Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​១​ករណី​ទៀត​និង អ្នកជំងឺ​១​នាក់​ជាសះស្បើយ

spot_img

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ លើ​បុរស​ជនជាតិខ្មែរ​ម្នាក់​ដែល​ទើប​ត្រឡប់​មកពី​ចូលរួម​សិក្សា​សាសនា​នៅ​ប្រទេស​ថៃ ។ ថ្ងៃ​នេះដែរ មាន​អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់​បានជា​សះស្បើយ​ថែមទៀត​។

​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា ករណី​វិជ្ជមាន​ថ្មី​នេះ ត្រូវបាន​រកឃើញ​នៅលើ​ខ្លួន​បុរស​ជនជាតិខ្មែរ​អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិរ​កាពរ​៥ ឃុំរ​កាពរ​៥ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ទៅ​ចូលរួម​សិក្សា​សាសនា​មួយ​នៅ​សាលា​មួយ​នៃ​ខេត្ត​យ៉ា​ឡា​ក្នុងប្រទេស​ថៃ ហើយ​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ដោយបាន​ធ្វើដំណើរ​តាម​រថយន្ត​ទេសចរណ៍​១២​កៅអី (​មានតែ​ក្រុម​គាត់ ១០​នាក់ និង​អ្នកបើកបរ​) រហូតមកដល់​ច្រកចូល​អូរ​បី​ជាន់ រួច​បាន​ឆ្លង​ចូលមក​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០​។ បុរស​រូបនេះ ត្រូវបាន​ក្រុមគ្រូពេទ្យ​យក​វត្ថុ​សំណាក របស់គាត់​ទៅ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដោយ​ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០​។ បច្ចុប្បន្ន បុរស​ខាងលើ​រូបនេះ ត្រូវបាន​បញ្ជូនទៅ​សម្រាក ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ដដែល នេះ​រួចហើយ​ដែរ​។ ចំណែក​បុរស ០៨​នាក់​ផ្សេងទៀត មាន​តេស្ត​អវិជ្ជមាន កំពុង​ដាក់​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ខេត្ត​។ រីឯ​បុរស​ម្នាក់ទៀត កំពុង​រង់ចាំ​យក​វត្ថុ សំណាក​ទៅធ្វើ​ការវិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​បញ្ជាក់​ឡើងវិញ ហើយ​រូបគាត់​ត្រូវ​បានដាក់​ឱ្យនៅ តាមដាន​នៅក្នុង​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ​នាពេល​បច្ចុប្បន្ននេះ​។​

​ដោយឡែក ករណី​ជាសះស្បើយ​វិញ គឺ​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៩​ឆ្នាំ មាន​ទីលំនៅ​នៅ​សង្កាត់​ទឹកថ្លា រាជធានី​ភ្នំពេញ ដែល​បាន​វិលត្រឡប់ មកពី​សហរដ្ឋអាមេរិក​។ រូបគាត់​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ចំនួន ០២​លើក ហើយ​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ រួចហើយ​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ កម្ពុជា​បាន​រកឃើញ​ករណី​កូ​វីដ​១៩ ចំនួន​១២៥​ករណី​ហើយ ដែល​ក្នុងនោះ​១២៣​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​២​នាក់ (​បូក​ទាំង​ករណី​ថ្មី​នេះ​) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លងបាន​ឲ្យ​ដឹងថា រក​ឃេី​ញ​១​ករណី​ថ្មី និង​ជា​សះ​ស្បេី​យ​១​នាក់​​រហូតដល់​​ម៉ោង ៧និង១០​ព្រឹក ថ្ងៃទី ៣០ ឧសភា ២០២០ យេី​ង​រក​ឃេី​ញ​ជំងឺ​កូ​វីដ​-១៩ មួយ​ករណី​ថ្មី​ទៀត (​នាំចូល​ពី​ក្រៅប្រទេស​) ចំនួន​សរុប​កូ​វីដ​-១៩ កេី​ន​១២៥​នាក់ ចំនួន​សម្រាក​ពេទ្យ​២​នាក់ ជា​សះ​ស្បេី​យ​ហេី​យ​ចំនួន​១២៣​នាក់ និង​ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វេី​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យេី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ ។ យេី​ង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យា​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។ យេី​ង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។ សូមបញ្ជាក់ថា ប្រទេស​យេី​ង​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។

​ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​-​បុគ្គលិក​សុខា ភិ​បាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​សហរដ្ឋ​អាម៉េរិក និង វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវ​រក​ករណី​កូ​វីដ​-១៩​ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​៕

ដោយ​៖​កូ​ឡាប​

spot_img
×