Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុរស​៣​នាក់​ជួញដូរ​រក្សាទុកថ្នាំ​ម៉ា​ទឹកកក បញ្ជូនទៅ​តុលាការ​

spot_img

​បាត់ដំបង​៖​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​៣​នាក់​ជួញដូរ​រក្សាទុក និង​ថ្នាំ​ម៉ា​ទឹកកក​៣​ថង់ ថ្នាំ​កេ​តា​មីន​៤​ថង់ ម៉ូតូ​មួយគ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​ជា​បន្តបន្ទាប់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ម៉ោង​១​និង​៥​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៣​នាក់​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ​អ៊ុន សុភាព ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​ឈ្មោះ​ធិ​ន សុធា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​២​ថង់ សម្ភារ​ពាក់ព័ន្ធ​ប្រើប្រាស់​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន ។ ក្រោយពី​សាកសួរ​ឈ្មោះ​អ៊ុន សុភាព កម្លាំង​បាន​ចុះទៅ​ចាប់​បុរស​ម្នាក់ទៀត​ឈ្មោះ​ប្រុស រស់​សង្វាត ហៅ​ជា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​១​ថង់ ថ្នាំ​កេ​តា​មីន (ketamine)៤ ខ្សែក​មួយ​ខ្សែ ចិ​ញ្ជៀ​ន​មួយ​វង់ ម៉ូតូ​មួយគ្រឿង​និង​សម្ភារ​ពាក់ព័ន្ធ​ប្រើប្រាស់​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១០​និង​១៥​នាទី ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុង និង​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស ចុះបង្ក្រាប​បាន​ករណីរ​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០​ហើយ​៕

​ដោយ​៖ អ៊ុង​សា​រុំ​


spot_img
×