Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​១៩ នៅ​ខេត្តបាត់ដំបង តាម​ការអំពាវនាវរ​បស់​ប្រមុខ​រដ្ឋាភិបាល​

spot_img

​បាត់ដំបង​៖ ក្រុមការងារ​វេទិកា​ស​ម្ព័​ន្ធ​សង្គម​ស៊ីវិល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​ចុះ​បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ រលក​ទី​២ ធ្វើឡើង​នៅលើ​ទីតាំង​សំខាន់ៗ​ចំនួន​៣​កន្លែង រួមមាន សាលាដំបូង​ខេត្ត សាលាបឋមសិក្សា​២​ធ្នូ និង​វិទ្យាល័យ​នេ​ត​យ៉ង់ ស្ថិតក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០​។​

​ឯកឧត្តម​បណ្ឌិត ប៉ៃ សំបូរ អគ្គលេខាធិការ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​តួនាទី​ជា​អ្នកសម្របសម្រួល​ជាមួយ​សង្គម​ស៊ីវិល ជាពិសេស​បាន​កៀរគរ​ជំនួយ ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​សង្គមជាតិ សំដៅ​លើកកម្ពស់​ជីវភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ ក្នុងពេល​ថ្មីៗ​នេះ ដោយមាន​ការជួយ​គាំទ្រ លើ​ផ្នែក​បច្ចេកទេស និង​ឧបករណ៍​សម្ភារ មកពី​ប្រទេស​ចិន ក្រុមការងារ​បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​បាន ៥១​គោលដៅ នៅ​រាជធានី និង​ខេត្ត ចំនួន​១០​រួចមកហើយ​។ ក្នុង​រយៈពេល​១៥​ថ្ងៃ ដែល​បាន​បាញ់ថ្នាំ​ជិត ១​លាន​៦​សែន​ម៉ែត្រការ៉េ ហើយ​ការងារ​នេះ នឹង​បន្តទៅ​ខេត្ត​ផ្សេងៗ​ចំនួន​ទៀត​។​

​យោងតាម​ផេ​ក​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ពលរដ្ឋ សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​រល​ក​ទី​២ នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ អ្វីដែល​សំខាន់បំផុត​នៅពេលនេះ គឺ​ការថែរក្សា​អនាម័យ សុខភាព អាយុជីវិត សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​សម្រាប់​កូនចៅ​ជាទី​ស្រឡាញ់ នៅក្នុង​ក្រុមគ្រួសារ កុំ​ឲ្យ​ឆ្លង​មេរោគ​ជំងឺ​កូ​វីដ​១៩ ឲ្យ​សោះ​៕

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×