Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនល្មើស​៦​នាក់​ជា​មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ និង​ជួញដូរ​គ្រឿងញៀន ត្រូវ​បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​រួមគ្នា​បង្ក្រាប​ករណី ប្លន់​ប្រដាប់អាវុធ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ ត្រូវ​បង្ក្រាបបាន​ចំនួន​៦​នាក់ នៅ​ខណ្ឌ​ច្បារអំពៅ ចាប់ខ្លួនបាន ៦​នាក់​ជា​មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ និង​ជួញដូរ​គ្រឿងញៀន ក្នុងភូមិ​សាស្ដ្រ រាជធានី​ភ្នំពេញ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា​ប្រតិបត្តិការ​នេះ ធ្វើឡើង​ដោយ​អនុវត្តតាម​បទបញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល ក្រោយ​ទទួលបាន បទបញ្ជា​ផ្ទាល់ លោក​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​បាន ៦​នាក់ នា​យប់​ថ្ងៃទី​២៩ ខែ ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​៣៩២ ផ្លូវ​លេខ​៣៦៧ ភូមិ​កណ្តាល​១ សង្កាត់​ច្បារអំពៅ​០២ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ដែល​ពួកគេ​ធ្លាប់ធ្វើ​សកម្មភាព​កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ កន្លងទៅ​។

ជនសង្ស័យ​ទាំង​៦​នាក់ ដែល​ត្រូវ​កម្លាំង​ជំនាញ​រួមដៃគ្នា​បង្ក្រាបបាន​នេះ ទី​១៖ ឈ្មោះ ភា​ង ភ័​ណ្ឌ អាយុ​៤៦​ឆ្នាំ​, ទី​២៖ ឈ្មោះ ហុក ណារិន អាយុ​២៩​ឆ្នាំ​, ទី​៣៖ ឈ្មោះ ហ៊ាន ព្រឹម​ព្រៃ អាយុ​១៨​ឆ្នាំ​, ទី​៤៖ ឈ្មោះ ហ៊ុយ សុខា អាយុ​៦៣​ឆ្នាំ​, ទី​៥៖ ឈ្មោះ ជា រ៉ា​ន់ អាយុ​៤៥​ឆ្នាំ និង​ទី​៦៖ ឈ្មោះ ទឹក សា​អ៊ុ អាយុ​៥២​ឆ្នាំ​។​

​ក្នុងនោះ​សមត្ថកិច្ច​ដកហូត​បាន អាវុធខ្លី ម៉ាក K59 ចំនួន​២​ដើម​, ម៉ូតូ​ចំនួន​៣​គ្រឿង​, ទូរស័ព្ទ​ចំនួន​៥​គ្រឿង និង​ម្សៅ​ក្រាម​ព​ណ៍ស ចំនួន​៥​កញ្ចប់​ធំ​។ បច្ចុប្បន្ន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានប្រគល់​ជនសង្ស័យ និង​សម្ភារ​ខាងលើ ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ដោយ​៖​កូ​ឡាប​


spot_img
×