Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ពលរដ្ឋ​រស់នៅ​បុរី​កីឡា តវ៉ា​នៅ​មុខ​ផ្ទះ​លោកស្រី ស៊ុយ សុផាន ទាមទារ​២៥.០០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​

spot_img

​ភ្នំពេញ​៖ ក្រុមអ្នកតវ៉ា​ដីធ្លី ផ្ទះសម្បែង ស្ថិតក្នុង សហគមន៍ បុរី​កីឡា ចំនួន ២០ នាក់ សុទ្ធតែ​ជា​ស្ត្រី បាន​លើកគ្នា​មក​តវ៉ា​នៅ​មុខ​ផ្ទះ​លោកស្រី ស៊ុយ សុផាន ដោយ​ឈរ​លើក​បដា និង​វាយ​ឆ្នាំង​ដើម្បី​ទាមទារ​ការ​ដំណោះ​​ស្រាយ​សមរម្យ​លើ បញ្ហា​ដីធ្លី​និង​ផ្ទះសម្បែង ដែល​ពួកគាត់​ចោទប្រកាន់ថា លោកស្រី​ស៊ុយ សុផាន មិន​បាន​ដោះស្រាយ​ជាមួយ​ពួកគាត់​បាន​សមស្រប​ទៅ​អ្វី​ដែល​ពួកគាត់​ចង់បាន​។​

​ការតវ៉ា​ដែល​មាន​សម្លេង​វាយ​ឆ្នាំង​រួម​ជាមួយ​សម្រែក​ទាមទារ​ឲ្យមាន​ការដោះស្រាយ​នេះ​បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ឡើង​កាលពី​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ទី​២៥​ខែ​មករា​ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​មុខ​ភូមិគ្រឹះ លោកស្រី​ឧកញ៉ា ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច​ដែល​មាន​ទីតាំង ផ្ទះ​លេខ ១៣៤​ផ្លូវ​លេខ ២៣០ ក្រុមទី​២៤​ភូមិ​៩​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​ក្នុង​បដា​របស់​សហគមន៍​បុរី​កីឡា​ដែល​កាន់​ស្រែក​តវ៉ា ដោយ​បាន​សរសេរថា “​បុរី​កីឡា​ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់ ។ ដោះស្រាយ​សងផ្ទះ សង​ដី​ពួកយើង​នៅ​បុរី​កីឡា ។ អ្នកស្រី​ស៊ុយ សុផាន ត្រូវតែ​សងផ្ទះ​យើង​វិញ ត្រូវតែ​ដោះស្រាយ​ឲ្យ​ពួកយើង​”​។​

​បើ​តាម​មន្ត្រី​មាន​សមត្ថកិច្ច​របស់​ខណ្ឌ​ទួលគោក​បានអោយដឹងថា ការតវ៉ា​របស់​តំណាង​ក្រុមអ្នកតវ៉ា​ដីធ្លី ផ្ទះសម្បែង ស្ថិតក្នុង សហគមន៍ បុរី​កីឡា​ចំនួន ២០​នាក់​បាន​លើកគ្នា​មក​តវ៉ា​នៅ​មុខ​ផ្ទះ​លោកស្រី ស៊ុយ សុផាន ឈរ​លើក​បដា តវ៉ា​ដើម្បី​ទាមទា​រការ​ដំណោះស្រាយ​សមរម្យ​លើ បញ្ហា​ដីធ្លី​និង​ផ្ទះសម្បែង ហើយ​នេះ​មិនមែន​ជា​លើក​ទី​១​នោះទេ ដូច្នេះហើយ​ទើប​ពួកគាត់​លើកគ្នា​មក​តវ៉ា​ជា​ថ្មី​ទៀត​។​

​មន្ត្រី​ដដែល​បន្តថា ក្រុមអ្នកតវ៉ា​បាន ដឹកនាំ​ដោយ ១. ភោគ សុ​ភី​ន ២. សៀ ណា​រ៉េត ៣. អ៊ឹម ស្រី​ទូច​ ​ក្រោយពី​មាន​ការតវ៉ា មិន​បាន​ប៉ុន្មាន​ផង ក្រុម​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​បាន​ចូល​មក​ជួប​ក្រុមអ្នកតវ៉ា ដើម្បី​សម្របសម្រួល​ដោះស្រាយ ហើយ​ភាគី លោកស្រី​ស៊ុយ សុផាន ក៏​មាន​មេធាវី​ម្នាក់​ចេញមក​ធ្វើ​ការដោះស្រាយ​ផងដែរ ​ដើម្បី​កុំឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ ការដោះស្រាយ​នោះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សាលាសង្កាត់​បឹង​សាឡាង ។​

​មន្ត្រី​រដ្ឋបាល​សង្កាត់​បឹង​សាឡាង​បញ្ជាក់​ឲ្យដឹងថា ក្រោយពី​មាន​ការសម្របសម្រួល​នៃ​ការដោះស្រាយ គឺ​រដ្ឋបាល​សង្កាត់​បាន​សន្យាថា នឹង​ធ្វើ​របាយការណ៍​ស្តីពី​ការទាមទារ​នេះ ទៅ​រដ្ឋបាល​ខណ្ឌទួលគោក ដើម្បី​ដោះស្រាយ​បន្ត ហើយ​ក្រុមអ្នកតវ៉ា​ក៏​បាន​បំបែក​គ្នា​ទៅ​ផ្ទះ​រៀងៗ​ខ្លួន។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមអ្នកតវ៉ា​ដីធ្លី ផ្ទះសម្បែង ស្ថិតក្នុង សហគមន៍ បុរី​កីឡា​ចំនួន​២០​នាក់ បាន​ធ្វើ​ការទាមទារ​ឲ្យ​លោកស្រី​ឧកញ៉ា ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច ដោះស្រាយ​ឲ្យ​ផ្ទះ​ជូន​ពួកគាត់​១​ល្វែង​នៅ​បុរី​កីឡា តែ​បើ​មិន​ដូច្នេះ​ទេ ឲ្យ​លុយ​មក​ពួក​គាត់​ក្នុង​មួយ​គ្រួសារ​២៥.០០០​ដុល្លារ​អាមេរិក ដើម្បី​បញ្ចប់រឿង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×