Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ៖ នារី​បាន​បំពេញ​តួនាទី ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ចូលរួមចំណែក​នៃ​វឌ្ឍនភាព​កម្ពុជា

spot_img

​ខេត្តស្វាយរៀង​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែង​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​ជំងឺ​កូ​វីដ​១៩ ដោយ​ការពារ​ខ្លួន​ពី​ជំងឺ​គ្រប់ពេលវេលា​។​

​ការ​ផ្តាំផ្ញើ​នេះ បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០ ក្នុងឱកាស​លោកជំទាវ បាន​នាំយក​នូវ​អំណោយ​ជូន​ដល់ នារី​ក្រុង​ស្វាយរៀង ដើម្បី​ទុក្ខ​ចែក​អ្នក​ខ្វះខាត​។​

​ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​សម្តែង​នូវ​ក្តី​សោម​ន្ស​រីករាយ ចំពោះ​ការយកចិត្តទុកដាក់ របស់​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តស្វាយរៀង ដែល​បាន​បំពេញ​នូវ​តួនាទី ប្រកបដោយ​ការទទួល ខុសត្រូវ​ខ្ពស់ ក្នុងការ​ចូលរួមចំណែក​នៃ​វឌ្ឍនភាព​កម្ពុជា ជាពិសេស បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​កូ​វីដ ១៩​ផងដែរ​។​

​លោកជំទាវ​បាន​ផ្តាំផ្ញើ​នារី​ក្រុង​ស្វាយរៀង និង​ប្រជាពលរដ្ឋ​ថា ត្រូវធ្វើ​យ៉ាងណា កសាង​អភិវឌ្ឍន៍​សមត្ថភាព ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ជាពិសេស ក្នុងដំណាក់កាល​នេះ ត្រូវ​ចូលរួម​ទាំងអស់គ្នា ក្នុងការ​បង្ការ និង​ទប់ស្កាត់​កូ​វីដ​១៩ ទាំងអស់គ្នា ដោយ​រក្សា​អនាម័យ និង​គម្លាត​នៃ​ការរស់នៅ និង​អនុវត្តតាម​ការណែនាំរ​បស់ ក្រសួងសុខាភិបាល​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោកស្រី ម៉ែន សំអន ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស សា​វី ដែល​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​កូ​វីដ​១៩ នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ម៉ាលី ក្នុងអំឡុងពេល​បំពេញការងារ​មនុស្សធម៌ ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។​

​អំណោយ​ដែល​បាន​ជូនទៅ​នារី​ក្រុង​ស្វាយរៀង សម្រាប់ធ្វើ​ការងារ​មនុ​ស្ស​ធម៌ ចែកជូន​គ្រួសារ​ដែលមាន​អ្នក​ឈឺ ឬ​មាន​សមាជិក​ស្លាប់ នៅតាម​សង្កា​ត់រៀងៗ​ខ្លួន រួមមាន​៖ អង្ករ ១៨​បាវ មី​៤​កេស ស្ករស ១៨​គីឡូក្រាម និង​ថវិកា​មួយចំនួន​៕

ដោយ​៖​វ៉ៃ​កូ​


spot_img
×