Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​លឿន​មែន​! ឪពុក​ចិត្ត​អប្រិយ ដែល​វាយ​ធ្វើបាប​កូន​ដូច​សត្វ​ធាតុ ត្រូវបាន​ចាប់ខ្លួន​ហើយ (​វីដេអូ​)

spot_img

​ថ្មីៗ​នេះ វីដេអូ​មួយ​ដែលមាន​រយៈពេល​ជាង ៣ នាទី បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ បាន​ប្រើ​អំពើហិង្សា​វាយ​ធ្វើបាប​កូនស្រី​របស់ខ្លួន យ៉ាង​សាហាវព្រៃផ្សៃ​បំផុត​។ យោងតាម​អ្នក​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​ព្រៃ​ចប សង្កាត់​ឡៅ​ហៅ ខេត្ត សុក​ត្រាំ​ង​។​

​ទោះយ៉ាងណា ក្រោយ​កំហឹង​មហា​ជ​បាន​ផ្ទុះឡើង​យ៉ាងខ្លាំង​ក្លា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ប្រជាជន​នៃ​ក្រុង​វិញ​ចូ ខេត្ត​សុក ត្រាំ​ង បាន​បញ្ជាក់ថា បុរស​ជា​ឪពុក​ខាងលើនេះ បាន​ត្រូវ​ប៉ូលិស​ចាប់ឃុំខ្លួន​ហើយ ក្នុងករណី​ប្រើប្រាស់​អំពើហិង្សា​មកលើ​កូនស្រី​របស់ខ្លួន​អាយុ​ជាង ៥ ឆ្នាំ​។ បុរស​រូបនេះ​មានឈ្មោះ ដា​ញ់ ដា អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ចប សង្កាត់​ឡៅ​ហៅ​។​

​ប៉ូលីស​និយាយថា ក្រោយពី​បាន​មើល​វីដេអូ​ឃ្លី​ប​ដ៏​រន្ធត់​នេះ ប៉ូលិស​ស្រុក​វិញ​ចូ ក៏បាន​សហការ​ជាមួយ​ប៉ុស្តិ៍​ការពារ​ព្រំដែន ឡៅ​ហៅ ដើម្បី​កំណត់​អត្តសញ្ញាណ​ឪពុក​រូបនេះ ដែល​បាន​ប្រើ​អំពើហិង្សា​មកលើ​កូនស្រី​របស់ខ្លួន​យ៉ាង​សាហាវ​ដ៏​មិន​នឹកស្មាន​។​

​នៅ​ចំពោះមុខ​ប៉ូលិស ដា​ញ់ ដា បាន​អះអាងថា រូបគេ​បាន​រកឃើញ​កូនស្រី​យក​អង្ករ​ទៅ​ចាក់​លេង​នៅក្នុង​ដីខ្សាច់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​រូប​ក្តៅក្រហាយ ក៏​ផ្ទុះ​កំហឹង​បែបនេះ​តែម្តងទៅ​។​

​លោក​ហូ ថា​ញ់ ហុង ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ប្រជាជន​សង្កាត់ ឡៅ​ហៅ ស្រុក​វិញ​ចូ បាន​និយាយថា ដា​ញ់​ដា បច្ចុប្បន្ន កំពុង​រស់នៅ​ផ្ទះជួល ប៉ុន្តែ ដោយសារតែ​រូបគេ​តែងតែ​ផឹក​ជាប្រចាំ ជាហេតុ​ធ្វើ​ឲ្យ​ប្រពន្ធ​ចុះចោល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​បន្សល់​កូនៗ​ចំនួន​៣​នាក់ ឲ្យ​រូបគេ​ជា​អ្នក​មើលថែ​។​

​លោក​បន្តថា «​យើង​បាន​យក​កូនស្រី​រងគ្រោះ​នោះ​ទៅកាន់​មន្ទីរពេទ្យ Bac Lieu ដើម្បី​ព្យាបាល​របួស ។ ហើយ​ក្មេងស្រី​២​នាក់​ទៀត ត្រូវបាន​សាច់ញាតិ​ខាង ដា​ញ់ ដា យកទៅ​មើលថែ​»៕

​ដោយ​៖ លឹម ហុង (​ប្រភព​៖ tinmoi.vn)

spot_img
×