Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាលឱ្យ​ស្លាប់​៣​នាក់ និង​របួស ៣​នាក់​

spot_img

កំពង់ធំ ៖ គ្រោះថ្នាក់​កើតឡើង​រវាង​រថយន្ត​ឆ្លាម ពន្លះ​គ្នា​លាន់​ដូច​រន្ទះ ជាមួយ​រថយន្ត​ឆ្លាម​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់​បាន​ស្លាប់ ។​

​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ កើតឡើង​នៅ ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥ និង ៣០​នាទី នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩៩-២០០ ភូមិ​ក្បិល ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​រថយន្ត​ម៉ាក​កាមរី​(​ឆ្លាម​) ពណ៌​ប្រផេះ ពាក់​ផ្លាកលេខ​ភ្នំពេញ​2T-4927 បើកបរ​ដោយ​ឈ្មោះ លី រតនៈ ភេទ​ប្រុស​អាយុ ៣២​ឆ្នាំ នៅ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​ម​ន្រី​រាជការ របួសស្រាល​។ អ្នករួមដំណើរ​ក្នុង​រថយន្ត​ពណ៌​ប្រផេះ​៖ ១-​ប្រពន្ធ​អ្នកបើកបរ​ឈ្មោះ ឈី​វ ឆេង លាំង ស្រី​អាយុ ៣០​ឆ្នាំ នៅ​ភ្នំពេញ​(​របួសធ្ងន់​) ។​
២-​កូន​អ្នកបើកបរ​ឈ្មោះ លី មេ​ង​ឈាង ភេទ​ប្រុស​អាយុ ២​ឆ្នាំ (​ស្លាប់​) ។ ៣-​ឈ្មោះ ហ៊ូ ហេម​រិ​ន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​នៅ​ភ្នំពេញ​(​របួសស្រាល​)​។ ៤-​ឈ្មោះ សារិន សា​រ៉ា ភេទ​ស្រី អាយុ ៣៣​ឆ្នាំ​នៅ​ភ្នំពេញ​(​ស្លាប់​)​។ ៥-​ឈ្មោះ ហ៊ូ សុខ រក្សា​ប្រុស អាយុ​៤​ឆ្នាំ​(​របួសធ្ងន់​)​នៅ​ភ្នំពេញ​។ ៦-​ឈ្មោះ ហ៊ូ សុ​ភ័​ក្រ​តី ភេទ​ស្រី អាយុ ៧​ឆ្នាំ នៅ​ភ្នំពេញ (​របួសធ្ងន់​)​។​
​រថយន្ត​ម៉ាក​កាមរី (​ឆ្លាម​) ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ​ភ្នំពេញ​2R-8565 បើកបរ​ដោយ​ឈ្មោះ ឡែ​វ ប៊ុន​ថា ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ នៅ​ភូមិ​សែន​សុខ​ទី​៤ សង្កាត់​ធ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ របួសធ្ងន់ ។ អ្នករួមដំណើរ​រថយន្ត​ពណ៌​មាស​ឈ្មោះ ឌុ​ក បឿន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ នៅ​ភូមិ​បឹង​រការ ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង ( របួសធ្ងន់​) និង​ស្លាប់​១​នាក់​(​ស្រី​) មិនទាន់​ស្គាល់​អត្តសញ្ញាណ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​វាស់វែង នៅ​ទីកន្លែង​កើតហេតុ ធ្វើ​កំណត់ហេតុ​ប្រមូល​វត្ថុតាង រថយន្ត​ទាំង​២​គ្រឿង យកមក​រក្សាទុក​នៅ អធិការដ្ឋាន​ស្រុក​កំពង់ស្វាយ​។ អ្នករបួស​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ ចំណែកឯ​សព​ជនរងគ្រោះ បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×