Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ស ខេង ក្រើនរំលឹក​ដល់​អាជ្ញាធរខេត្ត​កែប ត្រូវ​យកចិត្តទុកដាក់​បង្ការ បង្ក្រាប និង​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​អោយមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទប់ស្កាត់​ការរីក​រាលដាល​ដល់​ស​ហគ​មន៍​

spot_img

​កែប​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់ថា ទោះបីជា​ខេត្ត​កែប មិនទាន់​ក្លាយជា​គោលដៅ​នៃ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ក៏ដោយ ប៉ុន្តែ​ត្រូវមាន​ការប្រុងប្រយ័ត្ន​សម្រាប់​ពេលអនាគត កុំ​ឲ្យ​ជន​ឱកាសនិយម ប្រើប្រាស់​ទីតាំង​ខេត្ត​នេះ ជា​កន្លែង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​។

​សម្ដេច​ក្រឡាហោម បាន​ក្រើន​រំលឹកថា គ្រឿងញៀន​ជា​បញ្ហា​ចាំបាច់​ដែល​ត្រូវ​យកចិត្តទុកដាក់ ដូច្នេះ​អាជ្ញាធរខេត្ត​កែប និង​កំពត ត្រូវ​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​គ្រឿងញៀន រីក​រាលដាល​ដល់​សហ​គម​ន៍ និង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។

​ប្រសាសន៍​សម្ដេច ៖ ” កន្លងមក ខេត្ត​ព្រះសីហនុ ពេលដែល​មានការ​វិនិយោគ​ច្រើន ពួក​ឱកាសនិយម ឧក្រិដ្ឋកម្ម​គ្រឿងញៀន​បាន​នឹង​កំពុង​យក​កន្លែង​នោះ​ប្រើប្រាស់​ដើម្បី​ជួញដូរ​គ្រឿងញៀន​។ ខេត្ត​កែប​មិនទាន់មាន​បញ្ហា​នេះ​ទេ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​សម្រាប់​អនាគត ការទាក់ទាញ់ ការវិនិយោគ​កាន់តែច្រើន ជន​ឱកាសនិយម ឧក្រិដ្ឋកម្ម​គ្រឿងញៀន​អាច​យក​កន្លែង​នេះ​ប្រើប្រាស់​ក៏​អាច​ថា​បាន​។ ខេត្ត​កែប និង​កំពត​មិនទាន់​ក្លាយជា​កន្លែង​គោលដៅ​ឧក្រិដ្ឋជន​ប្រើប្រាស់​គ្រឿងញៀន ប៉ុន្តែ​យើង​មិនត្រូវ​ធ្វេសប្រហែស ហើយ​ត្រូវ​ប្ដេជ្ញា​ទាំងអស់គ្នា​ថា កុំ​ឲ្យ​គ្រឿងញៀន​រីកសាយ​ដល់​សហគមន៍ ដែល​នេះ​ជា​បញ្ហាសំខាន់ ដូចជា​ទៅដល់​ជនបទ ភូមិ ផ្ទះ​ប្រជាពលរដ្ឋ “​។​

​សម្ដេច​ក្រឡាហោម បានលើកឡើង​ដូចនេះ ក្នុងឱកាស​អញ្ជើញ ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ខេត្ត​កែប នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ ខែឧសភា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​កែប​។​
​ជាងនេះទៀត សម្ដេច​ក្រឡាហោម​ក៏បាន​ស្នើ​ដល់ ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​បញ្ហា​គ្រឿងញៀន​នេះ ពោលគឺ​មិនត្រូវ​មើលស្រាល​បញ្ហា​នេះឡើយ ហើយ​ត្រូវ​បំផុស​ឲ្យ​មានការ​ចូលរួម​គាំទ្រ​បន្ថែមទៀត ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​បញ្ហា​គ្រឿងញៀន​នេះ​។

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ សម្ដេច​បាន​សម្ដែង​ការគាំទ្រ​ដល់​ការប្ដេជ្ញាចិត្ត​របស់​អភិបាលខេត្ត​ទាក់ទង​នឹង​ការបន្ត​ខិតខំ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ដែលជា​គោលការណ៍​មាន​ប្រសិទ្ធិភាព និង​មាន​ឥទ្ធិពល​ក្នុង ការពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×