Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បង្ក្រាប​មុខសញ្ញា​ប្លន់​និង​ចែកចាយ​​គ្រឿងញៀន ដកហូត​កាំភ្លើងខ្លី​២​ដេី​ម

spot_img

ភ្នំពេញ ៖​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ក្រសួងមហាផ្ទៃ បាន​បេី​ក​កិច្ចប្រតិបត្តិការ បង្ក្រាប​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ប្លន់​និង​ចែកចាយ​គ្រឿងញៀន ឃាត់ខ្លួន​មនុស្ស​បាន​៦​នាក់​ជា​បន្តបន្ទាប់ ដកហូតអាវុធខ្លី​ចំនួន​២​ដេី​ម ព្រមទាំង​ថ្នាំញៀន​មួយចំនួន ។

​លោក ឧត្ដមសេនីយ៍ត្រី ជាវ វិបុល បាន​ដឹកនាំ​ប្រតិបត្តិ​ការបង្ក្រាប​នេះ បានចាប់ផ្ដើម​តាំងពីព្រឹក ថ្ងៃ​២៩ ខែមេសា ឆ្នាំ​២០២០ រហូតដល់​ម៉ោង ៦​និង​០០​នាទី ល្ងាច​ទើប​បញ្ចប់ នៅ​ចំណុច​ផ្ទះជួល ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​ដកហូត វត្ថុតាង កាំភ្លើងខ្លី ម៉ាក K59 ចំនួន​២​ដេី​ម បង់​២ គ្រាប់​ចំនួន​៧​គ្រាប់ ថ្នាំក្រាម​ស​ថ្លា​ចំនួន ១០​កញ្ចក់ ធំ​២​កញ្ចក់ ថ្នាំ​គ្រាប់​ពណ៌​បៃតង ចំនួន​២៥​គ្រាប់ និង​ជញ្ជីង​ថ្លឹង​ថ្នាំ​១ និង​ម៉ូតូ​មួយគ្រឿង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុននឹង​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​បានជា​បន្តបន្ទាប់ គឺ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ក្រសួងមហាផ្ទៃ បានធ្វើការ​តាម​ស្រាវជ្រាវ មុខសញ្ញា​ប្លន់​និង​ចែកចាយ​គ្រឿង​គ្រឿងញៀន យ៉ាង សកម្ម​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ជិត​១​ខែ​មុន រហូត​មាន​តម្រុយ មកដល់ ព្រឹក​ថ្ងៃ ២៩ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រុងភ្នំពេញ បាន​ចុះបង្ក្រាប មុខសញ្ញា​បានជា​បន្តបន្ទាប់ ដោយ​ម្នាក់​ឃាត់ខ្លួន ម្តុំ​ស្ពាន ព្រែក​សំរោង ខណ្ឌ​ច្បារអំពៅ ហើយ​ឈានទៅដល់​ការឃាត់ខ្លួន ជា​បន្តបន្ទាប់​នាក់​ទៀត នៅ​ម្តុំ​ផ្សារ សាំ​ហាន សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ សរុប​៦​នាក់ និង​បាន​សួរនាំ រហូត​ឈានដល់​ការឆែកឆេរ ផ្ទះជួល​ជនសង្ស័យ​ម្នាក់ ឈ្មោះ ជា រ៉ា​ន់ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជ​ជា​មេ​ខ្លោ ប្លន់​ប្រដាប់ នៅ​ម្តុំ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ។

ដោយមាន​ការចូល​រួម​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក​ក្រឡាបញ្ជី សហការ​ជាមួយនិង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​២ ដឹកនាំ​ដោយ លោក ឧត្ដមសេនីយ៍ត្រី ជាវ វិបុល បានធ្វើការ​ឆែកឆេរ​ប​ន្ទ​ប់​ជួល រកឃើញកាំភ្លើង​ខ្លីម៉ាក k59 ចំនួន 2​ដេី​ម ថ្ថ្នាំ​ក្រាម​ស​ថ្លា​ចំនួន ១០​កញ្ចក់ មាន​២​កញ្ចក់​ថង់​ធំ ថ្នាំ​គ្រាប់​ពណ៌​បៃតង​ចំនួន​២៥​គ្រាប់ និង​ជញ្ជីង សម្រាប់​ថ្លឹង​ថ្នាំ​ចំនួន​១ ម៉ូតូ​មួយគ្រឿង និង​សម្ភារ​ផ្សេងៗ​ទៀត ៕

ដោយ​៖​កូ​ឡាប​

spot_img
×