Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែមាន​ហ្មង​! បុរស​ម្នាក់​លេង​យក​កង្ហារ​ចេញ​ក្រៅ​ផ្ទះ មក «​ផ្លុំ​» បណ្តេញ​ក​ម្អែ​ភ្នំភ្លើង ធ្វើជា​រឿង​សប្បាយ​យ៉ាង​ព្រងើយ (​មាន​វីដេអូ​)

spot_img

​កាលពី​ថ្ងៃទី​២៣ ខែមករា ភ្នំភ្លើង Mayon បាន​ព្រួស​ចេញ​នូ​វក​ម្អែ​ផេះផង់ ឡើងលើ​លំហ​អាកាស​កម្ពស់​រហូតដល់ ១០ គីឡូម៉ែត្រ ក្នុងអំឡុងពេល​ថ្ងៃត្រង់ ។ ក្រុម​អ្នកជំនាញ​ភ្នំភ្លើង​បាន​បង្កើន​ការប្រុងប្រយ័ត្ន ដល់​ពលរដ្ឋ​រស់នៅក្នុង​តំបន់​ជុំវិញ​ផងដែរ ព្រោះ​ការផ្ទុះ​របស់​ភ្នំភ្លើង​នេះ នឹង​បង្ក​ដ៏​គ្រោះថ្នាក់​ឡើង ។

ពលរដ្ឋ​ចំនួន ២៧,០០០ នាក់ ត្រូវបាន​ជម្លៀសចេញ​ទៅកាន់​ទីកន្លែង​សុវត្ថិភាព ព្រោះ​ប្រទេស​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​របស់​អ្នក​ទាំងអស់គ្នា ។ ខណៈ​ពលរដ្ឋ​ជាច្រើន​កំពុង​រង់ចាំ​ព័ត៌មាន​ល្អ​, ស្រាប់តែ​បុរស​ម្នាក់​សម្រេចចិត្ត​បន្ធូរ​អារម្មណ៍​ទុក្ខព្រួយ​របស់​ប្រទេសជាតិ តាមរយៈ​ការចែករំលែក​វីដេអូ​កំប្លែង​មួយ ។​

​នៅក្នុង​វីដេអូ​បង្ហោះ​ដោយ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Gary Bañaga , នោះ​បុរស​ដោះអាវ​ម្នាក់​ត្រូវ​បានឃើញ​ប្រើប្រាស់​កង្ហា​១​គ្រឿង ដើម្បី «​បណ្តេញចេញ​» ក​ម្អែ​ផេះផង់​ធ្លាក់​ចុះមក ដែល​កំពុង​លេប​តំបន់​របស់​ពួកគេ​សន្សឹមៗ ។ បុរស​ម្នាក់នេះ​ដែល​ដាក់ឈ្មោះថា “Super Nak” បាន​ប្រើ «​ថាមពល​» ខ្យល់​របស់គាត់ ដើម្បី​ផ្លុំ​ជះ​ក​ម្អែ​ទាំងនោះ​រសាត់​ចេញ​ឆ្ងាយ ។

​ទោះបី​មាន​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត ដែល​បានឃើញ​វីដេអូ​ថា​មិន​សមរម្យ​ក៏ដោយ ក៏មាន​អ្នកខ្លះ​ថា វា​ជា​ភាព​វិជ្ជមាន​ដ៏​ស្រស់ស្រាយ​មួយ ។ នេះ​គ្រាន់តែ​ជា​ដំណើរ​មួយ​បង្ហាញថា ប្រជាជន​ហ្វីលីពីន​ជាច្រើន​បន្ត​ស្នាក់នៅ​ដោយ​ភាព​វិជ្ជមាន និង​សប្បាយ បើទោះជា​បញ្ហា​គ្រោះធម្មជាតិ​នេះ កំពុង​វាយប្រហារ​ប្រទេសជាតិ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ ៕​ ចន្ទី

spot_img
×