Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនេរ​ពេក​គប់​កញ្ចក់​ឡាន​គេ បង្ក​ជា​គ្រោះថ្នាក់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ស្រុក​បាទី ឥឡូវ​ប៉ូលិស​ចាប់ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​

spot_img

​តាកែវ ៖ ក្រុម​ក្មេង​ទំនើង ដែល​តែងតែ​ធ្វើ​សកម្មភាព យក​ដំ​ថ្ម​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ លើផ្លូវ​ជាតិ​លេខ​២ ក្នុងភូមិ​សាស្ត្រ​ស្រុក​បាទី ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​៥​នាក់ យកមក​សួរនាំ ក្រោយ​ក្រុម​នេះ ធ្វើ​សកម្មភាព​គប់​ដំ​ថ្ម​លើ​រថយន្ត​អ្នកដំណើរ​ម្នាក់​។​

​សូមបញ្ជាក់ថា រពឹសដៃ​ជាប់​ខ្នោះ ! ក្រុម​ក្មេង​ទំនើង​៥​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​បាទី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ម្នាក់ កាលពី​យប់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ខាងជើង​ខ្លោងទ្វា​ចូល​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ លើ​ដង​ផ្លូវជាតិ​លេខ​២ ក្នុង​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ​។
​ក្រោយ​មាន​ក្រុម​ក្មេង​ទំនើង​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ ម្ចាស់​រថយន្ត​ដែល​រងគ្រោះ​បាន​សរសេរ បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សុំ​ឲ្យ​ប៉ូលិស​ស្រុក​បាទី មាន​វិធានការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំងនោះ រហូតដល់​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ ប៉ូលិស​ស្រុក​បាទី​បាន​ចាប់​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ ក្នុងករណី​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ នៅ​ទីតាំង​ខាងលើ​បាន​ចំនួន​៥​នាក់​យក​សួរនាំ​។​

​បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង ដែល​តែងតែ​ធ្វើ​សកម្មភាព គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ ពេលយប់​ទាំង​៥​នាក់​ខាងលើ ត្រូវបាន​ចាប់ខ្លួន​យកមក​សួរនាំ នៅ​អធិការនគរបាល​ស្រុក​បាទី និង​បន្ត​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

ដោយ​៖​តាកែវ​

spot_img
×