Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ថា គាត់​ត្រៀមខ្លួន​រួចរាល់​ដើម្បីឲ្យ​គេ​សួរ​ចំលើយ លើ​ករណី​រុស្សី​ជ្រៀតជ្រែក​ចូល​កិច្ចការ​បោះឆ្នោត​

spot_img

ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ថា គាត់​កំពុង​ទន្ទឹង​រងចាំ និង​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ផ្តល់​បទ​សំភាស​ន៏​លើ​ការស៊ើបអង្កេត ជុំវិញ​ការជ្រៀតជ្រែក​របស់​រុស្សី ចូល​កិច្ចការ​បោះឆ្នោត​អា​មេ​រិច​។​

​លោក ត្រាំ​រំពឹងថា ទីប្រឹក្សា​ពិសេស​របស់​ក្រសួង​យុត្តិធ៌​ម​អាមេរិច Robert Mueller នឹង​សួរចំលើយ​​គាត់​ក្នុង​រយៈពេល ពី ២​ទៅ ៣​សប្តាហ៍​ខាង​មុខ​។​

​លោក បញ្ជាក់ថា លោក​ចង់ឲ្យ​គេ​សួរចំលើយ​ឲ្យបាន​ឆាប់​។ ត្រាំ កាលពីមុន​ធ្លាប់​បាន​បញ្ជាក់ថា លោក​​មិន​ទំនង​នឹងត្រូវ​គេ​សួរ​ចំលើយ​នោះទេ​។​

​លោក បាន​ហៅ​ការស៊ើបអង្កេត​លើ​រុស្សី​ថា គឺជា​យុទ្ធនាការ​ប្រឆាំងនឹង​មនុស្ស​មួយ​ក្រុម និង​ជា​ការ​បោក​បញ្ឆោត​។​

​សូមបញ្ជាក់​ថា ភ្នាក់ងារ​ស៊ើបអង្កេត​អា​មេ​រិច បាន​សន្និដ្ឋាន​រួចមកហើយ​ថា ទីក្រុង​មូ​ស្កូ​បាន​ព្យាយាម​ជ្រែក​ចូល​កិច្ចការ​បោះឆ្នោត​អា​មេ​រិច ដើម្បី​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ​ឈ្នះ​ការបោះឆ្នោត ប៉ុន្តែ​រុស្សី​បាន​​បដិសេធ​ទៅនឹង​ការចោទប្រកាន់​នោះ​៕ សុភ័ក្ត្រ

spot_img
×