Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាស់​មិនទាន់​អស់​ស្រស់​មកទៀត​ហើយ កាប់​ប្លន់​យក​ម៉ូតូ បានសម្រេច ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

spot_img

​ភ្នំពេញ​៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​មក​យក​មិត្តភក្តិ ត្រូវ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៣​ទៅ​៤​នាក់ ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ឌ្រី​ម​សង់ សេ ១២៥​សេ​សេ ស៊េរី​២០២០ បានសម្រេច គេចខ្លួន​ដោយ​សុវត្ថិភាព ។​

​ហេតុការណ៍​បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​០០​នឹង​៣០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ មុខ​ផែស្ងួត​តេ​ឡាយ ភូមិ​ជង្រុក សង្កាត់ ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ដែល​របួស ឈ្មោះ ឆួ​ន សុខុម អាយុ ១៩​ឆ្នាំ មុខរបរ ជា​អ្នក​ចាក់​សាំង​នៅ​ស្ថានីយប្រេងឥន្ធនៈ ស្នាក់នៅ​ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល​ខណ្ឌ​កំបូល​។ ម្ចាស់​ម៉ូតូ​ឈ្មោះ សោម នី​ម អាយុ​២០​ឆ្នាំ មានមុខ​របរ កម្មករ​រោងចក្រ ស្នាក់នៅ បន្ទប់​ជួល​ក្បែរ​អ្នករបួស​។​

​ប្រភពពី​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ បានឱ្យដឹងថា មុនពេល​កើតហេតុ សង្សារ​របស់ខ្លួន​បាន​ជិះ​ម៉ូតូ មកលេង​បន្ទប់​ជួល​របស់ខ្លួន ដែល​នៅ​ជិត​ផ្សារ​កំបូល រហូតដល់​យប់​ជ្រៅ ខ្លួន​ក៏​ជូន​សង្សារ​មក​កន្លែង​ស្នាក់នៅ ក្បែរ​កន្លែងកើតហេតុ​វិញ ដោយ​ជិះ​ម៉ូតូ​នាង​ឌុប​គ្នា​មក​។ ក្រោយ​ជូន​សង្សារ​ដល់ផ្ទះ ខ្លួន​មិន​មានអី​ជិះ​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ ក៏​ទូរស័ព្ទ​ទៅប្រាប់ ជនរងគ្រោះ​ជា​មិត្តភក្តិ​ខាងលើ ឲ្យ​ជិះ​ម៉ូតូ​របស់ខ្លួន មក​ដឹក​ទៅ​ត្រឡប់​ទៅ​បន្ទប់​ជួល​នៅឯ​ផ្សារ​កំបូល​វិញ​។ លុះដល់​វេលា​កើតហេតុ ជនរងគ្រោះ​ជា​មិត្តភក្តិ ក៏បាន​ជិះ​ម៉ូតូ​របស់ខ្លួន ម៉ាក ហុងដា​ឌ្រី​ម ស៊េរី ២០២០ ពណ៌​ខ្មៅ មិន​ចាំ​ផ្លាកលេខ មក​ដឹក​គាត់ ដែល​កំពុង​ឈប់​ចាំ នៅលើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ពេលមកដល់​មិនទាន់បាន​ឡើង​ជិះ​ម៉ូតូ​ផង​នោះ ក៏​លេចមុខ​ជនសង្ស័យ​មួយក្រុម មាន​គ្នា​ប្រមាណ ៤​ទៅ ៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មិន​ចាំ​ម៉ាក ប្រដាប់​ទៅដោយ​កាំបិតប៉័ងតោ ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ស៊េរី​២០២០ បានសម្រេច​គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​យុវជន​ម្នាក់​រងរបួស​ចំ​ខ្នង និង​កំប៉េះគូទ​ជាច្រើន​កាំបិត​ធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត​រប​ស់​មន្ទីរ​សម្រាក ព្យាបាល និង​សម្ភព សែន​ជ័យ ដឹកយក​ជនរងគ្រោះ​ភ្លាមៗ​៕

​ដោយ​៖​សហការី CEN​

spot_img
×