Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អារ៉ាប់ប៊ីសាអូឌីត ៖ គ្រាដែលសត្វអូដ បានត្រូវទាត់ចេញពីបញ្ជីប្រកួតប្រណាំងសម្ផស្ស ដើម្បីដណ្តើមពានរង្វាន់តម្លៃ ៥៧លានដុល្លារ ព្រោះបានប្រើប្រាស់សារធាតុបន្តឹងស្បែកមុខ ដើម្បីកម្ចាត់ស្នាមជ្រីវជ្រួញ

spot_img

សត្វអូដ ១២ក្បាល បានត្រូវទាត់ចេញពីបញ្ជីប្រឡងសម្ផស្ស ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ នាប្រទេសអារ៉ាប់ប៊ីសាអូឌីត ។ មូលហេតុព្រោះតែសត្វអូដទាំងនេះ ត្រូវបានគណកម្មការ រកឃើញថា ម្ចាស់របស់វា បានប្រើសារធាតុ Botox ដើម្បីកម្ចាត់ស្នាមជ្រីវជ្រួញលើស្បែក។

នោះគឺជាការប្រកួតសម្រាប់អបអរពិធីបុណ្យ King Abdulaziz Camel Festival ប្រព្រឹត្តទៅនៅជិតរដ្ឋធានីរីយ៉ាត ដែលពានរង្វាន់គិតជាសាច់ប្រាក់ស្មើនឹង ៥៧លានដុល្លារ។ ហេតុនេះគ្មានអ្វីសម្រាប់ងឿងឆ្ងល់ថា គេហ៊ានចំណាយលុយដើម្បី “បណ្តឹងស្បែកកែសម្ផស្ស” របស់សត្វអូដខ្លួននោះឡើយ។

សត្វអូដ គឺជានិមិត្តរូបមួយរបស់អារ៉ាប់ប៊ីសាអូឌីត

ប្រធានគណៈកម្មការមេប្រយោគ Fawzan al-Madi ពោលថា ៖ សត្វអូដ គឺជានិមិត្តរូបរបស់អារ៉ាប់ប៊ីសាអូឌីត ។ ហេតុនេះយើងខ្ញុំចង់រក្សាវា ត្រឹមត្រូវតាមលក្ខណៈវិនិច្ឆ័យជាប្រពៃណី។ ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ រាជវង្សអារ៉ាប់ប៊ីសាអូឌីត បានជំរុញ និងលើកតម្កើងការប្រលង “សម្ផស្ស” សត្វអូដ ព្រោះចង់សង្កត់ធ្ងន់លើវប្បធម៌ប្រពៃណីរបស់ខ្លួន។

ពិធីបុណ្យតែងមានមនុស្សប្រមាណ ៣០០.០០០ពាន់នាក់ចូលរួម។

ប្រិយមិត្តដឹងទេថា ព្រោះសត្វអូដជានិមិត្តរបស់ប្រទេសអ្នកមានមួយនេះ ទើបគេបានសាងសង់មន្ទីរពេទ្យសម្រាប់ពិនិត្យព្យាបាលអូដ ដែលមានតម្លៃដល់ទៅ ១២លានដុល្លារឯណោះ៕ សូយន

spot_img
×