Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ចិន​៣​រូប ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឡើង​យន្តហោះ បន្ទាប់ពី​វះកាត់​កែ​សម្ផស្ស​

spot_img

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រលានយន្តហោះ​កូរ៉េខាងត្បូង​មួយ ខណៈពេលដែល​ស្ត្រី​ចិន​៣​នាក់ បាន​ត្រូវ​រារាំង​ពុំ​ឲ្យ​ឡើង​យន្តហោះ​ព្រោះតែ​ភិនភាគ​របស់​ពួកគេ​ពេលនោះ​ខុសប្លែក​ខ្លាំងពេក ប្រៀប​ទៅនឹង​រូបភាព​នៅក្នុង​លិខិតឆ្លងដែន នេះ​បើតាម Dailymail ចុះផ្សាយ​។​

​ស្ត្រី​៣​នាក់​ខាងលើ ទើប​ឆ្លងកាត់​ការវះកាត់​កែ​សម្ផស្ស​ហើយ​ផ្ទៃមុខ​របស់​ពួកគេ​នៅ​ហើម​ស្ពុល និង​រុំ​ព័ទ្ធ​ដោយ​ស្បៃ​រុំ​របួស​។ រូបភាព​ដែល​ថត​ពួកគេ​បាន​រាលដាល​ចេញពី​គណនី​យ​បណ្តាញ​សង្គម​របស់​អ្នកកាសែត​ឈ្មោះ Jian Huahua នៅ​ថ្ងៃទី​៨ ខែតុលា ។​

ស្ត្រី​ចិន​៣​នាក់ ត្រូវបាន​រារាំង​នៅ​ព្រលានយន្តហោះ​កូរ៉េខាងត្បូង​បន្ទាប់ពី​វះកាត់​កែ​សម្ផស្ស​

​បន្ទាប់មក​វា​ត្រូវបាន​ចែករំលែក​ដោយ​គណនី​យ​ឈ្មោះ Ctrip “​រឿង​នៅ​បេ​កាំ​ង តែ​មនុស្ស​នៅ​ប៉េកាំង​មិនបាន​ដឹង​” ហើយ​បាន​ចុះផ្សាយ​បន្ត​ដោយ​អម​ជាមួយ​សំណេរ​ថា មនុស្ស​៣​នាក់​នេះ ពុំបាន​ឡើង​យន្តហោះ ហើយ​ត្រូវ​អង្គុយ​រងចាំ​ដើម្បី​កំណត់​អត្ត​សញ្ញា ។​

​មាន​មនុស្ស​រាប់ពាន់នាក់ បាន​មានមតិ​ជុំវិញ​រូបភាព​នេះ ដោយ​ខ្លះ​ថា វា​ជា​ឧ​ប្ប​តិ្ត​ហេតុ​មួយ​គួរ​ឲ្យ​អស់សំណើច ហើយ​ខ្លះទៀត​ក៏​សំដែង​ការ​អាណិត​ចំពោះ​បំណង​ចង់​ស្អាត​របស់​ស្ត្រី​៣​រូប​ខាងលើ ។​

១៥​ឆ្នាំ​មកនេះ កូរ៉េខាងត្បូង​បានក្លាយ​ជាទី​ប៉ងប្រាថ្នា​របស់​ស្ត្រី​ចិន ដែល​ចង់​កែ​”​លំអរ​”​សម្ផស្ស​របស់​ពួកគេ ។​

​បើតាម Ctrip ដែលជា​ក្រុមហ៊ុន​មួយ​ជំនាញ​ខាង​សេវាកម្ម​ទេសចរណ៍​កែ​សម្ផស្ស​ធំ​បំផុត​របស់​ចិន ប្រាប់ថា ដោយឡែក​ក្នុង​ឆ្នាំ​២០១៦ មាន​ស្ត្រី​ចិន​ប្រមាណ​៥​សែន​នាក់ បាន​ចេញទៅ​វះកាត់​កែ​សម្ផស្ស​នៅ​បរទេស ក្នុងនោះ​ប្រមាណ​៩៩.០០០​នាក់ បានជ្រើសរើស​ទៅកាន់​កូរ៉េខាងត្បូង ៕​

spot_img
×