Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​ប្រកាស​បញ្ចប់​ទំនាក់ទំនង​អា​មេ​រិច ជាមួយនឹង WHO និង​ចោទ​អង្គការ​នេះ​ក្លាយជា​អាយ៉ង​របស់​ចិន​

spot_img

​ប្រធានាធិបតី​អា​មេ​រិច កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា លោក​កំពុង​បញ្ចប់​ទំនាក់ទំនង​អា​មេ​រិច ជាមួយនឹង​អង្គការ​សុខភាព​ពិភពលោក (WHO) ជុំវិញ​ការដោះស្រាយ​បញ្ហា​វីរុស​កូ​រ៉ូ​ណា​របស់​អង្គការ​នេះ ដោយ​លោក​និយាយថា WHO បាន​ក្លាយជា​អង្គការ​អាយ៉ង​របស់​ចិន​។​

​ថ្លែង​នៅក្នុង​សួនច្បារ​នៃ​សេត​វិមាន លោក​ត្រាំ បានចាប់ផ្តើម​ធ្វើការ​គំរាម​ម្តង​ទៀតថា​នឹង​បញ្ចប់​ការ​ផ្តល់ជំនួយ​ទៅដល់​អង្គការ​នេះ ដែលមាន​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លា​ក្នុង​មួយឆ្នាំ​។​

​លោក​ថ្លែងថា WHO បរាជ័យ​ក្នុង​ការធ្វើ​កំណែរ​ទម្រង់ ដែល​លោក​បានទាមទារ​កាលពី​ថ្ងៃទី ១៨​ក្នុង​លិខិត​មួយច្បាប់​ទៅកាន់​អគ្គលេខាធិការ WHO លោក Tedros Adhanom Ghebreyesus​។ នៅក្នុង​លិខិត​នោះបាន​ទុកពេល ៣០​ថ្ងៃ​ដល់ WHO ដើម្បី​ធ្វើការ​កែទម្រង់​។​

​លោក​អះអាងថា WHO មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ចិន​។​

​លោក​និយាយថា “​មន្ត្រី​ចិន​មិន​អើពើ​ទៅនឹង​កាតព្វកិច្ច​របស់​ពួកគេ​ក្នុងការ​រាយការណ៍ ពី​វីរុស​ទៅដល់​អង្គការ​សុខភាព​ពិភពលោក និង​បានធ្វើ​ការដាក់​សម្ពាធ​លើ​អង្គការ​ដើម្បី​បំភាន់​ពិភពលោក នៅពេលដែល​វីរុស​ត្រូវបាន​រកឃើញ​លើកដំបូង​អាជ្ញាធរ​ចិន​”​។​

“​ចិន​គ្រប់គ្រង​ទាំងស្រុង​ទៅលើ​អង្គការ​សុខភាព​ពិភពលោក ទោះបីជា​ផ្តល់ជំនួយ​ត្រឹមតែ ៤០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ក៏ដោយ ធៀប​ទៅនឹង​អា​មេ​រិច ដែល​បាន​ផ្តល់ជំនួយ​ប្រហែល ៤៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ពួកយើង​បានធ្វើការ​លម្អិត​ពី​កំណែទម្រង់ ដែល​អង្គការ​ត្រូវតែ​ធ្វើ និង​ចូលរួម​ផ្ទាល់ ប៉ុន្តែ​ពួកគេ​បដិសេធ​មិន​ចាត់វិធានការ​”​។​

​លោក​មានប្រសាសន៍ថា “​ដោយសារតែ​ពួកគេ​មិនបាន​ធ្វើកំណែទម្រង់​ដែល​បានស្នើ និង​ត្រូវការ​ចាំបាច់ ពួកយើង​នៅថ្ងៃនេះ​បានបញ្ចប់​ទំនាក់ទំនង ជាមួយនឹង​អង្គការ​សុខភាព​ពិភពលោក និង​បង្វែរ​មូលនិធិ​ទាំងនោះ​ទៅកាន់​ស្ថាប័ន​សុខភាព​សាធារណៈ ជុំវិញ​ពិភពលោក​ផ្សេងទៀត​ដែល​ត្រូវការ “​។​

​ការកាត់បន្ថយ​ការផ្តល់​ជំនួយ​របស់​អា​មេ​រិច​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ជាស​កល ខណៈដែល​អង្គការ​សុខ​ភាព​ពិភពលោក កំពុងតែ​ចូលរួម​ឆ្លើយតប​នឹង​ការ​រាតត្បាត​វីរុស ដែល​កំពុង​វាយប្រហារ​ប្រទេស​ជាច្រើន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×