Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេ​ប៉ូ​ឈើ​៦​ទីតាំង និង​កន្លែង​ស្តុ​ប​៥​ទីតាំង នៅក្នុង​ស្រុក​ស្ទោង រកស៊ី​ឡើង​ដុះ​ស្លែ ទើប​កម្លាំង​សមត្ថកិច្ច​ច​ចុះបង្ក្រាប រឹបអូស​ឈើ​ជាង​១៥០​ម៉ែត្រ​គីប ព្រោះ​គ្មាន​ច្បាប់​អនុញ្ញាត​

spot_img

​កំពង់ធំ​៖ ទីតាំង​រោង​សន្និធិ​គ្មាន​ច្បាប់​អនុញ្ញាត ១១​ទីតាំង (​ដេប៉ូ​ឈើ​អត់​ច្បាប់​នៅក្នុង​ស្រុក​ស្ទោង​ចំនួន​៦ និង​ទីតាំង​ស្ដុ​ប​៥​កន្លែង​ទៀត​) ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ធំ សហការ​បង្ក្រាប​។ ដេប៉ូ​ឈើ​និង​ទីតាំង​ស្ដុ​ប នៅក្នុង​ស្រុក​ស្ទោង បាន​រកស៊ី​យូរ​ឆ្នាំ​មកហើយ ទើបតែ​ពេលនេះ សមត្ថកិច្ច​បាន​អះអាងថា គ្មាន​ច្បាប់​អនុញ្ញាត​បើក​អាជីវកម្ម ទើប​ចុះបង្ក្រាប និង​រឹបអូស​ឈើ​ទៅ​ទុក​រដ្ឋបាល​ព្រៃឈើ ។

​សូមបញ្ជាក់ថា​បើតាម​កា​រ​ផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក GRK News កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​៣០ ឧសភា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ឃុន ប៊ុន​ហូ មេ​បញ្ជារ​ការរង កង​រាជ​អា​វុ​ហត្ថ​ខេត្តកំពង់ធំ សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេ​ត្កំ​ពង់​ធំ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក សាយ វាសនា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ចុះបង្ក្រាប​ទីតាំង​រោង​សន្និធិ (​ដេប៉ូ​) គ្មាន​ច្បាប់​អនុញ្ញាត នៅក្នុង​ភូមិ កំពង់ក្តី ភូមិ​កំពង់​ចិន ភូមិ​ឈើទាល ស្ថិត​ឃុំ​កំពង់ចិនត្បូង និង​ភូមិ​អំពិល ស្ថិត​ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្តកំពង់ធំ​ចំនួន ១១​ទីតាំង​។​

​ទីតាំង​ដេប៉ូ​ឈើ​ទាំងនោះ​រួមមាន ៖
១. ទីតាំង​របស់ ម្ចាស់​ឈ្មោះ ប៊ា​ន លាន ភេទ​ប្រុស រស់នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង មាន ៤ កន្លែង ស្មើនឹង ៧៧,២៣០​ម៉ែត្រគូប​។​

២.​ទីតាំង​របស់​ម្ចាស់ ឈ្មោះ ហ៊ី គឹម​ហេង ភេទ​ប្រុស រស់នៅ​ភូមិ​កំពង់​ចិន ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង មាន​៣ កន្លែង​ស្មើនឹង ៣៤,៣២៨ ម៉ែត្រគូប​។​

៣.​ទីតាំង​របស់​ម្ចាស់​ឈ្មោះ ឈន បាន​ហុក ភេទ​ប្រុស រស់នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង មាន​១​កន្លែង ស្មើនឹង ២៥,១៨០​ម៉ែត្រគូប​។​

៤.​ទីតាំង​របស់​ម្ចាស់​ឈ្មោះ តាន់ ប៉ូ​ទី ភេទ​ប្រុស រស់នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង មាន ១​កន្លែង ស្មើ​ន​នឹង ៧,១៤៧​ម៉ែត្រគូប​។​

៥.​ទីតាំង​របស់​ម្ចាស់​ឈ្មោះ ស៊ឹង សុ​ដា ភេទ​ស្រី រស់នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ស្មើនឹង ៤,០៣៥​ម៉ែត្រគូប​។​

៦.​ទីតាំង​របស់​ម្ចាស់​ឈ្មោះ ឃាង មុន្នី ភេទ​ប្រុស រស់នៅ​ភូមិ​អំពិល ឃុំ​សំព្រោជ ស្រុក​ស្ទោង មាន​១​កន្លែង​ស្មើនឹង ៤.៥០២​ម៉ែត្រគូប​។​

​លោក ឈឿង គុណ នាយផ្នែក​រដ្ន​បាល​ព្រៃឈើ​ស្ទោង បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​កាលពី​ថ្ងៃទី​៣១ ខែ ឧសភា ឆ្នាំ​២០២០​នេះ ដេប៉ូ​អត់​ច្បាប់​ចំនួន​៦​កន្លែង និង​កន្លែង​ស្តុ​ប​ឈើ​ចំនួន ៥​កន្លែង​ត្រូវបាន សមត្ថកិច្ច​ច​ម្រំ​រឹបអូស​យក​ឈើ​ក្រៅ​លំដាប់ថ្នាក់​បាន​ជាង​១៥០​ម៉ែត្រគូប ពេលនេះ​កំពុងតែ​ដឹកជញ្ជូន​ចេញ យកមក​រក្សាទុក​នៅ​សង្កាត់​រដ្ន​បាល​ព្រៃឈើ​ស្ទោង​។​

​លោក ម៉ុ​ល វណ្ណា នាយ​សង្កាត់​រដ្ន​បាល​ព្រៃឈើ​ស្ទោង បាន​ឲ្យ​នៅ​ថ្ងៃទី​៣១ ខែ ឧសភា ឆ្នាំ​២០២០​នេះ​ថា ដេប៉ូ​អត់​ច្បាប់​ចំនួន​៦​កន្លែង និង​កន្លែង​ស្តុ​ប​ឈើ​ចំនួន ៥​កន្លែង​ទៀត ដែល​ផ្ទុក​ឈើ​ជាង​១៥០ ម៉ែត្រគូប​សុទ្ធតែជា​ប្រភេទ​ឈើ​ក្រៅ​លំដាប់ថ្នាក់ កំពុងតែ​ដឹកជញ្ជូន​ចេញ ដើម្បី​យកទៅ​រក្សាទុក​នៅ​សង្កាត់​រដ្ន​បាល​ព្រៃឈើ​ស្ទោង​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×