Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ស្ត្រី​ឃាតករ ចាក់​សម្លាប់​បុរស​សង្សារ ឈានទៅ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ទៀត​ទទួលផល​ចោរកម្ម

spot_img

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខេត្ត​កណ្តាល បាន​នាំ​ឃាតករ​ដែល​ប្រើ​កាំបិត​ចាក់​ទៅលើ​បុរស​ម្នាក់​បណ្តាលឲ្យ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម នៅ​ផ្ទះសំណាក់​យីហោ សំណាង​ណាស់ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមក យក​ទៅ​កន្លែង​ដែល​ខ្លួន​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​លក់​នៅ​ហាង​ឈ្មោះ​សុខ​ឃីម​ទិញ​លក់​ម៉ូតូ​គ្រប់​ប្រភេទ​នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៨​។​កម្លាំង​នគរបាល​ខេត្ត​កណ្តាល​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ទទួល​ទិញ​ម៉ូតូ​ពី​ឃាតករ​ក្នុងតម្លៃ​១៤៥០​ដុល្លារ ដែល​ព្យាយាម​បិទបាំង​មិន​ព្រម​សហការ​ជាមួយ​សមត្ថកិច្ច​។ ហេតុការណ៍​ឃាត់ខ្លួន​ខាងលើ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៨ ។​

បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​នាំ​ម្ចាស់​ទទួលផល​ចោរកម្ម មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ដើម្បី​បន្ត​នីតិវិធី​។​

​លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​ស្រុក​អង្គស្នួល បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៨ នេះ​ថា កម្លាំង​ស្រុក​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។ ស្ត្រី​ជា​ឃាតករ​ឈ្មោះ ផេង ណាត ៣២ ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ ព្រៃ​បឹង សង្កាត់​កន្ទោក ពោធិ៍​សែន​ជ័យ​។​

​សូមបញ្ជាក់​ថា​៖ បុរស​ម្នាក់​បាន​ឌុប​នារី​ជា​សង្សារ​របស់​ខ្លួន​មក​ដេក​ក្នុងផ្ទះ​សំណាក់​យីហោ សំណាង​ណាស់ លុះ​ដេក​ប្រហែលជា​៣​ម៉ោង ពុំ​ដឹង​ជា​មាន​រឿងហេតុ​អី ស្រាប់តែ​នារី​ជា​សង្សារ​យក​កូនកាំបិត​ចាក់​ទៅលើ​បុរស​ម្នាក់​រូបនេះ បណ្ដាលឲ្យ​ស្លាប់ រួច​ជិះ​ម៉ូតូ​របស់​បុរស​រូប​នេះ​គេចខ្លួន​បាត់​ស្រមោល​។ ករណី​ឃាតកម្ម​ខាងលើនេះ បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ឡើង​នៅវេលា​ម៉ោង​១៨​និង​១០​នាទី ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។​

​មន្ដ្រី​នគរបាល​ស្រុក​អង្គស្នួល​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ នួន សុភាព ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ មុខរប​បើកហាង​ម៉ាស្សា និង​សារព័ត៌មាន​សំឡេង​ប្រជាជន បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្រែអំពិល សង្កាត់​ស្នោ ខ​ណ្ទ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×