Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ជាង​៤០០​គ្រួសារ ស្នើសុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ជួយផ្តល់​សិទ្ធិ​កាន់កាប់​ធ្លី​ដីធ្លី​ស្របច្បាប់ លើ​ទំហំ​៤.៦៥៦​ហិកតា

spot_img

ស្ទឹងត្រែង​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤០០​គ្រួសារ រស់នៅ​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បានដាក់​លិខិត​ស្នើសុំ​សិទ្ធិ​កាន់កាប់​ដីស្រែ និង​ចម្ការ ដោយ​ស្របច្បាប់ ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​ការស្នើសុំ​នោះ បាន​ធ្វើឡើង​តាមរយៈ​អាជ្ញាធរ​ភូមិ​ឃុំ និង​មាន​ដាក់​លិខិត​ជូន​ឯកឧត្តម ហូ សិទ្ធី នាយក​ខុ​ទ្ទ​ល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។​
តំណាង​ប្រជាពលរដ្ឋ បានលើកឡើង​នៅ​ថ្ងៃទី​២ ៩​ខែឧសភា ឆ្នាំ​២០២០​ថា លិខិត​ដែល​ដាក់ជូន មាន​ចំណា​របស់​នាយក​ខុ​ទ្ទា​ល័យ​សម្តេច​តេ​ជា ហ៊ុន សែន​នៅ​ឆ្នាំ​២០១៨​។​
រហូតមកដល់​ឆ្នាំ​២០២០​នេះ ពលរដ្ឋ​ចង់​បង្កើត​ភូមិ​អភិវឌ្ឍ នៅ​ភូមិ​ឃុំ​អន្លង់​ជ្រៃ មិនទាន់​ទទួលបាន​សិទ្ធិ កាន់កាប់​ដី​ដែល​ស្នើសុំ​នោះ​នៅឡើយ​ទេ​។​

​លោក យក់ ម៉ៅ មេភូមិ​អន្លង់​ជ្រៃ បាន​និយាយថា ប្រជាពលរដ្ឋ​ចំនួន​៤១២​គ្រួសារ ចង់បាន​ដីស្រែ និង​ចម្ការ លើ​ទំហំ​៤.៦៥៦​ហិកតា សម្រាប់​កូនចៅ​ធ្វើ​កសិកម្ម ក្នុងភូមិ​សាស្ត្រ​ឃុំ​អន្លង់​ជ្រៃ​។ ប្រជាពលរដ្ឋ​មិន​ចង់ឃើញ​អ្នក​ចំណាកស្រុក​មាន​ដី​។ ចំណែក​ប្រជាពលរដ្ឋ​មូលដ្ឋាន បែរជា​ខ្លះ​ដី​នោះឡើយ​។​

ប្រជាពលរដ្ឋ​នៅតែមាន​សង្ឃឹម លើ​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ផ្តល់​សិ​ទិ្ធ​កាន់កាប់​ដីស្រែ​ចម្ការ ដោយ​ស្របច្បាប់ ដល់​អ្នក​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ហើយ​ប្រជាពលរដ្ឋ ក៏​សង្ឃឹមថា ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ទទួលស្គាល់​លើ​ចំណារ​លើ​លិខិត​ឯកឧត្តម ហូ សិទ្ធី នាយក​ខុ​ទ្ទា​ល័យ​សម្តេច​តេ​ជោ​។ លោក​អភិបាលខេត្ត នឹង​ចុះ​ជួប​ប្រជាពលរដ្ឋ​ទាំងនោះ​ដោយផ្ទាល់​៕

ដោយ​៖​សុខុម​

spot_img
×