Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​នឹង​ចាប់ផ្ដើម​រឹតបន្តឹង ការផ្ទៀងផ្ទាត់​អត្តសញ្ញាណ​កាន់តែខ្លាំង​នៅ​សហរដ្ឋអាមេរិក​

spot_img

ភ្នំពេញ​៖ បន្តិចទៀត ប្រសិនបើ​ការ​បង្ហោះ​របស់លោក​អ្នក​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​នោះ លោកអ្នក​គួរតែ​ត្រៀម​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​ឱ្យ​ហើយ​ទៅ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន លើ​ផេ​ក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​បទល្មើស​បច្ចេកវិទ្យា កាលពី​ថ្ងៃទី​៣១​ខែឧសភា​។

​នាពេល​បច្ចុប្បន្ននេះ​មាន​មនុស្ស​ច្រើន​រាប់លាន​នាក់​បាននិងកំពុង​ប្រើប្រាស់​កម្មវិធី​បណ្តាញ​សង្គម​ជាច្រើន ស្របពេល​ជាមួយគ្នានេះដែរ មាន​អ្នកខ្លះ​ក៏បាន​ប្រើប្រាស់​ព័ត៌មាន​ពិតប្រាកដ​របស់ខ្លួន​ក្នុងការ​បង្កើត​និង​ប្រើប្រាស់​កម្មវិធី​ទាំងអស់នោះ ដូចជា ឈ្មោះ រូបថត អាសយដ្ឋាន ជាដើម ។​ល​។ ប៉ុន្តែ​ក៏មាន​មនុស្ស​ជាច្រើន​ដែល​កំពុងតែ​ប្រើប្រាស់​ព័ត៌មាន​មិន​ពិត​របស់ខ្លួន​ផងដែរ​។​

​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ព័ត៌មាន​មិន​ពិត​នេះ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​បានធ្វើការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​នេះ​តាំងពី​ឆ្នាំ​២០១៨​មក​ម្លេះ សម្រាប់​អ្នកគ្រប់គ្រង​ផេ​ក ហើយ​ឥឡូវនេះ​បាននិងកំពុង​ពង្រីក​ការផ្ទៀងផ្ទាត់​អ្នកប្រើប្រាស់​មួយចំនួនទៀត ដែលមាន​អ្នកតាមដាន​ច្រើន​នៅ​សហរដ្ឋអាមេរិក​ផងដែរ​។ ក្រុមហ៊ុន​ក៏បាន​ផ្សព្វផ្សាយ​ថា ត​ទៅមុខទៀត​នឹងមាន​ការផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់បុគ្គល​ដែល​ធ្លាប់មាន​អាកប្បកិរិយា​ឆបោក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ការ​បង្ហោះ​របស់​ពួកគេ​ត្រូវបាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ទៀតផង​នោះ ព្រោះ​ក្រុមហ៊ុន​ចង់ឱ្យ​អ្នកប្រើប្រាស់​មាន​ជំនឿ​ទុកចិត្ត​ថា បុគ្គល​ដែល​គេ​បានឃើញ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ពិតជា​មានបំណង​ផ្សព្វផ្សាយ​ត្រឹមត្រូវ​ប្រាកដ​មែន​។​

​ប្រសិនបើ​នរណាម្នាក់​ជ្រើសរើស​មិន​បញ្ជាក់​អត្តសញ្ញាណ​របស់​ពួកគេ​ឬ​អត្តសញ្ញាណប័ណ្ណ​មិនត្រូវ​គ្នា​នឹង​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​ភ្ជាប់​មកជា​មួយ​នោះ ការ​បង្ហោះ​ចែកចាយ​របស់​ពួកគេ​នឹងត្រូវ​បានកំណត់ ដូច្នេះ​មានតែ​ចំនួន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​នឹង​បានឃើញ ប៉ុន្តែ​ប្រសិនបើ​វា​ជា​ផេ​ក​វិញ​នោះ អ្នកគ្រប់គ្រង​នឹង​ពុំ​អាច​ផ្សព្វ​ផ្សាយបាន​ទៀតឡើយ​។

​ដំណើរការ​នៃ​ការផ្ទៀងផ្ទាត់​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ដើម្បី​បង្កើត​គណនេយ្យភាព​កាន់តែច្រើន​នៅលើ​ហ្វេ​ស​ប៊ុ​ក និង​កែលម្អ​បទពិសោធន៍​ក្នុងការ​ប្រើប្រាស់​របស់​ម​នុស្ស​នៅលើ​កម្មវិធី​របស់​ហ្វេ​ស​ប៊ុ​ក​។ សូមបញ្ជាក់​ផងដែរ​ថា ការផ្ទៀងផ្ទាត់​អត្តសញ្ញាណ​នេះ​ត្រូវបាន​អនុវត្ត​នៅ​សហរដ្ឋអាមេរិក​មុនគេ​សិន ហើយ​អាច​នឹង​បន្តធ្វើ​នៅតាម​បណ្តារ​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពេលអនាគត​៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×