Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រី​ឆ្លាម​រាប់រយ​ក្បាល ស្អុយរលួយ​តាម​ចិញ្ចើមថ្នល់​

spot_img

​តាម​ដេលី​ស្តា ពួក​អ្នកបើកបរ​រថយន្ត​បាន​សង្កេត​ឃើញ​ខ្មោច​ត្រី​ឆ្លាម​រាប់រយ​ក្បាល​នៅ​រដ្ឋ​មី​ស៊ីកេន ភាគ​ខាងលិច​មិច​ស៊ី​កូ​។ មាន​ខ្មោច​ត្រី​ប្រមាណ ២៥០​ក្បាល ដែល​ពុំ​ឃើញ​មាន​ក្បាល​ស្រកី និង​ពោះវៀន​។ ខ្មោច​ត្រី​ទាំងអស់នោះ​កំពុង​ស្ថិត​ក្នុង​សភាព​រលួយ​ស្អុយ​។​

​មន្ត្រី​សមត្ថកិច្ច​បាន​ទទួលរ​បាយ​ការណ៍​នេះ ហើយក៏​បាន​ធ្វើការ​ជញ្ជូន​ខ្មោច​ត្រី​ចេញ និង​សំអាត​ថ្នល់​។ ទន្ទឹម​នោះ​សមត្ថកិច្ច​ប៉ូលិស​ក៏​ចាប់ផ្តើម​ការស៊ើបអង្កេត​ស្វែងរក​ពី​ជនដៃដល់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ទាំងនោះ​។​

​រថយន្ត​សមត្ថកិច្ច​កំពុង​ដឹក​ខ្មោច​ត្រី​យក​ទៅ​កម្ទេចចោល​

​តាម​ពលរដ្ឋ​នៅ​តំបន់​នេះ ឲ្យដឹងថា ត្រី​ឆ្លាម​ទាំងនេះ ត្រូវបាន​គេ​ចាប់​គ្រវែង​ចេញពី​នាវា​មួយគ្រឿង ដែល​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​នេះ ។ ប៉ូលិស​សង្ស័យថា ត្រី​ឆ្លាម​ទាំងនេះ បាន​ត្រូវ​ជនល្មើស​នេសាទ​ខុសច្បាប់ ហើយ​ផ្នែក​ដែល​គេ​យក​ទៅ​គឺ​ទុក​សម្រាប់​កែច្នៃ​ឱសថ គ្រឿងសំអាង និង​អាហារ​៕ អាទិត្យ​

spot_img
×