Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ ជីប ម៉ុង ចាប់​ដៃគូ​ពាណិជ្ជកម្ម​សម្រាប់ សេវាកម្ម​ប្រាក់បៀវត្សរ៍​ជាមួយ ក្រុមហ៊ុន​៦ ទៀត​

spot_img

​ភ្នំពេញ​៖ ធនាគារ ជីប ម៉ុង ដែល​កំពុង​បោះជំហាន​យ៉ាង​លឿន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង ធនាគារ​នៅ កម្ពុជា នៅ ថ្ងៃ ទី ២៩ ខែ ឧសភា នេះ បាន​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន​ចំនួន​៦​បន្ថែមទៀត លើ​ភាពជា​ដៃគូ​ពាណិជ្ជកម្ម សម្រាប់ សេវាកម្ម​ប្រាក់បៀវត្សរ៍ ធ្វើ​ឲ្យ​ចំនួន​គណនី​បើកប្រាក់​បៀវត្សរ៍ តាមរយៈ​ធនាគារ​មួយ​នេះ​ឡើងដល់​ជាង​១០០០០​គណនី​។

​លោក ហុង សុខ​ឡេង អគ្គនាយករង​ជាន់ខ្ពស់​ធនាគារ ជីប ម៉ុង បាន​បញ្ជាក់ថា សេវា​បើកប្រាក់​បៀវត្សរ៍ ធនាគារ ជីប ម៉ុង បានផ្តល់​ជូន​អត្ថប្រយោជន៍ យ៉ាងច្រើន សម្រាប់​ទាំង​ម្ចាស់​ពាណិជ្ជកម្ម និង បុគ្គលិក​របស់​ក្រុមហ៊ុន​។​

​លោក សុខ​ឡេង បន្ថែមថា អត្ថប្រយោជន៍​ទាំងអស់នោះ​រួមមាន រាល់​ព័ត៌មាន អំពី​ប្រាក់បៀវត្សរ៍​របស់​បុគ្គ​លិ​ក ដែល​បាន​ជ្រើស រើស​បើក​តាមរយៈ​ធនាគារ ជីប ម៉ុង ត្រូវបាន​រក្សា​ជាការ សម្ងាត់ ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​រហូតដល់ ២ ភាគរយ​ក្នុង​មួយឆ្នាំ​លើ​គណនី ប្រាក់បៀវត្សរ៍ និង​អាច​ទទួលបាន​អាទិភាព​ក្នុងការ ស្នើសុំ​ប្រាក់កម្ចី​កាន់តែ ងាយស្រួល និង​ឆាប់រហ័ស ព្រមទាំង​អត្ថប្រយោជន៍​ផ្សេងៗ ជាច្រើន​ទៀត​។​

​វត្តមាន​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ និង ធនាគារ រយៈពេល​ពីរ ឆ្នាំ​កន្លងមកនេះ ធនាគារ ជីប ម៉ុង បាន​អភិវឌ្ឍ​នូវ​សេវាកម្ម ធនាគារ សំខាន់ៗ​ដែល​រាល់​ផលិតផល​នីមួយៗ ត្រូវ​រចនា សមស្រប និង តម្រូវ​តាម​អតិថិជន រួមមាន កម្ចី​ផ្ទាល់ខ្លួន សេវា​ធនាគារ តាម ប្រព័ន្ធ​ឌីជីថល ឥណទាន ពាណិជ្ជកម្ម និង​ភ្នាក់ងារ​ធនាគារ ជី​ង ប៉ុង​។​

​លោក​ឧកញ៉ា លាង ម៉េង ប្រធាន​ក្រុមហ៊ុន​អគ្គនាយក​ជីបម៉ុង និង​ជា​អគ្គនាយក​ស្តីទី ធនាគារ ជីប ម៉ុង បាន​មានប្រសាសន៍ថា «​តាមរយៈ​ការចាប់ ដៃគូ​ជាមួយ​ធនាគារ ជីប ម៉ុង ដៃគូ​ពាណិជ្ជកម្ម របស់​យើង​មិន​ត្រឹមតែ​ទទួលបាន​អត្ថប្រយោជន៍​យ៉ាង សម្បួរ​បែប ពី​ធនាគារ ជីប ម៉ុង​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទាំង​អាច​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​យ៉ាង​សម្បួរ​បែប សម្រាប់​ពាណិជ្ជកម្ម ផ្សេងទៀត​របស់ ជីប ម៉ុង ផង ដែរ​។​

​រហូតមកដល់​ប​ច្ចុ​ប្ប​នេះ ធនាគា ជីប ម៉ុង មាន​សាខា​ចំនួន​៧ ដែល​កំពុង​ប្រតិបត្តិការ និង​គ្រោង​ពង្រីក​ចំនួន​ច្រើន​សាខា​បន្ថែមទៀត ភ្នាក់ងារ ធនាគារ គ្រោង​នឹង​ពង្រីក​ឲ្យ​បាន​៥០០​ទី តាំង កម្មវិធី​ទូរស័ព្ទ Bank! Bank! និង​ម៉ាស៊ីន ដក​ប្រាក់​ជាច្រើន​កន្លែង​ទៀត​៕
​ដោយ​៖​សម្ផស្ស​

spot_img
×