Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែង​ណាស់​! ទស្សនា​ទិដ្ឋភាព​បុរស​ម្នាក់ ដែល​លោត​ពីលើ​ស្ពាន​អគារ​ផ្សារ​អូ​ឡាំ​ព្យា កាលពី​ល្ងាច​មិញ​នេះ (​វីដេអូ​)

spot_img

​កាលពី​ថ្ងៃ​ល្ងាច​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​ជិត​៦ មាន​ករណី​បង្ក​ការភ្ញាក់ផ្អើល និង​ស្លុតរន្ធត់​យ៉ាងខ្លាំង ដោយ​បុរស​ម្នាក់​មិនដឹង​ជាមាន​វិបត្តិ​អ្វី​ស្រាប់តែ​បាន​លោត​ពីលើ​ស្ពាន​ដើរ​ឆ្លង​ជាន់​ទី​៥ នៃ​អគារ​ផ្សារ​អូ​ឡាំ​ព្យា បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង ដែល​ហេតុការណ៍​នេះ​ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​ទាក់ទង​នឹង​ករណី​ធ្វើអត្តឃាត​របស់​បុរស​ខាងលើនេះ​ផងដែរ បើតាម​ការបញ្ជាក់​ពី​សន្តិសុខ​ដែល​យាម​នៅ​ទីនោះ បាន​ឲ្យ​ដឹងថា គាត់​បាន​សង្កេតឃើញ​បុរសរងគ្រោះ ដើរ​ក្នុង​ទឹកមុខ​ស្រងូត​ស្រ​ង៉ា​ត់ និង​ដើរ​ចុះឡើង នៅលើ​ស្ពាន​អាគារ​ផ្សារ​អូ​ឡាំ​ព្យា ។ ប៉ុន្តែ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​បុរស​រូប​នោះបាន​លោត​ពីលើ​ស្ពាន​ជាន់​ទី​៥ ចុះមក​ខាងក្រោម​តែម្តង​។​

​ដោយឡែក តាមរយៈ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព បានបង្ហាញ​ឲ្យ​ឃើញ​នៅមុន​ពេល​កើតហេតុ បុរសរងគ្រោះ​បាន​ដើរ​នៅ​ពី​ខាងក្រោយ​នារី​ម្នាក់ (​ប្រហែល​បុគ្គលិក​ផ្សារ​) និង​រំពេច​នោះ ស្រាប់តែ​រូបគេ​បាន​ឡើងលើ​បង្កាន់ដៃស្ពាន រួច​លោត​ចុះ​ភ្លាមៗ​តែម្តង​។ វីដេអូ​បន្ត បានបង្ហាញ​បុរស​នេះ​បាន​ធ្លាក់ចុះ​ពីលើ ប៊ិះ​តែ​នឹងត្រូវ​បុរស​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ឆ្លងកាត់​ពី​ខាងក្រោម​គួរ​ឲ្យ​ស្រៀវ​បំផុត ។ ប៉ុន្តែ សំណាង​ណាស់​ដែល​ពុំ​ត្រូវចំ ពុំនោះសោត អាច​នឹងរង​គ្រោះថ្នាក់​ទាំ​ង​ពីរ​។​

​ខាងក្រោម​នេះ ជា​វីដេអូ​ដែល​បុរស​ខាងលើ​ឡើងលើ​បង្កាន់ដៃស្ពាន ហើយ​លោត​ចុះ​ដ៏​គួរ​ឲ្យ​រន្ធត់​បំផុត​៖


spot_img
×