Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាំ​ត្នោត តាម​ព្រំដែន​កម្ពុជា​-​ឡាវ ក្នុងស្រុក​សៀម​ប៉ាង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​

spot_img

​ស្ទឹងត្រែង​៖ លោក​ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​ដឹកនាំ​មន្ត្រីរាជការ​បណ្ដា កងកម្លាំងប្រដាប់អាវុធ និង​មន្ទីរ​ជុំវិញ​ខេត្ត រដ្ឋបាល​ស្រុក ចុះ​ដាំ​គ្រាប់ពូជ ត្នោត​ខ្មែរ នៅតាម​ដងផ្លូវ​បំបែក​ពី​ទីរួមស្រុក​សៀម​ប៉ាង ឆ្ពោះទៅ​ផ្លូវ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ ចំនួន​១០​ម៉ឺន​គ្រាប់ នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០​។​

​គ្រាប់ពូជ​ត្នោត​ចំនួន ១០​ម៉ឺន​គ្រាប់ ត្រូវបាន​ដាំ​ដោយ​មន្ត្រីរាជការ​រដ្ឋបាល​ខេត្តស្ទឹងត្រែង កង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ បណ្ដា​មន្ទីរ​ជុំវិញ​ខេត្ត នៅតាម​បណ្ដោយ​ដងផ្លូវ​បំបែក​ពី​ទីរួមស្រុក​សៀម​ប៉ាង ឆ្ពោះទៅ​ផ្លូវ​ព្រំដែន​កម្ពុជា​-​ឡាវ ត្រង់ចំណុច​អូរ​គុ ។

លោក អ៊ុក ធា​វី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង បាន​និយាយថា លោក​ក៏បាន​ដឹកនាំ​មន្ត្រីរាជការ ក្នុង​មន្ទីរ​ព័ត៌មាន​ទាំងអស់ មក​ចូលរួម​ដាំ​គ្រាប់ត្នោត​នេះដែរ ជាមួយ​លោក​អភិបាលខេត្ត មន្ទីរ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​។​

​លោក​បន្តទៀតថា នេះ​ជា​លើក​ទី ៣ ហើយ ដែល​អភិបាលខេត្ត បាន​នាំ​គ្រាប់ពូជ​ត្នោត មក​ដាំ​នៅតាម​បន្ទាត់​ព្រំដែន​នេះ​។ ដោយ​លើក​ទី ១ ដាំ​នៅ​ចំណុច​ច​បង្គោល​ព្រំដែន លេខ​៧១ ដល់​ចំណុច​ព្រំដែន​បង្គោល​លេខ ៧៥ ដាំ​បាន​ចំនួន​៣​ម៉ឺន​គ្រាប់​។ លើក​ទី​២ ចាប់ពី​ចំណុច​បង្គោល​ព្រំដែន​លេខ ៧៥ ដល់ ៧៨​ដាំ​បាន​ចំនួន ៥ ម៉ឺន​គ្រាប់​។ លើក​ទី​៣​នេះ មាន​ចំនួន ១០ ម៉ឺន​គ្រាប់ ពី​ចំណុច​អូ​ឫស្សី​ផ្លូវបំបែក​ពី​ទីរួមស្រុក​សៀម​ប៉ាង ទៅ​ព្រំដែន​ចំណុច​អូរ​គុក បង្គោល​ព្រំដែន​លេខ ៧៨​។​
លោក​បាន​បញ្ជាក់ថា ដើមត្នោត​ជា​កេរ្តិ៍មរតក​ដូនតា នៃ​វប្បធម៌​ជាតិ​យើង នៅពេលដែល​គ្រាប់ពូជ​នេះ ដុះ​លូតលាស់​ចេញ​គ្នា​រៀង​។ ដើម​វា​អាច​ផ្ដល់​អត្ថប្រយោជន៍ ដល់​វិស័យ​ទេសចរណ៍ នៅតាម​ព្រំដែន និង​អាច​កែប្រែ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​។ មិនតែប៉ុណ្ណោះ នឹង​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ​។​

​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​មានប្រសាសន៍ថា តំបន់​អូរ​គុ​នេះ គឺជា​តំបន់​ដែល​រងគ្រោះ​ដោយ​សង្គ្រាម​។ ជា​តំបន់​ឆ្លងកាត់​របស់​ខ្មែរក្រហម ហើយ​គ្មាន​ប្រជាជន​ណា អាចមក​រស់នៅ​រកស៊ី​នៅទីនេះ​បានទេ​។ ឥឡូវនេះ បាន​ក្លាយជា​តំបន់​អភិវឌ្ឍន៍​ហើយ ពីព្រោះថា​ប្រមុខ​រាជរដ្ឋាភិបាល បាន​អភិវឌ្ឍន៍​តំបន់​នេះ ឲ្យ​មាន​ផ្លូវ​មាន​ស្ពាន​ឆ្លងទន្លេ​។ ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​ជាដើម​។​
លោក​បន្តថា ដោយសារ​មាន​ផ្លូវ​ស្ពាន​ហើយ បាន​កែច្នៃ​សោភ័ណភាព នៅទីនេះ ឲ្យ​មាន​សម្រស់​ស្រស់បំព្រង ទើប​យើង​យក​គ្រាប់ពូជ​ត្នោត​នេះ មក​ដាំ​តាម​បណ្តោយ​សងខាង​ផ្លូវ​ទាំងនេះ​។ ពេល​កូន​ត្នោត​ធំ​ឡើង អាច​ទាក់ទាញ​ភ្ញៀវទេសចរ មក​កម្សាន្ត​នៅទីនេះ បាន​ទៀតផង​៕

ដោយ​៖​សុខុម​


spot_img
×