Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួមសោកស្តាយ! ចំពោះការបាត់បង់វីរៈសិល្បករផ្នែកអាយ៉ៃដ៏ល្បីឈ្មោះម្នាក់ទៀត លោកគ្រូ ឈិន ឈៀង

spot_img

​ភ្នំពេញ​៖ នេះ​គឺជា​ដំណឹង​ដ៏​សោកសៅ​មួយទៀត​ហើយដែល​វីរ​សិល្បៈករ​ផ្នែក​អា​យ៉ៃ​ឆ្លើយឆ្លង​ជើងចាស់ ដែលមាន​កេរ្តិ៍​ដ៏​ល្បីល្បាញ លោកគ្រូ ឈិន ឈៀង បានទទួល​មរណភាព​ក្នុង​អាយុ ៧៥ ឆ្នាំ​កាលពី​រសៀល​ម៉ោង ៣ និង ៤៥ នាទី នៅ​គេហដ្ឋាន​របស់លោក ស្ថិតនៅ​បឹងកក់​ទី​២ ខណ្ឌទួលគោក ខាងក្រោយ​វត្ត​នាគ​វ័​ន្ត​។​

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​អ៊ឹម ជីវ៉ា នៅ​ល្ងាច​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​វីរ​សិល្បករ ផ្នែក​ចម្រៀង​អា​យ៉ៃ​គឺ លោកគ្រូ ឈិន ឈៀង បានទទួល​មរណភាព​ហើយ​នៅ​រសៀល​ម៉ោង​3​និង​45​នាទី នៅ​គេហដ្ឋាន​របស់គាត់ ដែល​ស្ថិតនៅ​បឹងកក់​ទី​២ ខណ្ឌទួលគោក ខាងក្រោយ​វត្ត​នាគ​វ័​ន្ត ។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ សូម​បង​សិល្បករ មេត្តា​ជ្រាប​ជា​ដំ​ណេង ។ ជូនដំណឹង​ដោយ លោក អ៊ឹម ជីវ៉ា​» ។​

​បើតាម​លោកស្រី អ៊ុក សុ​ផា ត្រូវជា​ភរិយា បាន​រៀបរាប់​ពី​មូលហេតុ នៃ​ការទទួល​មរ​ភាព​លោកគ្រូ​ឈិន ឈៀង ឲ្យ​ដឹងថា​៖ ប្តី​របស់​អ្នកស្រី​មាន​ជំងឺ​គាប​សរសៃឈាម​ក្នុង​ខួរក្បាល រយៈពេល​១៨​ឆ្នាំ​មកហើយ ប៉ុន្តែ មើល​មិនជា​សះ​នោះទេ បើទោះជា​ក្រុមគ្រួសារ​ខិតខំ​បញ្ជូនទៅ​ព្យាបាល​នៅឯ​ប្រទេស​វៀតណាម និង​ថៃ និង​ព្រមទាំង​មន្ទីរពេទ្យ​ល្បីៗ នៅក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​ទៀតផង​ដែរ​។

​លោកស្រី​បន្តថា ដោយ​មើលឃើញ​ស្ថានភាព​របស់លោក ហាក់​មិន​ប្រសើរ ក្រុមគ្រួសារ​ក៏​សម្រេចចិត្ត​មូលមតិ​គ្នា មើលថែទាំ​លោក​នៅផ្ទះ​តែម្តង​។ ប៉ុន្តែ មួយរយៈ​ចុងក្រោយ​នេះ ដោយ​ស្ថានភាព​ស្វាមី​របស់លោក​ស្រី កាន់តែ​ដុនដាប​ធ្ងន់ធ្ងរ​ទៅ គ្រួសារ​សាច់ញាតិ​ក៏បាន​សម្រេច​និមន្ត​ព្រះសង្ឃ អាចារ្យ មក​សូត្រធម៌​តាម​ប្រពៃណី រហូតដល់​លោក​ផុតដង្ហើម​កាលពី​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ ម្សិលមិញ​។​

​សូមបញ្ជាក់ថា លោកគ្រូ ឈិន ឈៀង និង​ភរិយា​លោកស្រី អ៊ុក សុ​ផា បាន​ក្លាយជា​គ្រូ និង​អ្នកចម្រៀង​អា​យ៉ៃ​ល្បីឈ្មោះ​ទាំងពីរ​នាក់ គឺ​ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៧៩​។ ហើយ​រាល់​ចម្រៀង​អា​យ៉ៃ​របស់​ពួកគាត់ គឺ​នៅតែ​ទទួល​ការនិយម​ស្តាប់ និង​ឲ្យ​តម្លៃ​ទៅលើ​ទឹកដម​សំឡេង​របស់​អ្នក​ទាំងពីរ​ផងដែរ​៕

ដោយ​៖ លឹម ហុង​

spot_img
×