Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់ អូស​ម៉ូតូ​ចេញ​ឌុប​ប្រពន្ធ​ទៅ​បើក​លុយ ដួល​ស្លាប់​ភ្លាមៗ​ក្នុង​បន្ទប់​ជួល​

spot_img

​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់ ខ្យល់គ​ដួល​ស្លាប់​ភ្លាមៗ​ក្នុង​បន្ទប់​ជួល បន្ទាប់ពី​បាន​អូស​ម៉ូតូ​ចេញ​បំណង់​ឌុប​ប្រពន្ធ​ទៅរក​បើក​លុយ ស្រាប់តែ​ជួប​គ្រោះ​អកុសល កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០ នៅផ្ទះ​ជួល ផ្លូវលំ ក្រុម​៥ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។ បុរស​នោះ ក៏មាន​ជំងឺ​ប្រចាំកាយ​ផងដែរ​។​

អ្នកស្រី នុង ស្រី​ពេជ្រ ជា​ភរិយា​របស់​សព បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ឡុង គឺ ហៅ ជី ឃី​ត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ មុខរបរ​ជា​មេការ​រោងចក្រ ។ អ្នកស្រី នុង ស្រី​ពេជ្រ អាយុ​៣៤​ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ ស្នាក់នៅ​ផ្ទះកើតហេតុ​ជាមួយគ្នា មាន​ស្រុកកំណើត ភូមិ​ព្រៃ​តា​ឌុ​ក ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

អ្នកស្រី នុង ស្រី​ពេជ្រ បន្តទៀតថា គាត់​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​កន្លងមកហើយ តាំងពី​អំឡុង​ឆ្នាំ​២០១៧ មានកូន​២​នាក់ ប្រុស​ម្នាក់​អាយុ​ជាង​១​ខួប និង​បច្ចុប្បន្ន​កំពុងមាន​ផ្ទៃពោះ​ជាង​៥​ខែ​ផងដែរ ។ ប្តី​របស់គាត់ មាន​ជំងឺ គ្រួសក្នុងប្រមាត់ ប្រើប្រាស់​ថ្នាំ​ជាប្រចាំ ហើយ​មុន​កើតហេតុ ប្តី​របស់គាត់​ក្រោយពី​ងើប​ដាំបបរ​ហើយ រៀបចំខ្លួន​បំណង់​នាំ​គាត់​ទៅ​បើក​លុយ​នៅ​រោងចក្រ ហើយ​ពេល​ដើរទៅ​បម្រុង​នឹង​បណ្តើរ​ម៉ូតូ​ចេញ ស្រាប់តែ​ដួល​ប្រកាច់​ត្រដរខ្យល់​ស្លាប់​ភ្លាមៗ ស្រែកហៅ​អ្នកជិតខាង​ឲ្យ​ជួយ រកតែ​ជួយ​មិនទាន់ ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ។​

​ក្រោយ​កើតហេតុ រាយការណ៍​ទៅ​អាជ្ញាធរ សមត្ថកិច្ច​ចុះទៅពិនិត្យ សាកសួរ​ជាក់ស្តែង ឃើញថា​ស្លាប់​ដោយ​ជំងឺ​ខ្យល់គ រួច​ដឹក​សព​ទៅ​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​ពិនិត្យ​ស្រាវជ្រាវ រក​ក្រុមគ្រួសារ រាយការណ៍​ទៅ​ស្ថានទូត​ចិន ដើម្បី​សម្រេច​ជា​ក្រោយ ៕

ដោយ​៖ ផាន់​ណា​សេន​


spot_img
×