Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្វែងរក​គន្លឹះ ក្នុង​ការជំរុញ​លើកកម្ពស់ ការចិញ្ចឹម​សត្វ​

spot_img

​សៀមរាប​៖ សិក្ខាសាលា​ស្តីពី “​ការជំរុញ​វិស័យ​ចិញ្ចឹមសត្វ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​” រៀបចំ​ដោយ​សមាគមន៍​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្តម តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង ផលិតកម្ម ដោយមាន​ការចូលរួម​ពី​សមាគមន៍​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា តំណាង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តំណាង​ធនាគារ​អភិវឌ្ឍន៍ជនបទ កសិករ​ចិញ្ចឹមសត្វ​ចំនួន​ប្រមាណ​១៥០​នាក់ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៣០ ខែឧសភា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ រី​ជេន​ស៊ី ខេត្តសៀមរាប។

​ជា​កិច្ច​ចាប់ផ្តើម លោក ស្រ៊ុន ពៅ ប្រធាន​សមាគមន៍​អ្នក​ចឹ​ញ្ចឹ​ម​សត្វ​កម្ពុជា បានធ្វើការ​ចាប់អារម្មណ៍​អំពី​គោលបំណង​នៃ​សិក្ខាសាលា ដែលជា​ឱកាស​ពិសេស និង​ជា​វេទិកា​ពិភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សមាគមន៍​អ្នក​ចិញ្ចឹមសត្វ អ្នកជំនាញ​ផ្សេងៗ មាន​អ្នកជំនាញ​ខាង​ជំងឺ​សត្វ អ្នក​ចិញ្ចឹមសត្វ និង​ធនាគារ​អភិវឌ្ឍន៍​ជប​បទ ដើម្បី​ស្វែងរក​គន្លឹះ​ក្នុងការ​ជំរុញ​លើកកម្ពស់​ការចិញ្ចឹម​សត្វ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្គង់​ផ្គង់​ទីផ្សារ​សាច់សត្វ​នៅ​កម្ពុជា​ឲ្យ​បាន​គ្រប់គ្រាន់ ទន្ទឹមនឹង​ការយកចិត្តទុកដាក់រ​បស់​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏ដូចជា​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ក្នុងការ​រឹតបណ្តឹង និង​កាត់បន្ថយ​ការនាំ​ចូល​សត្វ​។

​លោក​ប្រធាន​ក៏បាន​រំលឹក​ឲ្យ​ប្រជាកសិករ ប្រុងប្រយ័ត្ន​អំពី​ការផ្ទុះ​ជំងឺឆ្លង​សត្វ​ឡើងវិញ ដោយ​លើកឡើងថា​” យើង​ភ្លេច​ជំងឺ តែ​ជំងឺ​មិន​ភ្លេច​យើង​ទេ​”​។

​លោក រស់ សេង ហាក់ តំណាង​ធនាគារ​អភិវឌ្ឍន៍ជនបទ បានលើកឡើង​អំពី​ទុន​ពិសេស​សម្រាប់​លើកកម្ពស់​វិស័យ​កសិកម្ម ក៏ដូចជា​ការ​ចឹ​ញ្ចឹ​ម​សត្វ​។ ទុន​ពិសេស​នេះ​មាន​លក្ខណៈ​អនុគ្រោះ​ច្រើន និង​ងាយស្រួល​ក្នុងការ​ទទួលបាន​ប្រាក់កំចី​។

​តំណាង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានធ្វើ​របាយការណ៍​អំពី​ស្ថា​ភាព​សង្គម​សេដ្ឋកិច្ច​នៅ​ខេត្តសៀមរាប និង​ការ​ជម្រុញ​ការ​ចឹ​ញ្ចឹ​ម​សត្វ​កន្លងមក​។

ឯកឧត្តម តាន់​ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល បាន​ថ្លែងថា អង្គសិក្ខាសាលា​ទាំងមូល​អំពី​សិក្ខាសាលា​ថ្ងៃនេះ ដែលជា​ឱកាស​ពិសេស​ដែលមាន​រូបខ្ញុំ ក្រុម​អ្នកជំនាញ និង​កសិករ ជួបជុំគ្នា ដែលជា​វេទិកា​មួយ​បើកចំហរ​ឲ្យ​បងប្អូន​ធ្វើការ​ចោទសួរ មក​រូបខ្ញុំ​ផ្ទាល់ និង​ក្រុម​អ្នកជំនាញ នូវ​អ្វីដែល​បងប្អូន​ជួប​ការលំបាក ដើម្បី​ស្វែងរក​ដំណោះស្រាយ សមស្រប​ក្នុង​ការជំរុញ​ការ​ចឹ​ញ្ចឹ​ម​សត្វ​។

​ឯកឧត្តម​បានលើកឡើង អំពី​ការកាត់បន្ថយ​ការនាំ​ចូល​សត្វ​ជាពិសេស​ជ្រូក និង​មាន់​ស្របតាម​អនុសាសន៍​របស់​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ​គ្រប់គ្រង​តម្លៃ​សត្វ​នៅលើ​ទីផ្សារ ឲ្យ​បាន​ស្ថេរភាព​ដែលជា​គន្លឹះ​ក្នុងការ​ជំរុញ​ការ​ចឹ​ញ្ចឹ​ម​សត្វ នៅក្នុង​ស្រុក​របស់​ប្រជាកសិករ​។

​ឯកឧត្តម​ក៏បាន​លើកឡើង​អំពី​បទពិសោធន៍​កន្លង​មក ជាមួយ​កសិករ អំពី​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​សត្វ ការទប់ស្កាត់​ចរាចរណ៍​ជ្រូក​ខុសច្បាប់ កា​រលើ​កម្ពស់​ការចិញ្ចឹម​សត្វ និង ការយកចិត្តទុកដាក់​ខ្ពស់​របស់​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ការ​ឆ្លើយឆ្លង​ជាមួយ​អង្គសិក្ខាសាលា​ទាំងមូល​៕

ដោយ កូឡាប

spot_img
×