Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប​ថា ការដាក់ទណ្ឌកម្ម​ចិន​ មិនមែនជា​ដំណោះស្រាយ​ចំពោះ​វិបត្តិ​ហុងកុង​ឡើយ​

spot_img

​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​សុក្រ បាន​និយាយថា​ការដាក់​ច្បាប់​សន្តិសុខ​របស់​ចិន​ទៅលើ​ទីក្រុង​ហុងកុង បាន​បំផ្លាញ​ទំនាក់ទំនង​ជាមួយនឹង​ទីក្រុង​ប៉េកាំង ប៉ុន្តែ​ការដាក់ទណ្ឌកម្ម​មិនមែនជា​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នោះឡើយ​។​

​មន្ត្រីជាន់ខ្ពស់​សភាព​អឺរ៉ុប Josep Borrell ថ្លែង​តំណង​ឲ្យ​ប្រទេស​សមា​ជិ ២៧​ថា “​សហភាព​អ៊ឺរ៉ុប​សម្តែង​ក្តីកង្វល់​យ៉ាងខ្លាំង​ចំពោះ​វិធាន​ការដែល​ធ្វើឡើង​ដោយ​ចិន ដែល​វា​មិន​ស្របតាម​ការប្តេជ្ញាចិត្ត​អន្តរជាតិ​របស់ខ្លួន​”​។​

​លោក​ថ្លែងថា “​ទំនាក់ទំនង​របស់​ស​ហ​ភាព​អ៊ឺរ៉ុប​ជាមួយនឹង​ចិន ផ្អែកទៅលើ​ការគោរព​គ្នា​ទៅវិញទៅមក និង​ទំនុកចិត្ត​។ ការសម្រេចចិត្ត​នេះ​បានធ្វើ​ឲ្យ​មាន​សំនួរ​បន្ថែម​ចំពោះ​ចន្ទៈ​របស់​ចិន​ក្នុង​ការរក្សា​ការប្តេជ្ញាចិត្ត​អន្តរជាតិ​របស់ខ្លួន​”​។​

​នៅពេល​សាក​សួរថា​តើ​ទីក្រុង Brussels អាច​នឹង​គំរាម​ដាកទណ្ឌកម្ម​ឬ​យ៉ាងណា នៅពេល​ច្បាប់​សន្តិសុខ​ជាតិ​ត្រូវ​បានអនុម័ត លោក​បាន​ឆ្លើយ​ដូច្នេះ​ថា “​ខ្ញុំ​មិន​គិតថា ការដាក់ទណ្ឌកម្ម​ជា​វិធិ​សាស្ត្រ​តែមួយ​ដែល​អាច​ដោះស្រាយ​វិបត្តិ​នៅក្នុង​ប្រទេស​ចិន​បានឡើយ​”​។​

Josep Borrell បាន​ថ្លែងបន្ត​ទៀ​ថា មាន​ប្រទេស​សមាជិក​មួយ បានលើកឡើង​ពី​លទ្ធភាព​នៃ​ការដាក់ទណ្ឌកម្ម​។​

​សូមបញ្ជាក់ថា ទីក្រុង​ប៉េកាំង​កំពុង​រង​ការ​សម្ពាធ និង​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រទេស​មហាអំណាច ដោយសារតែ​ការស្នើច្បាប់​សន្តិសុខ​ជាតិ​របស់ខ្លួន​ដើម្បី​គ្រប់គ្រង​ហុងកុង ដែល​អ្នកជំនាញ​មើលឃើញថា ច្បាប់​នោះ​អាច​នឹង​កម្រិត​សិទ្ធិ និង​សេរីភាព​របស់​ប្រជា​ជាន​ហុងកុង​។​

​ប្រធានាធិបតី​អា​មេ​រិច​ដូ​ណា​ល់ ត្រាំ​បានប្រកាស​ដក​ឋានៈ​ពាណិជ្ជកម្ម​ពិសេស​ចេញពី​ក្រុង​ហុងកុង​ដោយសារ​ចិន​ដាក់​ច្បាប់​សន្តិសុខ​នោះ​លើ​ហុងកុង និង​បានប្រកាសថា ទីក្រុង​ហុងកុង​លែងមាន​ស្វ័យភាព​កម្រិត​ខ្ពស់​ពី​ចិន​ទៀតហើយ​។​

ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅអោយ​ចិន​វិញ​ក្នុង​ឆ្នាំ ១៩៩៧​ក្រោម​កិច្ចព្រមព្រៀង​ផ្តល់​ស្វ័យភាព និង​សិទ្ធិសេរីភាព​ដល់ទី​ក្រុង​នេះ​សម្រាប់​រយៈពេល ៥០​ឆ្នាំ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×