កូន នៅក្នុង​មន្ទីរពេទ្យ​តែម្ដង​ករណី​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ នៅក្នុង​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព អ៊ី​លី​ត ផ្ទះ​លេខ​៤៤៨ ផ្លូវ​កេខ​៧C ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​បើតាម​ការរៀបរាប់​ពី​សាច់ញាតិ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ លី រដ្ឋា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ប្រភព​បាន​បន្ដថា កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ ជនរងគ្រោះ​បាន​ចូលមក​មន្ទីរពេទ្យ អ៊ី លី​ត តែ​ដោយ​សម្រាល​តាមបែប​ធម្ម​ជាតិ​មុន​កើត ក្រុមគ្រូពេទ្យ​ក៏​ធ្វើការ​វះកាត់​បានកូន​ប្រុស​ម្នាក់​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពី​ធ្វើការ​វះ​បាន​ពីរ​ថ្ងៃ ដោយ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ អ៊ី លី​ត មានការ​ធ្វេសប្រហែស មិនបាន​ដាក់​សុង​ទឹកនោម​ឲ្យ​ជនរងគ្រោះ ធ្វើ​ឲ្យ​ជនរងគ្រោះ​ដើរចូល​បន្ទប់​ទៅ​បត់ជើង ក្នុង​បន្ទប់ទឹក​ក៏​ដួល​ស្លាប់ ក្នុង​បន្ទប់ទឹក​តែម្ដង​។​

​លោក ម៉ៅ សាវឿន នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​សង្កាត់​ស្ទឹងមានជ័យ​ទី​១ បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន លោក និង​មន្ត្រី​ប៉ុស្ដិ៍​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ តែ​ដោយ​ភាគី​ខាង​មន្ទីរពេទ្យ និង​សាច់ញាតិ​ជនរងគ្រោះ បាន​សម្របសម្រួល​គ្នា ដោយ​មិន​មានការ​ប្ដឹងផ្ដល់ ទើប​លោក​មិន​បានធ្វើ​របាយការណ៍​អ្វី​ទាំងអស់​។​

​ស្ត្រី​រូបនោះ បាន​ស្លាប់ ក្រោយពេល​វះកាត់​សម្រាក​កូន ហើយ​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​នេះ​។ នេះ​ជាការ​វះកាត់​លើក​ទី​២ ពេល​សម្រាក​កូនប្រុស​ទី​២​របស់គាត់​។ សព​ត្រូវបាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ រួមជាមួយ​និង​ទារក​ដែលមាន​សុខភាព​ល្អ ។ សព​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត ​។​

​ពាក់ព័ន្ធ​ករណីនេះ ខាង​មន្ទីរ​សុខា​ភ​បាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា ចំពោះ​ការងារ​នេះ ពេល​ថ្ងៃ​បន្តិច អ្នកជំនាញ​នឹង​ចុះទៅពិនិត្យ តែ​ខាង​មន្ទីរ​ព្យាបាល សម្ភព អ៊ី​លី​ត សម្របសម្រួល​ជាមួយ​ក្រុមគ្រួសារ​សព បញ្ចប់​ដោយ​ស្ងាត់ៗ​។ ចំណែក​ខាង​ក្រុម​សាច់ញាតិ​នៃ​សព គឺ​ពុំបាន​និយាយ​អ្វី​ឡើយ បើទោះបីជា​អ្នកសារព័ត៌មាន​សាកសួរ​ក៏ដោយ ពួកគាត់​បាន​ចុះ​ពីលើ​អគារ​មន្ទីរពេទ្យ ហើយ​ឡើង​រថយន្ត​ទៅ​បាត់​តែម្តង រួម​ជា​ទារក និង​សព ។​

​ក្រោយពី​ធ្វើការ​សម្របសម្រួល​គ្នា​ចប់ សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ក្រុមគ្រួសារ​ដឹក​ចេញពី​មន្ទីរពេទ្យ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕ សហការី CEN

 

 

spot_img
×