Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ការងារ របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង ប្រចាំ​ខែឧសភា និង​លើក​ទិសដៅ​អនុវត្ត​បន្ត

spot_img

​ស្វាយរៀង​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ការងារ របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង ប្រចាំ​ខែឧសភា និង​លើក​ទិសដៅ​អនុវត្ត​បន្ត នៅ​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣០ ខែឧសភា ឆ្នាំ​២០២០ ។​

​លោកជំទាវ ម៉ែន សំអន​ក៏ បាន​បញ្ជាក់ជូន​អង្គប្រជុំ ដែល​បាន​ផ្តោតជាសំខាន់​ពី​សភាពការណ៍ នៃ​ភូមិសាស្ត្រ​នយោបាយ អន្តរជាតិ សេដ្ឋកិច្ច សង្គមកិច្ច និង​ការងារ​កសាង​បក្ស ព្រមទាំង​បានដាក់​ចេញ​លម្អិត នូវ​ទិសដៅ និង​ភារកិច្ច​របស់​គណបក្ស សម្រាប់​អនុវត្ត​នៅ​ខែ​បន្ទាប់ ។​

​លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្តស្វាយរៀង និង​គ្រប់​ស្ថាប័ន​ទាំងអស់​បាន​ចូលរួម​ក្នុង​ការបង្ការ​ទប់ស្កាត់ នឹង​មេរោគ​កូ​វីដ​១៩ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ជាដើម ស្រប​ពេលដែល​ពិភពលោក​កំពុង​តែមាន​អ្នកស្លាប់ អ្នក​ឆ្លង​ជា​បន្តបន្ទាប់ ក្នុង​កម្រិត​ខ្ពស់​គួរ​ឲ្យ​ព្រួយបារម្ភ​។ ជាមួយគ្នានេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏​ថ្លែងអំណរគុណ​ចំពោះ សប្បុរសជន​ដែល​បាន​ចូល​ផ្តល់​ជា​ស្បៀង ម៉ាស អាកុល ទឹក​លាងដៃ រម្ងាប់​មេរោគ​ក្នុងការ​ចូលរួម​ទប់ស្កាត់​ជំ​ងឹ រាតត្បាត កូ​វីដ​១៩ ពិសេស​លោកជំទាវ ហ៊ុន ម៉ា​ណា ប្រធាន​មូលនិធិ ផ្ទះ​ទេវតា ដែល​តែងតែ​ផ្ដល់នូវ​ផ្ទះ​ទេវតា ដល់​ប្រជាពលរដ្ឋ​ក្រី​ជួប​ការលំបាករ​នៅ​មូលដ្ឋាន​ខេត្តស្វាយរៀង​។​

​លោកជំទាវ​ក៏បាន​បន្តទៀតថា កម្ពុជា​ក៏ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​អំពី​ចំណាត់ការ​របស់​រដ្ឋាភិបាល កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​តាំង​ឲ្យ​ក្រុមការងារ​ចុះ​ជួប​ផ្ទាល់​ដល់ មូលដ្ឋាន ដោយ​មិន​ទុក្ខ​ឲ្យ​អ្នកណា​ស្លាប់​ដោយសារ​អត់​អាហារ​នោះទេ​។​

​លោកជំទាវ​ក៏បាន​សំណូមពរ​៖

១. ត្រូវ​ពង្រឹង​អំពី​ការងារ​ត្រៀម​បោះឆ្នោត និង​កាពិ​និត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​។​

២. ត្រូវ​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង និង​ត្រៀម​ធ្វើ​បច្ចុបន្នភាព​សមាជិក​ប​ក្ស​។​

៣.​ត្រូវ​រួមគ្នា​ថែរក្សា​អនាម័យ និង​រក្សា​គម្លាត​រស់នៅ​ដដែល ដើម្បី​បង្ការ ទប់ស្កាត់​នឹង​មេរោគ​កូ​វីដ​១៩​។​

៤.​ស្នើរ​ឲ្យ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង​ត្រូវយក​ចិត្ត​ទុក្ខ​ដាក់​លើ​ការងារ​កសិកម្ម និង​ជំរុញ​ការដាំដុះ បន្លែបង្ការ ។​ល​។​

៥. ត្រូវ​កោ​រព​ច្បាប់​ចរាចរណ៍​ផ្លូវគោគ និង​រក្សា​ឲ្យ​បាន​នូវ​ភូមិ ឃុំ មាន​សុ​វត្ថុ​ិ​ភាព​។​

​ជាទី​បញ្ចប់ អង្គប្រជុំ​បាន​ឯកភាព​ទាំងស្រុង​លើ​ការស្នើសុំ​បំពេញបន្ថែម​សមាជិក​គណៈអចិន្ត្រៃយ៍​គ​ណ​បក្ស​ខេត្ត និង​សមាជិក គណៈកម្មាធិការ​គណបក្ស​ខេត្ត​៕

ដោយ​៖​កូ​ឡាប​

spot_img
×