Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា​នៅតែមាន​ឆន្ទៈ​មោះមុត និង​ការប្ដេជ្ញាចិត្ត​ក្នុង​ការបន្ត​លើកកម្ពស់​ការអនុវត្ត​សិទ្ធិ​កុមារ

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​អបអរសាទរ ខួប​លើក​ទី​៧១​ នៃ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ខួប​លើក​ទី​១៩ ​នៃ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០២០​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែមាន​ឆន្ទៈ​មោះមុត និង​ការប្ដេជ្ញាចិត្ត​ក្នុង​ការបន្ត​លើកកម្ពស់​ការអនុវត្ត​សិទ្ធិ​កុមារ និង​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​នៅ​កម្ពុជា ។ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​សំរាប់​ឆ្នាំនេះ ទិវា​នេះ​ត្រូវបាន​អាក់ខាន​មិនបាន​ប្រារព្ធ​ធ្វើឡើង ដោយសារតែ​មានការ​រាតត្បាត​នៃ​ជម្ងឺ​កូ​វីដ​-១៩ (covid-19) ដែល​កំពុង​កើតមានឡើង​នៅក្នុង​បណ្ដា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ដោយ​ក្នុងនោះ រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា ទោះបី​ឆ្នាំនេះ​ប្រទេស​កម្ពុជា និង​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម​នឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ ដែល​បណ្ដាលមកពី​ជម្ងឺ​កូ​វីដ​-19 យ៉ាងណាក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ឲ្យ​មានការ​រំលឹក​នូវ​ទិវា​ដ៏​មាន​សារសំខាន់​ជា​ប្រវត្តិសាស្ត្រ​នេះ ដែលជា​ការលើកទឹកចិត្ត​ឲ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់​រួមគ្នា​បន្ត​លើកស្ទួយ​វិស័យ​សុខុមាលភាព​កុមារ​ឲ្យ​កាន់តែ​ប្រសើរឡើង​៕​

ដោយ​៖​កូ​ឡាប​

spot_img
×