Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បដិមា​ព្រះ​គោ ដែល​ចោរលួច​បាត់​នៅ​ស្រុក​ជាំ​ក្សាន្ត ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​វិញ​

spot_img

​ព្រះវិហារ​៖ បដិមា​ព្រះ​គោមួយ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ក្នុងភូមិ​សាស្ត្រ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ តែមាន​ចោរលួច​យកទៅ​បាត់ នៅពេលនេះ កម្លាំង​នគរបាល​ស្រុក​ជាំ​ក្សាន្ត​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឱ សេង អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​យាង សហការ​មួយ​អាជ្ញា​រធរ​ភូមិ ក៏បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ភ្លាម និង​រកឃើញ​វិញ​ហើយ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ក្នុងស្រុក និង​ក្រៅ​ស្រុក​អបអរសាទរ​ជួយ​គាំទ្រ និង​លើកទឹកចិត្ត ដល់​កងកម្លាំង​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ផង ដោយ​ខិតខំ​ប្រឹងប្រែង​ថែរក្សា សម្បត្តិ វប្បធម៌​ជាតិ​យើង​មាន​អាយុ​រាប់រយឆ្នាំ រាប់ពាន់​ឆ្នាំ ។

​នគរបាល​ស្រុក​ជាំ​ក្សាន្ដ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០​វេលា​ម៉ោង​១២​និង​១៤​នាទី ដោយមាន​ការចង្អុល​ដឹកនាំ ពី​លោក ឧត្ដមសេនីយ៍ទោ សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត បញ្ជា​ឱ្យកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឱ សេង អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត និង​កម្លាំង ប៉ុស្តិ៍នគរបាល​រដ្ឋបាល យាង​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ចុះ​ស្រាវជ្រាវ​រុករក​រូប​ព្រះ​គោ ដែលជា​វត្ថុ​បុរាណ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​រួច​បាន​បាត់​ទៅវិញ ក្រោយពី​បាន​ស្រាវជ្រាវ​រួចមក​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ លាក់ ជាតិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ សព្វថ្ងៃ​រស់នៅ (​ចំណុច​ជញ្ជាំង​) ភូមិ​កោង​យោង ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​សហការ និង​ភ្ញាក់រលឹក​ប្រគល់​រូប​ព្រះ​គោ​នេះ មក​ឲ្យ សមត្ថកិច្ច​យើង ដើម្បី​ប្រគល់ជូន​ការិយាល័យ​បេតិកភណ្ឌ​ខេត្ត យកទៅ​រក្សា​ទុកជា​បណ្ដោះ​អាសន្ន និង​អនុវត្តតាម​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​បន្តទៀត ។​

​ពលរដ្ឋ​ម្នាក់​ឈ្មោះ លាក់ ជាតិ អាយុ​៣២​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​កោង​យ៉ោ​ង ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត បាន​លួច​យក​ពី​កន្លែង​ទុក​វត្ថុ​បុរាណ​នេះ ប៉ុន្តែ​ដោយមាន​ការ​ភ្ញាក់រលឹក បុរស​រូបនេះ​ក៏​ប្រគល់​រូប​ព្រះ​គោ​មកឱ្យ​សមត្ថកិច្ច​វិញ ដើម្បីឱ្យ​កម្លាំង​ជំនាញ​បេតិកភណ្ឌ​ខេត្តព្រះវិហារ យកទៅ​រក្សា​ទុកជា​បណ្ដោះ​អាសន្ន និង​អនុវត្តតាម​គោលការណ៍​បន្តទៀត​។​

​រាល់​បដិមា រូបសំណាក រូបចម្លាក់​ថ្ម​ក្ដី ឈើ​ក្ដី ឬ​វត្ថុ​បុរាណ​នានា​ផ្សេងទៀត គឺជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​ជាតិ ដែល​គួរតែ​ត្រូវបាន​ថែរក្សា​ការពារ​ពី​សមត្ថកិច្ច​-​ស្ថាប័ន​ជំនាញ ដូច្នេះ​ប្រជាពលរដ្ឋ​មិនគួរ​លួច ឬ​ជួញដូរ​ខុសច្បាប់​នោះឡើយ ព្រោះ​ជា​ទង្វើ​ល្មើសច្បាប់ ដែល​អាចមាន​ទោសទណ្ឌ​ដល់​ខ្លួនឯង ហើយក៏​ជា​ទង្វើ​បំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ផងដែរ​៕​

ដោយ​៖​កូ​ឡាប​


spot_img
×