Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះ​អគ្គិភ័យ​មួយ ដែល​សង្ស័យ​ជា​ករណី​ឃាតកម្ម ស្លាប់​២​នាក់ នៅ​ស្រុក​ថ្មគោល ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រាវជ្រាវ​យ៉ា​តាម​ចាប់​ជនដៃដល់​ជា​ឪពុក​

spot_img

បាត់ដំបង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១ និង​៤០​នាទី​រំលងអធ្រាត្រ​នា​រាត្រី​ថ្ងៃទី​៣០ ខែ ឧសភា ឆ្នាំ ២០២០​ឈានចូល​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០ មាន​គ្រោះ​អគ្គិភ័យ​មួយ​បានកើត​ឡើង ក្នុង​លំនៅដ្ឋាន​មួយ​ស្ថិតនៅ​ក្រុមទី​១២ ភូមិ​បន្សាយ​ត្រែង ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដែល​លំនៅដ្ឋាន​នេះ​សាងសង់​អំពី​ឈើ ប្រក់​ដំបូល​រួមទាំង​ជញ្ជាំង​ដោ​យស​ង្ក័​សី មាន​ម្ចាស់​ឈ្មោះ​យៃ​ឡើយ ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ។​

​ក្នុងពេល​អគ្គិភ័យ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ត្រូវបាន​អ្នកភូមិ​ផ្តល់ព័ត៌មាន ដល់​សមត្ថកិច្ច​នគរ​បាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល ហើយ​ភ្លាមៗ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​នគរបាល​ចេញ​អន្តរាគមន៍ ជួយ​ពន្លត់​ជាបន្ទាន់​ក្រោម​ការដឹកនាំ​របស់ លោក​វរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល ។​

​ក្រោម​កិច្ច​អន្តរាគមន៍​ពន្លត់​បែបនេះ អគ្គិភ័យ​បាន​រលត់​ទាំងស្រុង ហើយ​នៅពេលនោះ សមត្ថកិច្ច​បាន​ប្រទះឃើញ​សាកសព​មនុស្ស​ចំនួន​២ នាក់​ស្ថិតនៅក្នុង​លំនៅដ្ឋាន​កើតហេតុ​ខាងលើ ដែល​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​មើល​លែង​ស្គាល់​អត្តសញ្ញាណ​ទៅហើយ ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួនធំ នៅក្នុង​លំនៅដ្ឋាន​នេះ​ផងដែរ​។​

​សូម​កត់សម្គាល់ថា នៅពេល​សមត្ថកិច្ច​កំពុង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ​ឈ្មោះ យៃ ឡើយ ជា​ប្តី​និង​ជា​ឳ​ពុក ហើយ​ជា​ម្ចាស់ផ្ទះ​មិនឃើញ​ស្ថិតនៅ​ទីនោះ​ទេ​។ ដោយសារ​មាន​សាកសព​មនុស្ស​ស្លាប់​នៅក្នុង​គ្រោះ​អគ្គិភ័យ​នេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​បញ្ជា​ទៅ​លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន ដឹកនាំ​ធ្វើការ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ ហើយ​នៅវេលា ព្រឹក​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២០ នេះ លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា បាន​ដឹកនាំ​ធ្វើការ​ពិនិត្យ លើ​សាកសព​ដែល​ស្លាប់ នៅក្នុង​គ្រោះ​អគ្គិភ័យ​នេះហើយ ឆ្លង​តាមរយៈ​ការពិនិត្យ​ដោយ​ល្អិតល្អន់ និង​យកចិត្តទុកដាក់​បំផុត​នេះ​កំណត់​បាន​ថា​សាកសព​ទាំងពីរ​នោះ​គឺ​៖ ១-​ឈ្មោះ គិ​ម ធឿន ស្រី អាយុ ៥២ ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ យៃ ឡើយ ម្ចាស់ផ្ទះ​កើតហេតុ​
២- ឈ្មោះ គិ​ម សៀវ​ម៉ី ភេទ​ស្រី អាយុ ១៨ ឆ្នាំ ជា​កូន​ម្ចាស់ផ្ទះ​។

​លទ្ធផល​នៃ​ការពិនិត្យ បានឱ្យដឹង​ទៀតថា នៅលើ​ខ្លួន​សាកសព របស់​ជនរងគ្រោះ​ទាំងពីរ​នាក់​នេះ មាន​ស្លាក​ស្នាមរបួស​ផ្នែក​ក្បាល​និង​ផ្នែក​ក ដែល​តាមរយៈ​លទ្ធផល​នេះ សមត្ថកិច្ច​នគរបាល​បាន​វាយតម្លៃ និង​សន្និដ្ឋានបានថា ករណី​អគ្គិភ័យ​ដែល​បាន​កើតឡើង​នា​យប់​ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ​២០២០ ឈានចូល​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២០ ក្នុង​លំនៅដ្ឋាន​ខាងលើ​គឺ​អាចជា​ករណី (​ឃាតកម្ម​) ច្រើនជាង​។​

​លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា បានបញ្ជាក់​នៅមុននេះ​ថា ពេលនេះ​សមត្ថកិច្ច​នគរបាល​កំ​ពុង​ធ្វើការ​ស្រាវជ្រាវ​យ៉ាងសកម្ម ដើម្បី​ស្វែងរក​ឈ្មោះ យៃ ឡើយ ដែល​ត្រូវជា​ប្តី​និង​ជា​ឳ​ពុក ដែល​កំពុង​បាត់​មុខ​ពី​មូលដ្ឋាន ហើយក៏​ជាម​នុស្ស​ដែល​ស្ថិតក្នុង​ការសង្ស័យ​ចំពោះ​ករណី​ខាងលើ​នេះហើយ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×