Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​មេខ្យល់​ចំនួន​២​នាក់​នៅ​ស្រុក​ពួក ដែល​នាំ​ពលរដ្ឋ​ខ្មែរ ទៅធ្វើ​ការ​ដោយ​ខុសច្បាប់ នៅ​ប្រទេស​ថៃ​

spot_img

​សៀមរាប​៖ នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មេខ្យល់​ចំនួន​២​នាក់​នៅ​ស្រុក​ពួក ដែល​នាំ​ពលរដ្ឋ​ខ្មែរ ទៅធ្វើ​ការ​ដោយ​ខុសច្បាប់ នៅ​ប្រទេស​ថៃ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប​ឃាត់ខ្លួន​។​

​បើតាម​ការផ្សាយ​របស់​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​បញ្ជាក់ថា លោក​វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មេខ្យល់​ចំនួន​០២​នាក់ រួមមាន ៖ ១. ឈ្មោះ ទួន ទី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង ២. ឈ្មោះ តិច ស​ត់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​គោក​ដូង ឃុំ​ត្រី​ញ័រ ស្រុក​ពួក​ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០​ម្សិលមិញ​នេះ តាម​បញ្ជា​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ដោយ​ជាប់​សង្ស័យ​នាំ​ពលរដ្ឋ​ខ្មែរ​ចំនួន​១៥​នាក់ ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ ។​

​លោក​វរសេនីយ៍ឯក ជា ហេង បានបញ្ជាក់​ទៀតថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​ឲ្យ​ដឹងថា ពួកខ្លួន​ទាំងពីរ​នាក់​បាន​ទំនាក់ទំនង​ថៅកែ​នៅ​រាក់​យ៉ង ក្នុងប្រទេស​ថៃ ដែល​ត្រូវការ​កម្មករ​ទៅធ្វើ​ការ​នៅ​ទីនោះ ខ្លួន​ក៏​ជ្រើសរើស​ពលករ​ទាំងអស់​នេះ​ហើយដោយ​សន្យាថា​មិនបាច់​មាន​លិខិតឆ្លងដែន​ទេ គឺ​គេ​យក​ម្នាក់ ៣.000​បាត​ប្រាក់​ថៃ​ពី​ថៅកែ ហើយ​រត់ការ​ឆ្លងដែន​ដល់​រាក់​យ៉ង ប្រទេស​ថៃ បានធ្វើការ​ទើប​ថៅកែ​កាត់​ប្រាក់ខែ​ពី​ពលករ​វិញ​ម្នាក់ ៣.000​បាត​ប្រាក់​ថៃ រីឯ​ពលរដ្ឋ​ខ្មែរ​ទាំង​១៥ នាក់​បាន​ឆ្លើយថា មេខ្យល់​ទាំង ២​នាក់​នេះ បាន​សន្យាថា​នឹង​នាំ​ពួកខ្លួន​ទាំងអស់គ្នា​ទៅដល់​រាក់​យ៉ង ប្រទេស​ថៃ បានការ​ងារ​ធ្វើ ទើប​កាត់​ប្រាក់ខែ​ឈ្នួល​ម្នាក់ ៣.០០០​បាត​វិញ ហើយ​ការធ្វើដំណើរ​នេះ​ពុំមាន​លិខិតឆ្លងដែន​ទេ ប៉ុន្តែ​ដល់​ព្រំដែន​ភូមិ​ក្លិន​ទា ឃុំ​សឹង្ហ ត្រូវ​សមត្ថកិច្ច​ចាប់បាន​បញ្ជូន​មកវិញ ៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×