Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធោ​! ពលរដ្ឋ​ជប៉ុន​ម្នាក់ ជួយ​សម្អាត​ប្រមូលបាន​កន្ទុយបារី​ជិត ៥​ពាន់​ដើម ក្នុង​រយៈ​តែ​២​ម៉ោង ធ្វើ​ឲ្យ​ជនជាតិ​ម៉ាឡេស៊ី រអៀសខ្លួន​រហូត​និយាយ​បែបនេះ​ថា​….

spot_img

​បុរស​ជប៉ុន​ម្នាក់ ដែល​រស់នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី ថ្មីៗ​នេះ បាន​ស្ម័គ្រចិត្ត​ចូលរួម​បោសសម្អាត​បរិស្ថាន ជាមួយ​ក្រុម​មិន​រកប្រាក់​ចំណេញ Trah Hero Putrajaya ដើម្បី​សម្អាត​តាម​បណ្តា​ដងផ្លូវ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ។ អ្វីដែល​ពិសេស​នោះ គឺ​នៅក្នុង​តំបន់​ដែល​គាត់​កំពុង​រស់នៅ​បច្ចុប្បន្ន Putrajaya តែម្តង​។ ហើយ​ជា​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ គឺ​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​។​

​ពលរដ្ឋ​ជប៉ុន​ម្នាក់នេះ ដែលមាន​គណនី Twitter ឈ្មោះ @NanaCyber2 បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​បាន​ប្រមូល​កន្ទុយបារី​បោះចោល​ជាង ៤.៥០០ ដើម ស្ថិតនៅ​ជុំវិញ​តំបន់ Ayer 8 នៃ​ទីក្រុង Putrajaya ។​

​ក្រោយ​ឃើញ​រូបភាព​ដ៏​រន្ធត់​នេះ ជនជាតិ​ម៉ាឡេស៊ី​ជាច្រើន ជាពិសេស​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត បាន​ថ្លែងអំណរគុណ​ដល់​បុរស​ជប៉ុន​រូបនេះ​ជាខ្លាំង ដែល​បាន​មានចិត្ត​ជួយ​រក្សា​ភាពស្រស់​បំព្រង​របស់​ម៉ាឡេស៊ី​។ ពួកគេ​ក៏បាន​និយាយ​បែបនេះ​ថា ពួកគេ​ដែល​ខ្លួនឯង​ជា​ម្ចាស់​ទឹកដី ពិតជា​មានការ​ខ្មាសអៀន​ខ្លាំងណាស់ ដែលមាន​ជនបរទេស​ចេះ​ជួយ​ឈឺឆ្អាល​សម្អាត ដោយ​មិន​ប្រកាន់ខ្លួន​សោះឡើយ ហេតុនេះ បើ​មិនបាន​ជួយ​គិតគូរ​ខ្វាយខ្វល់​ទេ សូមអ្នក​ឥត​ខួរ​ទាំងឡាយ​ត្រូវ​ពិចារណា​ចំពោះ​រឿងនេះ​ឡើងវិញ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

spot_img
×