Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មន្ត្រីនគរបាល​យុត្តិធម៌ រក​ដំណោះស្រាយ ដើម្បី​កុំឱ្យ​មានការ​បាចសាច​ទឹក​ដាក់គ្នា ក្នុងទិសដៅ​បម្រើ​លើ​វិស័យ​យុត្តិធម៌​ឱ្យបាន​ត្រឹមត្រូវ និងយុត្តិធម៌​

spot_img

​ភ្នំពេញ​៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មន្ត្រីនគរបាល​យុត្តិធម៌ បាន​រួមគ្នា​ត្រួតពិនិត្យ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដោយ​ក្នុងនោះ ឯកឧត្តម​ស្នងការ​នគរបាល​រាជធានី ក៏បាន​ស្នើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ជាពិសេស​លោក​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្នុង​ជួយ​សហការ​ឲ្យ​មានការ​ព​ន្លឿ​ន ក្នុង​ការចេញ​ដីកា​រលើ​បទល្មើស​ឧក្រិដ្ឋ​ធំៗ​ឲ្យ​បាន​លឿន ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច​ក្នុងការ​យកទៅអនុវត្ត​ឲ្យ​បាន​ទាន់ពេលវេលា ។​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានលើកឡើង​នឹងដាក់​ចេញ​វិធានការ​ដើម្បី​ដោះស្រាយ​កាត់បន្ថយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​។​ក្នុងនោះ​រួមមាន​វិធានការ​ការ​ជម្រុញ​ព​ន្លឿ​ន​សំណុំរឿង​ទៅ​ជំនុំ​ជំ​រះ​ដោយផ្ទាល់​នៅ​តុលាការ និង​សំណុំរឿង​ខ្លះ​ត្រូវ​អនុញ្ញាតឱ្យ​ចាត់ការ​ត្រឹម​មន្ត្រីនគរបាល​យុត្តិធម៌​ដែលជា​ម្ចាស់​ករណី​សំណុំរឿង ។​

​ការដាក់ចេញ​វិធានការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្រោយពី​គេ​មើលឃើញ​ក្រសួងយុត្តិធម៌​ទើបបាន​ដាក់ចេញ​នូវ​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​ក​ស្ទះ​សំណុំរឿង​នៅ​សាលាដំបូង​រាជធានី​ខេត្ត ។ យុទ្ធនាការ​នោះ​ដើម្បី​ជួយ​សម្រាល​ភាព​ចង្អៀត​ណែនណាន់តាន់តាប់​ចំពោះ​អ្នកជាប់ឃុំឃាំង​នៅក្នុង​ពន្ធនាគារ គ្រា​ដែល​របាយការណ៍​បានបង្ហាញ​ឱ្យដឹងថា ក្នុង​មួយឆ្នាំៗ​មាន​សំណុំរឿង​ប្រមាណ​១​ម៉ឺន​សំណុំរឿង បាន​កកស្ទះ​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ហើយ​ភាគច្រើន​ជា​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​។​

​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​កិច្ចប្រជុំ​ស្តីពី ការត្រួតពិនិត្យ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា រវាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មន្ត្រីនគរបាល​យុត្តិធម៌ ក្រោម​អធិប​ភាព​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុ​ឃី តំណាង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អន សុខន តំណាង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា សារិន តំណាង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​នេះដែរ​ក៏មាន​ការចូលរួម​ពី​លោក​ព្រះរាជអាជ្ញារ​រង លោក​ប្រធាន អនុប្រធាននាយកដ្ឋាន លោក​ស្នងការរង អធិការ អធិការរង មេបញ្ជាការ​កង​រាជ​អាវុធ​ខណ្ឌ​ទាំង​១៤ តំណាង​សាលាខណ្ឌ តំណាង​មន្ទីរ​សង្គមកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ។​

​ក្នុងឱកាស​នោះដែរ​លោក កែវ សុធា ក៏បាន​ចូល​មតិយោបល់​ជាច្រើន​ដល់​អង្គប្រជុំ ដើម្បី​ចូលរួម​សហការ​ណ៍​គ្នា​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន ជាពិសេស​ត្រូវ​ចូលរួម​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ត្រូវដាក់​ទោស​ឲ្យ​ធ្ងន់ធ្ងរ​ដល់​អ្នកជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ហើយ​មិន​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​ឡើយ ក៏ដូចជា​ដាក់ទោស​ឲ្យ​ធ្ងន់ធ្ងរ​ចំពោះ​ជន​ដែល​បង្ក​បទល្មើស​ឆក់ ជា​ទោសឧក្រិដ្ឋ ម្យ៉ាងវិញទៀត​ចំពោះ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឲ្យ​ស្លាប់ គឺ​ត្រូវ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​ជំ​រះ​ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ មិនត្រូវ​លើកលែង​ឡើយ ។​

​លោក កែវ សុធា ប្រធាន​នៃ​កិច្ច​ប្រជុំបាន​លើកឡើងថា ដើម្បី​កាត់​ប​ន្ថ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​ខាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ករណី​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​គ្រឿងញៀន តម្រូវឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌​ដែលជា​ម្ចាស់​ករណី​ត្រូវបញ្ជូន​ជនសង្ស័យ​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ដោយផ្ទាល់ ។ គ្រាន់តែ​បញ្ជូន​សំណុំ​ឯកសារ​ទៅ​អយ្យការ​អម​សាលាដំបូង​ដើម្បី​ចៀសវាង​កុំឱ្យ​រង​ការចោទប្រកាន់​ករណី​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ។ ការដោះស្រាយ​បញ្ហា​សំណុំរឿង​ប្រើប្រាស់​គ្រឿងញៀន គឺ​បាន​កាត់បន្ថយ​យ៉ាងហោចណាស់​ពី​០២​ពាន់​ទៅ​០៣​ពាន់​សំណុំរឿង​ក្នុង​០១​ឆ្នាំ ។​

​លោក​ព្រះរាជអាជ្ញា​បានលើកឡើង​ទៀតថា ជាង​នេះ​ថែមទៀត​អយ្យការ​ពិនិត្យ​ពិចារណា​សំណុំរឿង​បទល្មើស​មជ្ឈិម​ដែលមាន​ធាតុ​ផ្សំ និង​លក្ខខណ្ឌ​គ្រប់គ្រាន់​ត្រូវដាក់​បន្ទុក​ក្នុង​ចន្លោះ​ទោស​ជាប់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ គឺអាច​បញ្ជូន​ជនជាប់ចោទ​ទៅ​ជំនុំជម្រះ ដោយផ្ទាល់ អនុវត្តតាម​មាត្រា​៤៨​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ។ លោក កែវ សុធា បន្តទៀតថា ក្នុងការ​អនុវត្ត​នីតិ​វិធី​ខាងលើ​ត្រូវ​ទាមទារ​ឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌​កសាង​សំណុំរឿង​ឱ្យបាន​រឹងមាំ មានគុណ​ភាព និង​យុត្តិធម៌ ។​

​កិច្ចប្រជុំ​នោះ​ផងដែរ ក៏បាន​លើកឡើង​នូវ​ចំណុច​ប្រឈម​មួយចំនួន ដូចជា​ការស៊ើបអង្កេត​បឋម ការស្នើ​ដីកា​បញ្ជា​ចូលខ្លួន ការផ្ញើ​ជនជាប់ចោទ​នៅ​បន្ទប់​ឃុំឃាំង​បណ្តោះអាសន្ន​មន្ត្រីនគរបាល​យុត្តិធម៌ និង​បញ្ហា​ប្រឈម​អនុ​វត្តនី​វិធី​បទល្មើស​បច្ចេកវិទ្យា បទល្មើស​កើតមាន​ក្នុង​ពន្ធនាគារ ដើម្បី​យកមក​ដោះស្រាយរ​
​វាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មន្ត្រីនគរបាល​យុត្តិធម៌ ដើម្បី​កុំឱ្យ​មានការ​បាចសាច​ទឹក​ដាក់គ្នា ក្នុងទិសដៅ​បម្រើ​លើ​វិស័យ​យុត្តិធម៌​ឱ្យបាន​ត្រឹមត្រូវ យុត្តិធម៌ បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ពិតប្រាកដ ។​

​ជាមួយ​នោះដែរ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ដល់​អង្គពិធី និង​សរសើរ​ដល់​ការសហការ​ណ៍​គ្នា​បាន​យ៉ាង​ល្អ​រវាង​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មន្ត្រីនគរបាល​យុត្តិធម៌ ក្នុងការ​អនុវត្ត​ច្បាប់​ក្នុង​គោលបំណង​បម្រើ​ដល់​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។ ឯកឧត្តម​ស្នងការ​ក៏បាន​បញ្ជាក់​ថែម​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ជាពិសេស​លោក​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្នុង​ជួយ​សហការ​ឲ្យ​មានការ​ព​ន្លឿ​ន​ក្នុង​ការចេញ​ដីកា​រលើ​បទល្មើស​ឧក្រិដ្ឋ​ធំៗ​ឲ្យ​បាន​លឿន ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច​ក្នុងការ​យកទៅអនុវត្ត​ឲ្យ​បាន​ទាន់ពេលវេលា ។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ និង​បាន​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ​ងរ​វាង​អយ្យការ​និង​មន្ត្រីនគរបាល​យុត្តិធម៌ នាំមក​នូវ​ការអនុវត្ត​ច្បាប់​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​ឈរលើ​គោលការណ៍​ច្បាប់ ។​

​ឯកឧត្តម ឯ​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​លើកឡើង​នូវ​ការចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ជនល្មើស​ប្រព្រឹត្ត​បទល្មើស​ឆក់​បណ្តាលឱ្យ​ជនរងគ្រោះ​រងរបួស ឬ​រហូតដល់​ស្លាប់ ដែល​ខាង​តុលាការ​បាន​ផ្តន្ទាទោស​ជនល្មើស​ដាក់ទោស​ធ្ងន់ធ្ងរ ពីព្រោះថា​ករណី​អំពើ​ឆក់​គឺ​ជនល្មើស​ចេញពី​ពន្ធនាគារ​វិញ​គឺ​មិន​រាងចាល​នោះឡើយ ពួកគេ​ត្រឡប់មកវិញ​តែងតែ​បន្តធ្វើ​សកម្មភាព​នេះ​ដដែល ៕ ​

ដោយ​៖​កូ​ឡាប​

spot_img
×