Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺ​បាក់​ទឹកចិត្ត (Depression) ពិតជា​គួរ​ឲ្យ​ខ្លា​ចណាស់​! បុរស​ដែល​បាត់​ខ្លួន​នៅ​ភ្នំ​បូកគោ រៀបរាប់​ដំណើររឿង​នាំ​ឲ្យ​រូបគេ​ប៉ុនប៉ង​ទៅ​បញ្ចប់ជីវិត​លើក​ទី​៤…

spot_img

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ បុរស​ម្នាក់​ត្រូវបាន​បងប្អូន​បង្ហោះ​ប្រកាស​ការ​ស្វែង បាន​ជិះ​កង់​បី​ឡើង​ភ្នំ បូកគោ ស្រាប់តែ​បាត់​ខ្លួន​ពុំ​ឃើញ​វិល​ត្រឡប់មកផ្ទះ​វិញ ដោយ​ទំនងជា​បុរស​ម្នាក់នេះ​មាន​បញ្ហា​ផ្លូវចិត្ត អាច​នឹង​គ្រោង​ធ្វើអត្តឃាត​។​

​ទោះយ៉ាងណា ក្រោយ​មានការ​ខិតខំ​ប្រឹងប្រែង​ស្វែងរក​យ៉ាង​យកចិត្ត​ទុក ពី​កងកម្លាំង​នគរបាល ទាហាន កងរាជអាវុធហត្ថ​ខេត្ត រួម​នឹង​កម្លាំង​សន្តិសុខ​នៅ​ភ្នំ​បូកគោ កម្លាំង​នៃ​ស្នងការរង​ខេត្ត អគ្គស្នងការ​ក្រសួងមហាផ្ទៃ និង​ព្រមទាំង​មន្ត្រី​ខាង​បច្ចេកទេស​វិទ្យាសាស្ត្រ​បាន តាមរយៈ​ការ​បង្ហោះ Drone ទីបំផុត នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ ២០២០ វេលា​ម៉ោងជាង ៤ រសៀល យុវជន​ខាងលើ​ត្រូវបាន​រកឃើញ​ដោយ​ស្ថិតក្នុង​សភាព​ហេវ​ហត់ គ្មាន​កំលាំង ព្រោះ​មិនបាន​ហូប​អាហារ​អស់​ពេល​បី​ថ្ងៃ​។​

​ដោយឡែក ថ្មីៗ​នេះ​នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ យុវជន​ខាងលើ​ដែល​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បាន​បង្ហោះ​សារ​រៀបរាប់​អំពី​ដំណើររឿង​នាំ​ឲ្យ​រូបគេ​បាត់​ខ្លួន​លើ​ភ្នំ​បូកគោ ដ៏​គួរ​ឲ្យ​អាណិត ដែលមាន​ខ្លឹមសារ​យ៉ាង​វែង​ដូច្នេះ​ថា​៖

«​ខ្ញុំ​មាន​ជំងឺ​បាក់​ទឹកចិត្ត​(Depression)​ចំនួន​៥​ឆ្នាំ​មកហើយ​គឺ​ចាប់​តាំ​ពី​ឆ្នាំ ២០១៥ មក​ម្លះ ហើយ​ក៏បាន​ព្យាយាម​សម្លាប់ខ្លួន​បី​ដង​ដែរ​តែ​មិន​សម្រេច​។ នៅ​ដើមខែ​មករា​ឆ្នាំ​២០២០ វា​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ជាង​រាល់ដង​។ អាកា​រៈ​រប​ស់វា​មាន ដូចជា មានការ​គិត​រឿង​ស្មុគស្មាញ​ច្រើន ឈឺក្បាល ចុក​ដើមទ្រូង និង មានចិត្ត​អន្ទះអន្ទែង​។ វា​ធ្វើ​ឲ្យ​ខ្ញុំ​គេង មិន​លក់​(​មាន​ពេល​មួល​ខ្ញុំ​គេង​មិន​លក់​១៧​ថ្ងៃ​ជាប់​គ្នា​) និង​មិនអាច​ប្រមូល​អារម្មណ៍​ធ្វើកា​ងារ​បាន​។ ខ្ញុំ​បាន​ទៅ​ជួប​ពេទ្យ​ចិត្តសាស្ត្រ​ជាច្រើន ប៉ុន្តែ​អាការ​របស់ខ្ញុំ​មិនបាន​ធូរស្រាល​ឡើយ គឺ​វា​កាន់​ធ្ងន់ធ្ងរ​ទៅ​។ ខ្ញុំ​បាន​ប្រាប់​ពី​ជំងឺ របស់ខ្ញុំ​ទៅ ប៉ា​ម៉ាក់ បងប្អូន មិត្តភក្តិ និង ព្រះសង្ឃ ប៉ុន្តែ​គ្មាន​អ្នកណា​អាចជួយ​ឲ្យ​ខ្ញុំ​ធូរស្រាល​បានឡើយ​។ ជំងឺ​នេះ បានធ្វើ​ឲ្យ​ខ្ញុំ​លែង ចង់​ធ្វើ​អ្វី​ទាំ​អស់ ខ្ញុំ​មើលឃើញ​ពិភពលោក​យើង តែ​ភាព​ខ្មៅ​ងងឹត​និង អាប់អួ​រណាស់ វា​ធ្វើ​ឲ្យ​ខ្ញុំ​បាត់បង់​គោលដៅ​ជីវិត ហើយ គ្មានអ្វី​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​ទេ​។ ខ្ញុំ​តែងតែ​សួរ ខ្លួនឯង​ថា បើ​រស់នៅ​បែបនេះ រស់នៅ​កំដ​តែ​ជំងឺ តើ​រស់​ដើម្បី​អ្វី​? ខ្ញុំ​ក៏​ចាប់ផ្តើម​មាន​ផែនការ​សម្លាប់ខ្លួន​ម្តងទៀត​។ ខ្ញុំ​បាន​ទៅរក​ទិញ​ថ្នាំ​ងងុយគេង ថ្នាំ​បួន​កំណាត់ (Lexomil)​។ គ្រប់​ឱសថស្ថាន​គេ មិន​ហ៊ាន​លក់​ឲ្យ ខ្ញុំ​ច្រើន​ទេ គឺ យ៉ាងច្រើន​បំផុត ៧ គ្រាប់​តែប៉ុណ្ណោះ ខ្ញុំ​ចំណាយពេល​ពេញ​មួយ ល្ងាច​ទើប​ទិញ​បាន​ថ្នាំ​ចំនួន ១២១ គ្រាប់​។ ខ្ញុំ​ដឹងថា បើ​ខ្ញុំ​លេបថ្នាំ​នោះ​ទាំ​មូល វា​នឹងមិន​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ទេ ព្រោះ​ក្រពះ​នឹង​ក្អួត​ថ្នាំ​ទាំ​នោះ​ចេញ​មកវិញ ដូច​ច្នេះ ដើម្បី​ឲ្យ​ថ្នាំ​ជ្រាបចូល សារពាង្គកាយ​លឿន ខ្ញុំ​បាន​កិន​ថ្នាំ​ទាំងនោះ​ឲ្យ​ម៉ត់​ទៅជា​ម្សៅ រួច​ដាក់​នៅក្នុង​ដប​មួយ ហើយ​រងចាំ​ពេលវេលា​ដ៏​សមស្រប​មួយ​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ អាការ​របស់ខ្ញុំ​កាន់តែ ធ្ងន់ធ្ងរ​ទៅ ខ្ញុំ​ពិបាក​រស់នៅ​រាល់ថ្ងៃ ខ្ញុំ​បាន​សុំច្បាប់​សម្រាក​ពី​ការងារ​ជារឿយៗ​។​
​នៅ​យប់​ថ្ងៃអាទិត្យ​ទី​២៦​ខែមេសា ជំងឺ​របស់ខ្ញុំ​ធ្វើ​ទុក​យ៉ាង​ខ្លាំ​ជាង​ពេលណា​ទាំ​អស់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិនអាច​ទ្រាំ​បាន​។ ខ្ញុំ​គេង​ឈឺ​មួយ​យប់​ទល់​ភ្លឺ​។ ដោយសារ​កា​ឈឺចាប់​របស់ខ្ញុំ​ធំ​ជាង​សេចក្តីស្រឡាញ់​ចំពោះ​ឪពុកម្តាយ និង ពូ​មីង​បងប្អូន​ទើប​ពេល​ភ្លឺ​ឡើង​ខ្ញុំ​ក៏បាន​សម្រេចចិត្ត​ទៅ​សម្លាប់ខ្លួន​ជា​លើក​ទី​៤ គឺ​ខ្ញុំ​មានបំណង​ទៅ​ស្លាប់​ក្នុងព្រៃ​ដោយ​មិន​ឲ្យ​អ្នកណា​រក​ខ្ញុំ​ឃើញ​ឡើយ (​ខ្ញុំ​ចង់​បាត់​ខ្លួន​ពី​ផែនដី​នេះ​តែម្តង​)​។ ខ្ញុំ​បាន​ជិះឡាន​តាក់ស៊ី​ទៅ​កំពត រួច ខ្ញុំ​ខំ​ហៅ​ម៉ូតូ​កង់​បី​(PassApp) ៣​នាក់​ដើម្បី​ជូន​ខ្ញុំ​ឡើងទៅ​ភ្នំ​បូកគោ ប៉ុន្តែ​គេ​មិន​ហ៊ាន​ជូន​ខ្ញុំ​ទៅ​តេ ប្រហែលជា​គេ​គិតថា​ខ្ញុំ​អាចជា​ចោ​ប្លន់​។ រហូត​ខ្ញុំ​បាន​រក​តុ​ក​តុ​កមួយ ដែល​ខ្ញុំ​ឲ្យ​តម្លៃ​គាត់​ថ្លៃ​ទើប គាត់​យលព្រម​ជូន​ខ្ញុំ​ទៅ​។ នៅពេល​ជិះ​ជិត​ដល់​កំពូលភ្នំ ទឹកភ្នែក​ខ្ញុំ​បាន​ហូរ​ស្រក់ ព្រោះ​មិន​នឹកស្មានថា​ខ្លួនឯង​ធ្លាក់ខ្លួន​ដល់​ចំណុច​នេះ​។ ពេល​ចុះ​ពី​កង់​បី​ភ្លាម ខ្ញុំ​បាន​ចំណាយពេល ២​ម៉ោង​កន្លះ ដើរចូល​ទៅក្នុង​ព្រៃ ខ្ញុំ​បាន​អង្គុយ​លើ​ផ្ទាំ​ថ្ម​ធំ​មួយ ខ្ញុំ​យំ​យ៉ាងខ្លាំង ព្រោះ​អាណិត​ប៉ា​ម៉ាក់ ប្អូនប្រុស និង នឹក​ស្រណោះ​បងប្អូន និង មិត្តភក្តិ​ឯទៀត​។ បន្ទាប់មក ខ្ញុំ​ក៏បាន​យក​ថ្នាំ​នោះមក​ផឹក​(​លាយ​ក្រឡុង​ជាមួយ​ទឹក​)​។ បន្ទាប់ពី​ផឹកថ្នាំ​ហើយ​ខ្ញុំ បាន​តេ​ទូរ​សព្ទ័​ទៅប្រាប់​ម៉ាក់​ខ្ញុំ​ថា «​ម៉ាក់​ខ្ញុំ​បាន​លេបថ្នាំ​ហើយ ហើយ​មិនចាំបាច់​មករក​ខ្ញុំ​ដែរ គឺ រក​ខ្ញុំ​មិនឃើញ​ទេ ថ្នាំ​ចាប់ផ្តើម​ជ្រាប​ហើយ ឥឡូវនេះ​ពេលវេលា​មាន​តិច​ណាស់ យើង​និយាយ​គ្នា​លេង​ទៅ ពេល​ខ្ញុំ​អស់​ដង្ហើម​ពេលណា យើង​ឈប់​និយាយ​ពេល​ហ្នឹង​» គាត់​ព្យា​យ​សួរថា​ខ្ញុំ​នៅទីណា ប៉ុន្តែ​ខ្ញុំ​មិន​ប្រាប់​ជាដាច់ខាត​។ បន្តិចក្រោយមក ថ្នាំ​ចាប់ផ្តើម​ជ្រាប ចូល​ពេញ​រាងកាយ​របស់ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​បាត់បង់​ស្មារតី ខ្ញុំ ក៏ ភ្លាត់មាត់​ប្រាប់​គាត់​ថា​ខ្ញុំ​នៅលើ​ភ្នំ​បូកគោ​។ បន្ទាប់មក ខ្ញុំ​បាន​សន្លប់​មួ​យស​ន្ទោះ​។ ពេល​ខ្ញុំ​ភ្ញាក់​ដឹងខ្លួន ខ្ញុំ​ដឹងថា​ខ្លួនឯង​នៅរស់ ខ្ញុំ​មាន​អារម្មណ៍​ថា​ស្ពឹក​ក្បាយ​យ៉ាងខ្លាំង និង ទន់​ដៃ ទន់​ដៃ (​អាការ​ស្រដៀង​គ្នា​ដូច​អ្នក​ស្រវឹងស្រា​ខ្លាំង​) ចំណែកឯ​ទូរ​សព្ទ័​របស់ខ្ញុំ​បាន​អស់​ថ្ម​ទៅហើយ ។ ខ្ញុំ​មាន​អារម្មណ៍​តូច​ចិត​ជា​ខ្លាំ ព្រោះ​ខ្ញុំ​បរាជ​យ័​ម្តង​ទៀតហើយ ខ្ញុំ​ក៏​រក​មធ្យោបាយ​ផ្សេងទៀត ខ្ញុំ​ចង់​ចងក ប៉ុន្តែ​កម្លាំង​ខ្សោយ​ពេក​មិនអាច​ឡើង លើ​ដើមឈើ​បាន​។ បន្ទាប់មក​ខ្ញុំ​ដើរទៅ​រក​ទី​ខ្ពស់ ដើម្បី​លោត​សម្លាប់ខ្លួន ខ្ញុំ​ដើរ​មួ​យស​ន្ទោះ​ធំ ទើប​ដឹងថា សណ្ឋាន​ដី​នៅ​ទីនោះ​មាន​លក្ខណៈ រាបស្មើ​គ្មាន​ទី​ខ្ពស់​សម្រាប់​លោត​ទេ​។ មេឃ​ចាប់ផ្តើម​ងងឹត ខ្ញុំ​ក៏​គេង​នៅលើ​ដី​នៅ​នោះ​ទៅ​។ នៅពេល​ព្រឹក​ឡើង​ខ្ញុំ​បានសម្រេច​ចិត្ត​ដើរទៅ​ស​ណ្ឋា​គរ​គា​វិញ ដើម្បី​សម្រាក​យក​កម្លាំង សាក​ថ្ម​ទូរស័ព្ទ រួច​ឆែក​រក​ទីតាំង​ដើម្បី​លោត​ជ្រោះ​។ តាមពិត​វា​ជាការ​សម្រេចចិត្ត​ដ៏​ល្ងង់ឃ្លៅ​មួយ​(​ដោយសារ​ជាតិ​ថ្នាំ​ធ្វើ​ឲ្យ​ខ្ញុំ​បាត់បង់​ស្មា​តី​ក្នុងការ​វិភាគ​) បើ​ខ្ញុំ​នៅតែ​មួយកន្លែង​ក្នុងព្រៃ ខ្ញុំ​នឹង ស្លាប់​ដោយ​ការ​អត់​ទឹក និង អត់ អាហារ​ដោយ​ឯកឯង​មិន​ខាន​។ ខ្ញុំ​ក៏​សម្រេចចិត្ត​រក​ផ្លូវ​ចេញពី​ព្រៃ​វិញ​។ នៅពេលដែល​យើង​នៅក្នុង​ព្រៃ​ជ្រៅ គឺ​យើង​មិនដឹង​ទឹ​ស​តំបន់​ឡឿ​យ បើ​យើង​ដើរ​ខុស​តែ​មួល​ទឹ​ស​យើង នឹង ដើរចូល​ព្រៃ​កាន់តែ​ជ្រៅ​។ ខ្ញុំ​មិន​ខ្វល់​អ្វី​ទាំ​អស់​ខ្ញុំ​ចេះតែ​ដើរ​គ្មាន​គោលដៅ​។ ដោយសារតែ​ជាតិ​ថ្នាំ​នៅក្នុង​ខ្លួន​ខ្ញុំ​ច្រើនពេក ខ្ញុំ​មាន​កម្លាំង ខ្សោយ​ណាស់ ខ្ញុំ​ដើរ​ដួលសន្លប់ ជារឿយៗ​។ ពេលយប់​ថ្ងៃទី​២​បាន​ចូលមក ដល់ ខ្ញុំ​ក៏​ទៅ​គេង​លើ​ផ្ទាំ​ថ្ម​ធំ​មួយ នៅពេល​មេឃ ងងឹត​ខ្លាំ ខ្ញុំ​បានឃើញ ព្រះ​ច័ន្ទ​ពេញបូណ៌មី​រះ​ចំ​កណ្តាល ដើម​ឈឺ​ងាប់​ពីរ វា​មាន​ទិស​ភាព​ស្អាត​ខ្លាំងណាស់ ខ្ញុំ​បាន​ក្រឡេកមើល​ខាង ឆ្វេង​ដៃ​របស់ខ្ញុំ ខ្ញុំ​បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំ​ដោយ បានឃើញ​ព្រះ​មួយអង្គ​ពណ៌​មាស​ដែលមាន​ពន្លឺ​ភ្លឺ​ចែងចាំង កំពុង​អង្គុយ សមាធិ​។ ខ្ញុំ​ជាម​នុស្ស​មិនដែល​ជឿ​លើ​រឿង អ​ពៃ​ជំនឿ​ទេ ខ្ញុំ​គិតថា​អ្វីដែល​ខ្ញុំ​ឃើញ​គ្រាន់តែ ជាការ​ស្រមៃ​ស្រមៃ​ដោយ​ជាតិ​ថ្នាំ​តែប៉ុណ្ណោះ ខ្ញុំ​ក៏បាន​សម្ងំ​គេង​លក់​ទៅ​។ នៅពេល​ព្រឹក​ថ្ងៃទី​បី ខ្ញុំ​ក៏​បន្តដំណើរ ទៅមុខទៀត រួច​ក៏បាន​រអិល​ជើង​ដួល សន្លប់​ធំ​។ ខ្ញុំ​សុំ​ផ្អាក​និយាយ​ពី​រឿង​ខ្ញុំ​ត្រឹមនេះ​សិន ខ្ញុំ​និយាយ​ពី​រឿង​អ្នក​ដែល​កំពុង​ស្វែងរក​ខ្ញុំ​ម្តង​។​

​នៅ​ម៉ោង​៩​និង​០៥ នាទី មាន​លោកពូ​ស​ន្ថិ​សុខ​ម្នាក់ បាន​អះអាងថា​ឃើញ​ខ្ញុំ​នៅក្បែរ​ផ្លូវជាតិ គាត់​គាត់​បាន​ស្រែកថា <​អេ អា​អូន​ឈប់​> គាត់​បន្តទៀតថា​ខ្ញុំ​បាន​រត់​ចូលទៅ​ព្រៃ​វិញ​បាត់​។ គាត់ បាន​ប្រាប់​ពី ភិនភាគ ទៅ​មេ​របស់គាត់ គឺ ដូច ខ្ញុំ 100% បន្ទាប់មក​កងក​ម្លាំ​ស​ន្ថិ​សុខ ប៉ូលីស ប៉េអឹម ក្រុម​បង្ហាត់​សុនក ក្រុម បញ្ជា​ដ្រូ​ន និង បងប្អូន​ខ្ញុំ បាន​ចុះ​ស្វែងរក​នៅ​ទីតាំង​នោះ ប៉ុន្តែ មិន​បានឃើញ​ខ្ញុំ​ឡើយ​។ តាមពិត​មនុស្ស​ដែល​គាត់​ឃើញ​មិនជា​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​កំពុងតែ​សន្លប់​នៅ​កណ្តាល​ព្រៃ​។ ខ្ញុំ​គិតថា​គាត់​ក៏​មិន​កុហក​ទេ​ព្រោះ​រឿងនេះ​វា​ទាក់ទង​ហ្នឹង​ក្រុម​ប្រតិបត្តិ​ការណ៍​នៃ​ការស្វែងរក​។​
​និយាយ​ពី​ខ្ញុំ​បន្តទៀត​។ ខ្ញុំ​បានដឹងខ្លួន​រួច​ដើរ​ទៅមុខទៀត ខ្ញុំ​ដើរ​ដួលសន្លប់​ជាច្រើន​ដង ព្រោះ​ខ្ញុំ​អត់​បាន​ញ៉ាំ​បាយ និង ផឹកទឹក​២​ថ្ងៃ​កន្លះ ហើយ​ជាតិ​ថ្នាំ​ទាំង​១២១ គ្រាប់​ក៏បាន​ជ្រាប​ពេល​ខ្លួន​ទៀត​។ ខ្ញុំ​ដើរ​ផង វា ផង រហូតដល់​ថ្នល់ជាតិ ខ្ញុំ​បាន​អង្គុយ​សម្រាក​យក​ក​ម្លាំ​មួ​យស​ន្ទោះ ដើម្បី​បន្តដំណើ​ទៅ​សណ្ឋាគារ​។ មួយស្របក់​ក្រោយមក ក៏មាន​ម៉ូតូ​ស​ន្ថិ​សុខ ម្នាក់​បាន​ជិះ​សំដៅ​មករក​ខ្ញុំ​វា​ជា​រឿង ដ៏​ចៃដន្យ បំផុត ដែល​មនុស្ស​ដែល​ជួប​ខ្ញុំ ដំបូង​គេ គឺជា​លោកពូ​ស​ន្ថិ​សុខ​ដែល បាន​អះអាងថា ឃើញ​ខ្ញុំ​កាលពី​ព្រឹក​មិញ​។ គាត់​បាន​ដឹក​ខ្ញុំ​ទៅ​សណ្ឋាគា ប៉ុន្តែ​ដោយសា​ខ្ញុំ​មាន​សភាព​ខ្សោយ​ពេក​មិនអាច​អង្គុយ​ពី​ខាងក្រោយ​ម៉ូតូ​បាន គាត់​ក៏បាន​ហៅ​ឡាន​ឲ្យ​មក​យក​ខ្ញុំ​។ ខ្ញុំ​បាន​គេង​លក់​នៅក្នុង​ឡាន នៅពេល ដែល​ខ្ញុំ ភ្ញាក់​ដឹងខ្លួន​ឡើង ខ្ញុំ​មាន​អារម្មណ៍​ថា ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ឃើញ​ប៉ា​ម៉ាក់ ប្អូនប្រុស និង សាច់​ញា​ត្តិ​របស់ខ្ញុំ​ជាច្រើន​។ ពួកគាត់​សប្បាយ ចិត្ត និង រីករាយ​ពេក​កន្លង ដែល​អាច​រក​ខ្ញុំ​ឃើញ​ហើយ ខ្ញុំ​នៅ​រស់រានមានជីវិត ប៉ុន្តែ​ខ្ញុំ​វិញ​បែ​ជាមាន អារម្មណ៍ ទៅ​មនុស្ស​ក្នុង​ចិត្ត​យ៉ាង​ខ្លាំ ព្រោះ​ទោះជា​ខ្ញុំ​នៅរស់​ក៏ដោយ តែ​ជំងឺ​របស់ខ្ញុំ​នៅតែមាន​ដដែល ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ស្តាយក្រោយ​ជា​ខ្លាំ​ដែល​សម្រេចចិត្ត​ដើរចេញ​ពី​ព្រៃ​នោះ​។​

​ដោយសារ​ឥទ្ធិពល​ថ្នាំ​ងងុយគេង បន្ទាប់ពី​ចុះ​ពី​ភ្នំ​វិញ ខ្ញុំ​មាន​អាការ​ស្រវឹង​ខ្លាំ​បាត់បង់​ម្ចាស់ការ​លើ​ខ្លួនឯង​។ ខ្ញុំ​បាន​ឆាត​ទៅកាន់​មនុស្ស​ជាច្រើន និង ផុស​អី​ប្លែកៗ​នៅ លើ Facebook ទាំង​មិនដឹង​ខ្លូន ។ ខ្ញុំ​មាន​លក្ខណៈ​ច្រឡឺម និង លេងសើច​ច្រើន ដូច​កូនក្មេង​។ ប្អូនប្រុស​របស់​បានគិត​ថា​ខ្ញុំ​បាត់បង់​សតិ ហើយ​មាន​ជំងឺសរសៃប្រសាទ​ធ្ងន់ធ្ងរ​ហើយ​។​

១៥​ថ្ងៃ​ក្រោយមក ជាតិ​ថ្នាំ​ក៏​រលាយ​អស់ ខ្ញុំ​ក៏មាន​ស្មារតី​ប្រក្រតី​វិញ ពេលនោះ​ហើយ​ជំងឺ​របស់ខ្ញុំ​ក៏​ចាប់ផ្តើម ធ្វើ​ទុក​មកវិញ ហើយ​វា​មាន​អាការ ធ្ងន់ធ្ងរ​ជាង​មុន​ទៅទៀត​។ ខ្ញុំ​ចាប់ផ្តើម​ខ្លាច​មនុស្ស​ប្លែក​មុខ ខ្លាច​ពន្លឺ ចុក​ដើមទ្រូង​យ៉ាង​ខ្លាំ នៅក្នុង​ក្បាល​របស់ខ្ញុំ​មាន​ឮ​សំឡេង​មនុស្ស​ជជែក​គ្នា​អត់​ឈប់ឈរ ខ្ញុំ​មាន​អារម្មណ៍​អន្ទះអន្ទែង​រហូតដល់​ខ្វាច​ដៃ ខ្វាច​ជើង​ខ្លួនឯង ហើយ​មានគំនិត​ចង់​សម្លាប់ខ្លួន​ជា​រាល់ថ្ងៃ​។​

​ខ្ញុំ​សូម​និយាយ​ត្រលប់​ក្រោយ​បន្តិច​វិញ​នៅ​ថ្ងៃ​ដែល​ខ្ញុំ​បាត់​ខ្លួន មាន​លោកពូ​ចិត្ត​សប្បុរសធម៌​ម្នា​ក់បាន តេ​ទូរស័ព្ទ មក​មីង​ខ្ញុំ គាត់​ថាបើ​រក​ខ្ញុំ​ឃើញ គាត់​នឹង​នាំ​ខ្ញុំ​ទៅ​ពេទ្យ​មួយ ពេទ្យ​ហ្នឹង​ពូកែ​ណាស់ កូន​គាត់​មាន​អាការ​លើស​ខ្ញុំ​ទៀត ឥឡូវនេះ​កូន​គាត់​ជិត​ជា​ហើយ​។ គាត់​ថា​ក្នុងនាម​ជា​ឪពុក ម្តាយ​គាត់​មាន​អារម្មណ៍​ខ្លោចផ្សារ​ណាស់​នៅពេល​ឃើញ​កូន​ឈឺ​ជំងឺ​មួ​នេះ ហើយ​គាត់​ក៏​យល់​ពី​អារម្មណ៍​ឳ​ពុក​ម្តាយ​របស់ខ្ញុំ​ដែរ​។ ម៉ាក់​របស់ខ្ញុំ​ចង់​ជូន​ខ្ញុំ​ទៅ​ពេទ្យ​តែ ខ្ញុំ​ប្រ​កែ​ច​មិន​ទៅ​ព្រោះ​ខ្ញុំ​អស់ ជំនឿ​ទៅលើ​ពេទ្យ​ទៅហើយ តែ​ដើម្បី​ឲ្យ​ម៉ាក់​ខ្ញុំ​ស្ងប់ចិត្ត ខ្ញុំ​ក៏​យល់ព្រម​។ ពេទ្យ​បាន​សួរ​ពី​អាការ​និង ដំណើរ​ជីវិត​របស់ខ្ញុំ​តាំងតែ​ពី​តូច​រហូតដល់​ធំ គាត់​ហៅ​ជំងឺ​ខ្ញុំ​ថា ជំងឺ​បាក់​ទឹកចិត្ត​កំ​រឹត​ធ្ងន់ (Severe Depression)​។​
​ពេទ្យ​តម្រូវ ឲ្យ​ខ្ញុំ​ព្យួរ​សឺ​រូ​ម និង លេបថ្នាំ​ចំនួន​១០ ថ្ងៃ​។ វា​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​ណាស់ ដោយ​គ្រាន់តែ​ព្យួរ​សឺ​រូ​ម និង លេប ថ្នាំ​បាន​មួយថ្ងៃ​ខ្ញុំ​មាន​អារម្មណ៍​ថា ជាសះស្បើយ​បាន ៧០%​ទៅហើយ​។​

​បន្ទាប់មក​ពូ​និង​មីង​ដែលជា​មិត្តភក្តិ​របស់​ប៉ា​ខ្ញុំ​គាត់​មាន សណ្តាន​ចិត្តល្អ ពួកគាត់​បាន​ឲ្យ​ខ្ញុំ​ស្នាក់​នៅផ្ទះ​របស់គាត់​ដែលជា​កន្លែង​ស្ងប់ស្ងាត់​ល្អ ដើម្បី​បង្រៀន​ពី​បច្ចេកទេស​សមាធិ​ដល់​ខ្ញុំ ។ ពេលនោះ​ហើយ​ដែល​ខ្ញុំ​យល់ច្បាស់​ពី រឹសគល់​នៃ​ជំងឺ​បាក់​ទឹកចិត្ត​។ ជំងឺ​នេះ​កើតឡើង​នៅពេលដែល​ចិត្ត​របស់​យើង ប្រតិកម្ម​ទៅ​និង​បញ្ហា​។ ចិត្ត​របស់​មនុស្ស ភាគច្រើន​មាន​លក្ខណៈ រ​ពិលរ​ប៉ូច ចិត្ត​ពោ​ពេញ ដោយ​ភាព លោភៈ ទោសៈ និង មោហៈ​។ នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ យើង​តែងតែ​ជួប​បញ្ហា ពេលខ្លះ​រឿង​ដែល​យើង​ចង់បាន​មិនកើត​ឡើង​ទេ ហើយ​រឿង​ដែល​យើង​មិន​ចង់បាន​បែ​ជា​បានកើត​ឡើងទៅ​វិញ នៅពេលដែល​ចិត្ត​យើង​គ្មាន​សណ្តាប់ធ្នាប់ យើង​នឹង​យក​រឿង​ទាំ​នោះមក​គិត​ដ​ដែរៗ រហូតដល់​ស្មុគស្មាញ​ពេញ​ខួ​ក្បាល ក៏​បណ្តាល​ឲ្យ​កើត​ជំងឺ​បាក់​ទឹកចិត្ត​។ ដើម្បី​ព្យាបាល​ជំងឺ​នេះ គឺ យើង​ត្រូវ​លាង​សម្អាតចិត្ត​កខ្វក់​នោះ​ចេញ ដោយ​ធ្វើការ​វះកាត់​ដល់ទី​ជម្រៅ​នៃ​ចិត្ត​តាមរយៈ ការ​សមាធិ ដើម្បី ជំនួស​មកវិញ​នៅ សេចក្តី មេត្តា ករុណា មុទិតា​និង ឧបេក្ខា​នៅពេលនោះ​ហើយ​ជំងឺផ្លូវចិត្ត​នឹង រលីង​ដាច់​ឬ​សគុល​។ ឥឡូវនេះ​ខ្ញុំ​បានជា​សះស្បើយ​៩០%​ហើយ​។​

​ខ្ញុំ​ទើបតែ​រៀន​ថ្នាក់​មតេយ្យ​នៃ​ការ​សមាធិ ប៉ុន្តែ​វា​បានផ្តល់​ផល់​ប្រយោជន៍​ដល់​ខ្ញុំ​ជាច្រើន​។​

​ខ្ញុំ​សូម​សំណូមពរ ដល់ ពូ​មីង បងប្អូន ទាំងឡាយ ដែល មាន​មាន​ជំងឺ​បាក់​ទឹកចិត្ត​(Depression)​សូមកុំ​អស់សង្ឃឹម និង គិត​ខ្លី​ដូចជា​រូបខ្ញុំ ពីព្រោះ​ពេទ្យ​ខ្មែរ​យើង​ក៏​ពូកែ​ដែរ ហើយក៏​មានវី​ធី​សាស្ត្រ​ផ្សេងទៀត​ដើម្បី​ព្យាបាល​វា​។​

​ជា​ចុងក្រោយ​ខ្ញុំ​សូម​អរគុណ​អ្នក​ទាំងអស់គ្នា ដែល​ជួយ​ខ្ញុំ​ដោយ​សណ្តាន​ចិត្ត​ស្មោះស ហើយ​បាន​កែប្រែ​មនុស្ស​ម្នាក់នេះ ដែល​ធ្លាប់​មើលឃើញ​ពី​ភព​លោក​ពោ​ពេញ​ដោយ​ភាព​អាប់អួរ​ខ្មៅ​ងងឹត ទៅ ជា​ពិភពលោក​ស្រស់ស្អាត​ល្អ​ផូ​ផង់​។ ហើយ​ខ្ញុំ​សង្ឃឹមថា​ថ្ងៃក្រោយ ខ្ញុំ​អាច​ក្លាយខ្លួនជា​មនុស្ស​រឹងមាំ​ម្នាក់ ដែលមាន​សមត្ថភាព​អាចជួយ​អ្នកដទៃ ដូចដែល​អ្នក​បាន​ជួយ​ខ្ញុំ​ដែរ​» ៕

ដោយ​៖ លឹម ហុង

spot_img
×