Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្គា​ក្លាសេ​មាន​ចាក់​បញ្ចូល​ចាហួយ ជាង ១១ តោន ត្រូវបាន​ត្រូវ​កម្ទេចចោល​

spot_img

​ភ្នំពេញ​៖ មន្ត្រី​អគ្គ​នាក​ដ្ឋា​ន ក​.​ប​.​ប​. បានធ្វើ​ការដុត​កម្ទេច​ចោល បង្គា​ក្លាសេ ចំនួន ៤៤៩ កេស ស្មើនឹង ១១,២២៥ គីឡូក្រាម នៅ​ទីលាន ចាក់សម្រាម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​ពិធី​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០ មានការ​ចូលរួម​ពី​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផ្នែក​បទល្មើស​សេដ្ឋកិច្ច និង​សម្របសម្រួល​ដោយ​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណែក​មធ្យោបាយ ដឹកជញ្ជូន​ទំនិញ​ល្មើស ត្រូវបាន​បាន​យកមក​រក្សាទុក​នៅ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។

​សូមបញ្ជាក់​ផងដែរ​ថា នៅ​យប់​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃ​សុក្រ ទី​២៩ ខែឧសភា ឆ្នាំ​២០២០ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដោយមាន​កិច្ចសហការ ពី​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផ្នែក​បទល្មើស​សេដ្ឋកិច្ច និង​មានការ​សម្របសម្រួល​ពី​លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្ទាក់​ឃាត់​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ចំនួន ៣ គ្រឿង នៅលើ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​កំបូល និង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។

​បន្ទាប់ពី​បាន​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ​បង្គា​មាន​ចាក់​បញ្ចូល សារធាតុ​ស្រដៀង​ចាហួយ ចំនួន ៤៤៩ កេស ស្មើនឹង ១១,២២៥ គីឡូក្រាម​៕

ដោយ​៖​កូ​ឡាប

spot_img
×