Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន CAMBODIAN HUANG MING AN៖ គ្រោង​ស្នើសុំ​ចុះបញ្ជី​ពូជស្រូវ Japonica​ពីរ​ប្រភេទ​ក្នុងប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្នុង​គោលបំណង​ពង្រីក​ទីផ្សារ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក ក្រៅពី​អង្ករ​ក្រអូប​របស់​កម្ពុជា លោក​សាស្ត្រាចារ្យ HUANG MING AN បាន​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​នាំចូល​ប្រភេទ​ពូជស្រូវ Japonica ចំនួន​១០​ពូជ មក​សាកល្បង​ដាំ​ដុះ​ក្នុង​លក្ខខណ្ឌ​ប្រទេស​កម្ពុជា​។​

​ក្រោយពី​បានធ្វើ​ការដាំដុះ​សាកល្បង​អស់​រយៈពេល​៦​ឆ្នាំកន្លងមក ក្រុមហ៊ុន CAMBODIAN HUANG MING AN VISION AGRICULTURAL TECHNOLOGY CO., LTD ស្ថិតនៅ​ភូមិ​រស្មី​សាមគ្គី ឃុំ​ជុំ​កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​រកឃើញ​ពូជស្រូវ​ចំនួន​ពីរ​ដែលមាន​លក្ខណៈ​សម​ស្រប ហើយ​ក្រុមហ៊ុន​គ្រោង​ស្នើសុំ​ចុះបញ្ជី​ពូជស្រូវ​ទាំងពីរ​ប្រភេទ​នេះ​ក្នុងប្រទេស​កម្ពុជា​។
​ចំពោះមុខ​នេះ ក្រុមហ៊ុន​កំពុង​បន្ត​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម ក្នុងការ​វាយតម្លៃ​សម្តែង​កម្ម​នៃ​ពូជ​ទាំងពីរ​នេះ ។
​ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ក៏មាន​បំណង​៖ (១) ពង្រីក​ការដាំដុះ​បន្ថែមទៀត នៅក្នុង​ស្រុក​បាណន់ ខេត្តបាត់ដំបង (២)​បង្កើត​រោងចក្រ​ផលិត​ជី និង​ថ្នាំ​ការពារ​ដំណាំ​នៅ​កម្ពុជា (៣) បាននិងកំពុង​ពិនិត្យ និង​រៀបចំ​គម្រោង​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំ​កសិកម្ម​នៅ​កម្ពុជា (​វិទ្យាស្ថាន​ដំណាំ​កសិកម្ម តេ​ជោ ឡុង​អាន​) និង​(៤)​ក្រោយពេល​ចុះបញ្ជី​រួច ក្រុមហ៊ុន​និង​សហការ​ជាមួយ​សហគមន៍​កសិក​ម្ម តាមរយៈ​ការធ្វើ​កិច្ចសន្យា​ដាំ​ដុះ​ពូជស្រូវ Japonica ៕

ដោយ​៖​សម្ផស្ស​


spot_img
×