Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក អនុម័ត​ថវិកា ១៥​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង ប្រព័ន្ធ​បណ្តុះបណ្តាល​គ្រូពេទ្យ មុនពេល​ចូល​បម្រើ​ការងារ

spot_img

​ភ្នំពេញ​៖ ក្រុមប្រឹក្សាភិបាល​នាយក​ប្រតិបត្តិ​នៃ​ធនាគា​ពិភពលោក នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ បាន អនុម័ត​កញ្ចប់​ថវិកា​ចំនួន ១៥​លាន​ដុល្លារ​អាមេរិក ដែលជា​ឥណទាន​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) ដល់​គម្រោង ពង្រឹង​ប្រព័ន្ធ​បណ្តុះបណ្តាល​គ្រូពេទ្យ​មុនពេល​ចូល​បម្រើ​ការងារ ដើម្បី​ជួយ​ប្រទេស​កម្ពុជា ក្នុងការ​ពង្រឹង​ការ​បំប៉ន​ជំនាញ​ដល់​គ្រូពេទ្យ មុន​ចូល​បម្រើ​ការងារ (Cambodia Strengthening Pre-Service Education System for Health Professionals Project) ក្នុង​គោលដៅ​ឈានទៅ​កែលម្អ​គុណភាព​សេវា​ថែទាំ​សុខភាព​ឱ្យ​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរឡើង​។​

​បើតាម​របាយការណ៍រ​បស់​ធនាគារពិភពលោក ដែល​អ្នកសារព័ត៌មាន​ទទួលបាន នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​នៅ​ជួប​ការខ្វះខាត​គ្រូពេទ្យ​ជំនាញ​មានគុណ​វុឌ្ឍិ​ច្រើន ពិសេស នៅក្នុង​ផ្នែក​សាធារណៈ ហើយ​បើ​គិត​ជា​ចំនួន​វិញ គឺមាន វេជ្ជបណ្ឌិត​ចំនួន ១,៤​នាក់ និង​គិលានុបដ្ឋាយិកា​និង ឆ្មប​៩,៥​នាក់ តែប៉ុណ្ណោះ សម្រាប់ មនុស្ស ១០ ០០០ នាក់​។ អត្រា​ទាំងនេះ​គឺ​នៅ​ទាប​មែនទែន​ធៀប​ទៅនឹង​អត្រា​មាន​វេជ្ជបណ្ឌិត ៩​នាក់ និង គិលានុបដ្ឋាយិកា ១៩​នាក់​សម្រាប់​មនុស្ស​
១០ ០០០​នាក់ នៅក្នុង​ចំណោម​បណ្តា​ប្រទេស​មាន​ចំណូល​ទាប និង មធ្យម​កម្រិត​ទាប ក្នុង​តំបន់​អាស៊ី​បូព៌ា និង ប៉ា​ស៊ី​ហ្វ៊ិ​ក​។

​នៅ​ប្រទេស​កម្ពុជា វេជ្ជបណ្ឌិត​ច្រើនតែ​ធ្វើការ​នៅតាម​អគារ​ព្យាបាល​ជំងឺ​កម្រិត​ទី​ពីរ​(​មធ្យម​) និង កម្រិត​ទី​បី​(​ខ្ពស់​) រីឯ​អាគារ​ថែទាំ​កម្រិត​បឋម​វិញ មាន​បុគ្គលិក​សុទ្ធសឹងតែ​ជា​គិលានុបដ្ឋាយិកា និង ឆ្មប ជា​អ្នក​មើលថែទាំ​ជំងឺ​។ ភាគ​ច្រើ​នៃ​វេជ្ជបណ្ឌិត​ជំនាញ​ទូទៅ​បម្រើ​ការងារ នៅ តាម មន្ទីរពេទ្យ​ខេត្ត (​មាន ៦៣​ភាគរយ​) ខណៈដែល​វេជ្ជបណ្ឌិត​ឯកទេស​ច្រើន​លើសលប់​ត្រូវបាន​គេ​ដាក់ពង្រាយ​នៅតាម​មន្ទីរពេទ្យ​ក្នុង​ទីក្រុង (​មាន ដល់​ទៅ ៧៩​ភាគរយ​)​។

​ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ គម្រោង នឹង ជួយ នាយកដ្ឋាន​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង សុខាភិបាល ក្នុងការ​ពង្រឹង​អភិបាលកិច្ច​ការអប់រំ​វិជ្ជាជីវៈ​ពេទ្យ ក្នុងនោះ​មាន ការពង្រឹង​បទ​ប្បញ្ញត្តិ និង ការធ្វើ​ស្តង់ដា​នីយកម្ម​សម្រាប់ ការ អប់រំ​បណ្តុះបណ្តាល​គ្រូពេទ្យ​, ការប្រលង​សមត្ថភាព​ពេទ្យ​បញ្ចប់​ការសិក្សា​ថ្នាក់ជាតិ​, និង ការផ្តល់​ជំនួយ​បច្ចេកទេស និង ការ ដោះដូរ​ចំណេះដឹង​បទពិសោធន៍​ស្តីពី​ការអប់រំ​គ្រូពេទ្យ​ជំនាញ​។

​គម្រោង​នេះ​នឹង​ជួយ​ផងដែរ​ដល់​ការអភិវឌ្ឍ និង ការអនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ផ្អែកលើ​សមត្ថភាព ដោយ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល និង មជ្ឈមណ្ឌល បណ្តុះបណ្តាល​តំបន់ នៅ ក្នុង កម្មវិធី​គ្រូពេទ្យ​ជំនាញ​ចំនួន​ប្រាំមួយ គឺ ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ​, ផ្នែក​ទន្តសាស្ត្រ​, ផ្នែក​ឱសថ​សាស្ត្រ​, ផ្នែក​ថែទាំ​ង​ជំងឺ​, ផ្នែក​សម្រាលកូន​, និង​ផ្នែក​មន្ទីរពិសោធន៍​។ កម្មវិធី​ទាំងនេះ​ត្រូវបាន​កំណត់​ជា​អាទិភាព​នៅក្នុង យុទ្ធសាស្ត្រ​ផែនការ​ជាតិ ដែល​ត្រូវបាន​រៀបចំឡើង​កាលពីពេល​ថ្មីៗ​នេះ សម្រាប់ ការអប់រំ​បណ្តុះបណ្តាល​មុន​ចូល​បម្រើ​ការងារ​នៅក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា សម្រាប់ ឆ្នាំ​២០២០-២០២៥​។ រាល់​ទិដ្ឋភាព​យេនឌ័រ និង​ទិដ្ឋភាព បរិ​យាប​ន្ន​សង្គម​នឹង​ត្រូវបាន​បញ្ជ្រាប​ចូល ទៅក្នុង​ការ​អ​ភ​វិ​ឌ្ឍ​រៀបចំ និង ក្នុងការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ផ្អែកលើ សមត្ថភាព ទាំងនេះ នាពេលខាងមុខ​។​

​លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា​៖ «​ការវិនិយោគ​ទៅលើ​ការ កសាង​សមត្ថភាព​សម្រាប់​គ្រូពេទ្យ​ជំនាញ​តាមរយៈ​ការ​បំប៉ន​ពួកគេ​ឱ្យ​ទទួលបាន​ចំណេះដឹង និង ជំនាញ​កាន់តែ​ប្រសើរ ដើម្បី​ផ្តល់​សេវា​ក្នុងស្ថានភាព​មាន​គ្រោះ​បន្ទាន់ ដូចជា​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ និង ការ ពង្រឹង​អភិបាលកិច្ច វិស័យ​សុខាភិបាល គឺ មាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់ ប្រព័ន្ធ​ផ្តល់​សេវា​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​»​។

​លោកស្រី​ពោល​បន្តទៀតថា​៖ «​ធនាគារពិភពលោក ប្តេជ្ញាចិត្ត​ជួយ គាំទ្រ​កម្ពុជា​ក្នុង​កិច្ចខិតខំ​កែលម្អ​សេវា​ថែទាំ​សុខភាព សម្រាប់ ប្រជាជន​កម្ពុជា ពិសេស​សម្រាប់​ជនក្រីក្រ និង ក្រុម​ជន​ងាយ​រងគ្រោះ​បំផុត​»៕​ដោយ​៖​កូ​ឡាប​

spot_img
×