Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាក់​ដោត​ហ្មង​! ហេតុអ្វី​បានជា​លក់​ផ្ទះ​? ម៉េច​បាន​មិន​ទ្រាំ​សិន​? មិន​ខ្លាច​គេ​មើលងាយ​យើង​ទេអ្ហី​? ស្រាប់តែ ខាត់ សុ​ឃីម ក៏បាន​ព្រលយ​ពាក្យ​ថា​… (វីដេអូ)

spot_img

​បងប្អូន​មហាជន​ទូទៅ និង​ក៏​ដូច​ក្នុង​មជ្ឈដ្ឋាន​សិ​ល្បៈ ពិតជា​មានការ​ភ្ញាក់ផ្អើល​មែនទែន ខណៈដែល​សុខៗ ស្រាប់តែ​តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម បានប្រកាស​លក់​ផ្ទះមួយ​ល្វែង​នៅក្បែរ​ផ្សារ​ដេប៉ូ ក្នុងតម្លៃ​កន្លះ​លាន​ដុល្លារ និង​ព្រមទាំង​សម្ភារៈ​សម្អាងការ​ទាំងអស់ ក្នុងតម្លៃ​២​ម៉ឺន​ដុល្លារ​បន្ថែមទៀត​ផងដែរ​។​

​ក្រោយ​ឃើញ​អ្នកនាង ខាត់ សុ​ឃីម សុខៗ​ប្រកាស​លក់​ទ្រ​ព​សម្បត្តិ​ជា​សាធារណៈ​បែបនេះ បងប្អូន​មហាជន​ជាច្រើន​បាន​មានការ​ងឿងឆ្ងល់​ថា តើ​តារា​ស្រី​ដ៏​ល្បី​រូបនេះ ជួបប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ ក្រោយ​ផ្ទុះ​ជំងឺ Covid-19 ឬ ក៏​គ្រាន់តែ​លក់​ផ្ទះមួយ​កន្លែង​ចោល​? និង​ការ​ឡៃ​ឡុង​សម្ភារៈ​សម្អាងការ អាច​អ្នកនាង ខាត់ សុ​ឃីម បញ្ចប់​អាជីព​ផ្នែក​សិល្បៈ​បុរាណ​មួយ​នេះ​រហូត ដោយ​ចាប់យក​មុខរបរ​ថ្មី​វិញ ឬ យ៉ាងណា​?​។

​ឆ្លើយតប​នឹង​ការ​សួរ​ដេញ​ជាច្រើន​ពី​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម ដែល​ចង់ដឹង ទាក់ទង​នឹង​រឿងនេះ តើ​ហេតុអ្វី​បានជា​លក់​ផ្ទះ​? ម៉េច​បាន​មិន​ទ្រាំ​សិន​? មិន​ខ្លាច​គេ​មើលងាយ​យើង​ទេហ៍​? អ្នកនាង ខាត់ សុ​ឃីម ក៏បាន​ប្រ​ឡូយ​ពាក្យ​ទាំងនេះ​ដ៏​ចាក់​ដោត​ថា​៖ «​ខ្ញុំ​មិន​ចង់​ជំពាក់​ធនាគា​ទៀត​/ មិន​ទ្រាំ​នឹង​ភាពលំបាក​ដោយ​សំដែង​ថា​ខ្លួនឯង​មិន​អី​/ ខ្ញុំ​មិន​ខ្វល់​ទេ​ព្រោះ​ខ្ញុំ​មិនបាន​ខ្ចី​ច្រមុះ​គេ​មក​ដកដង្ហើម​ផង​/ ខ្ញុំ​នៅតែ​ជា​ខាត់​សុ​ឃីម​ដ៏​រឹងមាំ​ដដែល​»​។​

​ជាការ​ស្រាយ​បន្ថែម​លើ​ចម្ងល់​ខាងលើ​ផងដែរ អ្នកនាង ខាត់ សុ​ឃីម ក៏បាន​បញ្ជាក់ប្រាប់​ទៅកាន់​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ឲ្យ​ដឹងថា តាមពិតទៅ អ្នកនាង​ប្រកា​សលក់​ផ្ទះ​ក្នុងតម្លៃ ៥០ ម៉ឺន​ដុល្លារ នេះ គឺ​មិនមែន​មកពី​ជួប​បញ្ហា​សេដ្ឋកិច្ច ដោយសារ Covid-19 ទេ​។ តែ​ផ្ទុយទៅវិញ គឺ​អ្នកនាង​ប្រកាស​លក់​ផ្ទះជួល​ឲ្យ​គេ​លក់​គ្រឿង​ឡាន​នៅ​ផ្សារ​ដេប៉ូ​នេះ គឺ​ដើម្បី​ចង់បាន​ដើមទុន​ធំ​មួយ យកទៅ​បើកមុខ​ជំនួញ​ថ្មី ដែល​ត្រូវ​ការចំណាយ​ដើមទុន​រាប់ម៉ឺន​ដុល្លារ​ឯណោះ​។ ដោយឡែក សម្រាប់​ការប្រកាស​លក់​សម្អាងកា​រវិ​ញ គឺ​អ្នកនាង​ក៏បាន​បញ្ចា​ក់ថា ឈប់​រកស៊ី​ហើយ ដោយ​អ្នកនាង​បាន​ប្រាប់​មូលហេតុ​ត្រង់​ថា ដោយសារ​អ្នកនាង​មិន​ពេលវេលា​អាច​គ្រប់គ្រង​បាន ខណៈ​ស្វាមី​អ្នកនាង​ក៏​ជាប់រវល់​ការងា​ផ្ទាល់ខ្លួន រីឯ​ប្អូនស្រី​ក៏​បើកហាង​ផ្សេង ។ ប៉ុន្តែ អ្នកនាង ខាត់ សុ​ឃីម ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា អ្នកនាង​នៅតែ​ទទួល​ច្រៀង និង​កាត់សក់​តាម​រោងការ​ដដែល គឺ​អត់​ឈប់​ទេ ពោលគឺ​ឈប់​តែ​សម្អាងការ​ប៉ុណ្ណោះ​៕

ដោយ​៖ លឹម ហុង​

spot_img
×