Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក គឺ អភិរក្ស​ជីវចម្រុះ​ដើម្បី​យើងទាំងអស់គ្នា

spot_img

​ភ្នំពេញ​៖​លោក​នេ​ត ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១ ​ខែមិថុនា ​ឆ្នាំ​២០២០ បាន​ថ្លែងថា ឆ្នាំ​២០២០​នេះ គឺជា​លើក​ទី​២៧ សម្រាប់​ប្រទេស​កម្ពុជា ក្នុងការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង បរិស្ថាន​ពិភពលោក ៥ មិថុនា​។ នៅ​ឆ្នាំ​២០២០​នេះ ប្រធានបទ​របស់​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក​គឺ “​អភិរក្ស​ជីវចម្រុះ​ដើម្បី​យើងទាំងអស់គ្នា​”​។​

​លោក​បាន​ថ្លែងថា ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​៥​មិថុនា​ឆ្នាំ​២០២០​នេះ ក្រសួងបរិស្ថាន រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ជា​តាម​បណ្តាញ​អន​ឡាញ ដែល​នៅ​ក្នុងនោះ​មាន​សិក្ខាសាលា​តាម​កម្មវិធី​zoom meeting ការផលិត​កិច្ចពិភាក្សា ផ្សព្វផ្សាយ​ឯកសារ​អប់រំ និង​ផ្ទាំង​បដា​រូបភាព​បរិស្ថាន និង​ការផ្សព្វផ្សាយ​តាម​បណ្តាញ​វិទ្យុ និង​ទូរទស្សន៍​នានា ក្នុង​គោលបំណង លើកទឹកចិត្ត​ឱ្យ​សាធារណជន នៅ​ទូទាំងប្រទេស គ្រប់​រាជធានី​-​ខេត្ត ចូលរួម​ចលនា​នៃ​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា ប្រព្រឹត្តិ​ទៅ​យ៉ាង​ផុសផុល​ប្រកបដោយ​ផ្លែផ្កា ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ អំពី​ការគ្រប់គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​គុណភាព​បរិស្ថាន សំដៅ​លើកកម្ពស់​សុខភាព​សាធារណៈ គិ​ច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​។​

​លោក​ថា ឆ្នាំ ២០២០ ក៏​ជា​ឆ្នាំ​ដ៏​សំខាន់​សម្រាប់​ការប្តេជ្ញាចិត្ត​របស់​ប្រជាជាតិ នានា​ក្នុងការ​អភិរក្ស​និង​ស្តារ​ជីវចម្រុះ​ឡើងវិញ​។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានបង្ហាញ​ពី​គោលបំណង​សំខាន់ៗ នៃ​ការ​ប្រារព្ធ​ទិវា​នេះ​នៅក្នុង​វីដេអូ​ឃ្លី​ប​ខាងក្រោម ដើម្បី​:
១) លើកទឹកចិត្ត​ដល់​សាធារណជន អភិវឌ្ឍន៍​សកម្មភាព​មេត្រីភាព​បរិស្ថាន​រួមគ្នា ដើម្បី​ទីក្រុង​មាន​សោភ័ណភាព ភូមិដ្ឋាន​ស្អាត មាន​អនាម័យ​បរិស្ថាន​ល្អ​។​

២) ពង្រឹង​ការចូលរួម​ទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ និង ពង្រឹង​ការយល់ដឹង​ពី​សារសំខាន់ នៃ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ ដើម្បី​ការរស់នៅ​ដោយ​ចីរភាព​៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×